កសិករ​ម្នាក់នៅខេត្តកំពតកែប្រែដីទំហំ៤x៩ម៉ែត្រ ​រកចំណូលបាន​ជិត​២លានរៀលក្នុងមួយខែ​សម្រាប់ដោះស្រាយ​ហិរញ្ញវត្ថុ

ភ្នំពេញ ៖ ក្នុងអំឡុង​វិបត្តិកូវីដ១៩ មានមនុស្សមិនតិចទេ​ដែលជួបវិបត្តិហិរញ្ញវត្ថុ​ បាត់បង់ការងារ និងចំណូ​ល​សម្រាប់ផ្គត់ផ្គង់គ្រួសារ ប៉ុន្តែក៏មានអ្នកខ្លះ​បានកែច្នៃ​វិបត្តិឱ្យ​ទៅជា​ប្រភពចំណូល​សំខាន់ សម្រា​ប់​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ។

នៅថ្ងៃនេះ​យើង​នឹង​លើក​យកពីប្រវត្តិ​កសិករ​ម្នាក់​ដែលបានកែប្រែ​ទំហម​៤​ម៉ែត្រ​​គុណនឹង​៩​ម៉ែត្រ​ដែលអាច​រក​ចំណូល​បានប្រចាំថ្ងៃ ដោយមិនចាំបាច់ធ្វើការ​ឱ្យ​គេបន្តទៀត ។

លោក​ សំ សុខ ​ជាកសិករ​មួយរូប​នៅភូមិ អង្គរជ័យ​ទី​២ ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុកកំពង់ត្រាចខេត្តកំពត​ បានកែខៃជីវភាព​របស់ខ្លួនពី​វិបត្តិ​ដែលពិបាករក​ចំណូល​ មកជា​ការបង្កើត​ចំណូលបាន​ប្រចាំថ្ងៃ​។ កាលពីមុន​កូវីដ​១៩​ លោក​ សុខ​ ធ្វើការងារ​នៅ​ខេត្តព្រះសីហនុ​ដោយ​ទទួលបានប្រាក់បៀវត្សរ៍​ប្រចាំខែ​ តែដោយសារកូវីដ​១៩​ លោក​ត្រូវបាន​បាត់បង់ការងារ​ បាត់បង់​ចំណូល​សម្រាប់ផ្គត់ផ្គង់​គ្រួសារ​ហើយក៏ត្រលប់មកស្រុកកំណើត​វិញ។​

លោកបាន​បន្តថា នៅពេលត្រលប់មក​ដល់ស្រុកវិញ លោកមិនដឹងថា ​ត្រូវធ្វើអ្វីនោះទេ ប៉ុន្តែក្រោយមកលោកមើល​យូធូប​ពីបៀប​បណ្ដុះផ្សិត​ ហើយក៏ចាប់អារម្មណ៍​លើការ​ងារ​បណ្ដុះផ្សិត​នេះ និងបានអនុវត្តន៍តាម​ដោយ​មាន​ដី​ទំនេរ ​៤ ម៉ែត្រ​ គុណនឹង​ ៩ ម៉ែត្រ​ សម្រាប់​បង្កើត​អាជីវកម្មមួយនេះ។

លោកបានបន្ថែមថា អាជីវកម្មមួយនេះ​បានធ្វើឱ្យលោកទទួលបានប្រាក់កម្រៃ​ជា​ប្រចាំថ្ងៃ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ សម្រាប់​កូនៗសិក្សា​ និងការ​ចំណាយផ្សេងៗប្រចាំថ្ងៃ ដូចជា​បុណ្យ ការ និង​ថ្លៃម្ហូបអាហារ​ជាដើម។ ក្នុងមួយ​ថ្ងៃ​​​លោកបាន​ទទួល​ផល​ផ្សិតពី ​២០ គីឡូក្រាម​ទៅ​ ៥០ គីឡូក្រាម​ ហើយក្នុងមួយគីឡូក្រាម​អាច​លក់​បាន​៥០០០រៀល​ទៅ ៦០០០រៀល​ អាស្រ័យ​លើ​ទីផ្សារ​សម្បូរ​ផ្សិត​ ឬអត់។ បើសិនជា​នៅលើទីផ្សារមិនសូវ​សម្បូរ​លោក​អាច​លក់បានថ្លៃបន្តិច តែបើសម្បូរ​ហោចណាស់ក៏អាចលក់បា​ន ​៥០០០ រៀល​ ក្នុងមួយគីឡូក្រាម​ដែរ។​

លោក​បានឱ្យដឹងទៀតថា ការងារ​ជា​កសិករ​វាពិបាកបន្តិច ​តែមានសេរីភាព បើទោះបីជា​ចំណូលនេះ មិនច្រើ​នដូ​ច​ដែល​​​​ធ្វើការឱ្យគេដែលបើកប្រាក់ខែម្ដង​ៗឃើញថា​ច្រើន​មែន តែពេលចាត់ចែង​ក៏អត់មានសល់​អ្វីដែរ។ ​ប​ច្ចុប្ប​ន្ន​​​ដោយសារតែទីផ្សារ​មានតម្រូវការ​ខ្ពស់ ជាពិសេស​នៅរដូវ​កាល​បុណ្យ ការ​ផ្សេងៗ លោកមា​ន​គ​ម្រោ​ង​​​​​​​ព​ង្រី​ក​​ផ្ទៃដីបន្ថែមទៀត​ ស្រប​នឹង​តម្រូវការ​ជាក់ស្ដែង។

លោក​បញ្ជាក់ថា ការអនុវត្ត​លើ​ការ​ងារ​នេះ លោកមិនបានរៀនជំនាញ​បច្ចេកទេស​ពី​ខាងណា​នោះទេ លោក​​មើ​ល​តាមវីឌីអូ យូធូប​ដែលគេ​បង្ហោះ​ក្នុងបណ្ដាញ​យូធូប ហើយក៏អនុវត្តន៍​ និងទទួលបាន​លទ្ធផល​បែប​នេះ។ លោកចង់ឱ្យ​កសិករ​ដែល​មានដីទំនេរ​ មិនចាំបាចធំពេក​ទេ សាក​អនុវត្តន៍​លើការ​ងារ​បណ្ដុះផ្សិត ​ឬក៏​របរកសិកម្ម​ផ្សេង​ៗ​ទៀត​ដែលអាច​រកចំណូល​បានប្រចាំថ្ងៃ ដោយមិនចាំបាច់ធ្វើការងារឱ្យ​គេ និងមិនមា​នសេ​រី​ភាព​​នោះ​ទេ​។

ក្រៅពីលោក ​សំ សុខ​ បច្ចុប្បន្ន​នេះ​ក៏មានកសិករ​ជាច្រើនបានកែច្នៃ​ដី​ដែលទំនេរ​ក្នុងទំហំតូច​ៗ ទៅជា​ឱកាស​រក​​ប្រាក់ចំណូលបានសមរម្យ​សម្រាប់ដោះស្រាយ​ជីវភាពប្រចាំថ្ងៃ​ ហើយបើសិនជាមានលទ្ធភាពអាចពង្រីក​អាជីវកម្ម​កាន់តែធំ ដើម្បីផ្គត់ផ្គង់លើទីផ្សារ​ក្នុងមូលដ្ឋានទៅជា​ក្នុង​ស្រុក​ក្នុងខេត្ត​ និង​ក្នុង​ប្រទេស​ផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី