ភ្នំពេញ ៖ ក្នុងស្ថានភាពនៃវិបត្តិបានធូរស្បើយ និងប្រសើរឡើងវិញបន្តិចម្ដងៗ ការវិនិយោគនៅក្នុងប្រទេសកម្ពុជាក៏ទទួលបានជាបន្តបន្ទាប់ឡើងវិញដែរ ដែលធ្វើឱ្យវិនិយោគិនក្នុង និងក្រៅប្រទេសចាប់ផ្ដើមសម្លឹងពីឱកាសក្នុងការបណ្ដាក់ទុនវិនិយោគ។ ជាក់ស្ដែងក្នុងរយៈពេល៩ខែដើមឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបប្រមាណ១៥០គម្រោងគិតជាទឹកប្រាក់ប្រមាណ ៣ ៥០០លានដុល្លារអាមេរិក ។

បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យដឹងថា ក្នុងចំណោមគម្រោងទាំង១៥០គម្រោងដែលបានអនុម័តក្នុងរយៈពេល៩ខែដើមឆ្នាំនេះភាគច្រើនជាគម្រោងរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើងកាបូប សម្ភារធ្វើដំណើរ រោងចក្រកែច្នៃវេចខ្ចប់ និងរោងចក្រដំឡើងរថយន្ត និងមន្ទីរព្យាបាលផងដែរ ។
របាយការណ៍ដដែលបង្ហាញផងដែរថា គម្រោងដែលអនុម័តក្នុងរយៈ៩ខែនេះបើធៀបនឹង៩ខែឆ្នាំមុនមានការកើនឡើង១៦គម្រោង ក្នុងនោះទុនវិនិយោគមានកំណើនប្រមាណ១០០លានដុល្លារអាមេរិកផងដែរ ដែលជាតួលេខមួយល្អប្រសើរសម្រាប់ឆ្នាំ២០២២នេះ ។

លោក ង៉ឺយ ធី ភ្នាក់ងារអចលនទ្រព្យមួយរូបប្រចាំនៅខេត្តកំពង់ស្ពឺនិងជាជំនួយការអគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយនៅប៉ែកខាងលិចរាជធានីភ្នំពេញក៏បានឱ្យដឹងផងដែរថា ការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍នូវគម្រោងវិនិយោគថ្មីៗ បានធ្វើឱ្យតម្រូវការដីធ្លីសម្រាប់សង់រោងចក្រ ឃ្លាំងជួលជាដើមនៅក្នុងខេត្តកំពង់ស្ពឺមានកំណើនខ្ពស់ ដោយក្នុងនោះដែរតម្រូវការបុគ្គលិកកម្មករថ្មីៗសម្រាប់ដំណើរការនៅក្រុមហ៊ុន ឬរោងចក្រក៏ឃើញថាមានកំណើនខ្ពស់ជាងឆ្នាំមុនៗផងដែរ ។
លោកបន្តថា ក្នុងឆ្នាំ២០២២នេះ មានគម្រោងរោងចក្រជាច្រើនបានងាកទៅកាន់តំបន់ខាងលិច ជាពិសេសនៅតាមបណ្ដោយផ្លូវ៥១ ដោយក្រុមហ៊ុនអភិវឌ្ឍន៍សួនឧស្សាហកម្មក្នុងស្រុកជាច្រើនបានជំរុញការសាងសង់ឃ្លាំង និងរោងចក្រសម្រាប់ជួលទៅឱ្យអ្នកវិនិយោគបង្កើតរោងចក្រថ្មីៗ ។
លោកបន្តថាសកម្មភាពនេះដែរ ក៏ធ្វើឱ្យតម្រូវការនៃដីឡូត៍ និងលំនៅឋាននៅជុំវិញតំបន់នោះ មានកំណើនជាងឆ្នាំ២០២១ផងដែរ ហើយអ្នកអភិវឌ្ឍន៍លំនៅឋាថ្មីៗនៅក្នុងតំបន់នោះ ក៏ចាប់ផ្ដើមធ្វើសកម្មភាពពន្លឿនការអភិវឌ្ឍគម្រោងរបស់ខ្លួនដើម្បីបំពេញតម្រូវការអតិថិជន ។
របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានបង្ហាញពីរំហូរទុនវិនិយោគផ្ទាល់ពីបរទេសក្នុងឆ្នាំ២០២២នេះចាប់ផ្ដើមហូរចូលកម្ពុជាឡើងវិញជាបន្តបន្ទាប់ ដោយរំពឹងថានៅពេលស្ថានភាពវិបត្តិកូវីដ១៩លក្ខណៈសកល និងបញ្ហានយោបាយអន្តរជាតិបានធូរស្រាលនឹងមានវិនិយោគិនបរទេសចូលមកកម្ពុជាដើម្បីបណ្ដាក់ទុនវិនិយោគបន្ថែម ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងជំរុញនាំចេញផលិតផលស្វាយចន្ទី និងម្រេច ដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់សហភាពអឺរ៉ុប
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 10/11/2026
ភ្នំពេញ ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកទីផ្សារ និងការបំពេញតម្លៃបន្ថែមទៅលើរាល់ផលិតផលកសិកម្ម ក្រសួងចំនួន ៣ និងស្ថាប័នពាក់ព័ន្ធបានចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាបង្កើនការផលិត ពង្រឹងគុណភាព មានរសជាតិឆ្ងាញ់ ព្រមទាំងការវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារ អាចបំពេញតម្លៃបន្ថែម ជាពិសេស ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១០

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content