ស្វែងយល់ពីស្ថានភាពនៃទុនបម្រុងរបស់រុស្ស៊ីជិត ៣០០ ពាន់លានដុល្លារដែលត្រូវបានបង្កក

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា ទុនបម្រុងរបស់រុស្ស៊ីដែលមានតម្លៃជិត ៣០០ ពាន់លានដុល្លារ ត្រូវបានបង្កកដោយបណ្តាប្រទេសលោកខាងលិចចាប់តាំងពីខែមីនា ឆ្នាំ២០២២។ ទន្ទឹមនឹងនោះ សហភាពអឺរ៉ុបកំពុងស្វែងរកមធ្យោបាយក្នុងការទាញយកប្រាក់ចំណេញពីមូលនិធិទាំងនោះដោយស្របច្បាប់ ប៉ុន្តែទីក្រុងមូស្គូបានព្រមានថា ទង្វើបែបនេះអាចនឹងជាការលួច។

មន្ត្រីរុស្ស៊ីបានប្រឆាំងយ៉ាងខ្លាំងចំពោះការរឹបអូសទ្រព្យសម្បត្តិរដ្ឋ និងឯកជនរបស់រុស្ស៊ី ដោយសារវាផ្ទុយនឹងគោលការណ៍នៃទីផ្សារសេរី។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​ លោក Anton Siluanov លើកឡើងថា ទ្រព្យសកម្មរបស់វិនិយោគិនបរទេសនៅក្នុងគណនីប្រភេទ C ពិសេសនៅក្នុងប្រទេសរុស្ស៊ី អាចប្រឈមនឹងជោគវាសនាស្រដៀងគ្នាប្រសិនបើទ្រព្យសម្បត្តិរបស់រុស្ស៊ីត្រូវបានរឹបអូស។ ទ្រព្យសម្បត្តិទាំងអស់ដែលត្រូវបានបង្កកនៅមានចំនួនមិនច្បាស់លាស់ ប៉ុន្តែវាមានចំនួនមិនតិចទេ។ យ៉ាងណាមិញ ក្រុមមន្ត្រីបានគិតបញ្ចូលវាជាមួយនឹងប្រាក់បម្រុងរបស់រុស្ស៊ីដែលជាប់គាំងជាង ៣០០ ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយថា រុស្ស៊ីជំទាស់នឹងការរឹបអូសណាមួយនៅក្នុងតុលាការ ដោយសារការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីដោយបណ្តាប្រទេសលោកខាងលិចនឹងខុសច្បាប់ និងគ្រោះថ្នាក់ខ្លាំងសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុពិភពលោក និងសេដ្ឋកិច្ចពិភពលោក។ ទង្វើបែបនេះអាចចាត់ទុកថាជាការលួច។

យោងតាមការប៉ាន់ប្រមាណដែលអាចជឿជាក់បានថា ទុនបម្រុងរបស់ធនាគារកណ្តាលរុស្ស៊ីបានធ្លាក់ចុះ ៨,៤ ភាគរយក្នុងឆ្នាំ២០២២ បន្ទាប់ពីទ្រព្យសម្បត្តិត្រូវបានបង្កកនៅក្នុងប្រទេស G7 សហភាពអឺរ៉ុប និងអូស្ត្រាលី។ បន្ថែមពីនេះ ប្រាក់បំរុងរបស់រុស្ស៊ីចំនួន ២១០ ពាន់លានអឺរ៉ូ (២៣២ ពាន់លានដុល្លារ) ត្រូវបានបង្កកនៅក្នុងសហភាពអឺរ៉ុប ដោយគេជឿថាមានចំនួន ១៩១ ពាន់លានអឺរ៉ូនៅបែលហ្ស៊ិក ១៩ ពាន់លាននៅបារាំង និង ៧,៨ ពាន់លានអឺរ៉ូនៅស្វីសដែលមិនមែនជាសមាជិក EU។ លើសពីនេះ អាមេរិក​បាន​បង្កក​ទ្រព្យសម្បត្តិ​រដ្ឋ​រុស្ស៊ី​ប្រមាណ ៥ ពាន់​លាន​ដុល្លារ។

មិនត្រឹមតែប៉ុណ្ណោះ សហភាពអឺរ៉ុបមានបំណងប្រើប្រាស់ប្រាក់ចំនួន ១៥ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែនពីប្រាក់ចំណូលនៅក្នុងទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ដោយពឹងផ្អែកលើការយល់ព្រមជាឯកច្ឆ័ន្ទពីរដ្ឋសមាជិកទាំងអស់។ កាលពីខែកក្កដា Euroclear របស់សហភាពអឺរ៉ុបដែលមានមូលដ្ឋាននៅបែលហ្ស៊ិក បានបង្ហាញថាក្នុងចំណោម ២,២៨ ពាន់លានអឺរ៉ូដែលខ្លួនរកបានក្នុងឆមាសទីមួយនៃឆ្នាំ២០២៣ ខ្លួនទទួលបានប្រាក់ចំណេញច្រើនជាង ១,៧ ពាន់លានអឺរ៉ូពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កក។ គេប៉ាន់ប្រមាណថា Euroclear កាន់កាប់មូលនីធិរុស្ស៊ី ១៩៦,៦ ពាន់លានអឺរ៉ូដែលភាគច្រើនជាកម្មសិទ្ធិរបស់ធនាគារនៃប្រទេសរុស្ស៊ី។ លើសពីនោះ ទ្រព្យសម្បត្តរបស់អ្នកវិនិយោគឯកជនរុស្ស៊ីប្រហែល ៥ លាននាក់ត្រូវបានបង្កកនៅក្នុងគណនីរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។ តម្លៃនៃមូលបត្ររបស់អ្នកវិនិយោគឯកជនដែលត្រូវបានបង្កកមានចំនួនសរុប ៣,៤ ពាន់លានដុល្លារគិតត្រឹមខែកក្កដាឆ្នាំមុន។

ស្របពេលនោះដែរ ប្រទេសលោកខាងលិចបានគិតគូរអស់ជាច្រើនខែអំពីរបៀបដែលប្រើប្រាស់មូលនិធិទាំងនោះ និងការបរិច្ចាគទៅទីក្រុងគៀវ បើទោះបីជាមានការព្រមានជាច្រើនថាវិធានការបែបនេះអាចប៉ះពាល់ដល់សុវត្ថិភាពប្រព័ន្ធហិរញ្ញវត្ថុ និងរូបិយប័ណ្ណរបស់លោកខាងលិចក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកបង្កើតគោលនយោបាយរបស់សហភាពអឺរ៉ុបកំពុងពិភាក្សាអំពីការដាក់ពន្ធលើប្រាក់ចំណេញដែលបង្កើតបានពីមូលនិធិបង្កក ហើយគេប៉ាន់ស្មានថា វិធានការនេះនឹងបង្កើតប្រាក់ចំណេញប្រហែល ៣ ពាន់លានអឺរ៉ូ។ យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បង្ហើបថា មេដឹកនាំ G7 អាចនឹងពិភាក្សាអំពីផែនការមួយក្នុងការរឹបអូសទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី នៅពេលដែលពួកគេជួបគ្នាក្នុងខែកុម្ភៈខាងមុខនេះ។

ទោះជាយ៉ាងណាក្តី រដ្ឋជាសមាជិកសហភាពអឺរ៉ុបមួយចំនួនបានប្រឆាំងនឹងគំនិតនៃការប្រើប្រាស់មូលនិធិរុស្ស៊ីដែលបង្កក។ បារាំង អាឡឺម៉ង់ និងអ៊ីតាលី នៅតែបង្ហាញពីភាពប្រយ័ត្នប្រយែងបំផុតអំពីគំនិតនេះ ហើយមន្ត្រីសហភាពអឺរ៉ុបមួយចំនួនមានភាពភ័យខ្លាចចំពោះការសងសឹកពីទីក្រុងម៉ូស្គូដែលអាចកើតមាន ប្រសិនបើទ្រព្យសម្បត្តិរបស់រុស្ស៊ីត្រូវបានរឹបអូស។ លើសពីនេះ ធនាគារកណ្តាលអ៊ឺរ៉ុប (ECB) ក៏បានព្រមានប្រឆាំងនឹងវិធានការនេះផងដែរ ដោយទទូចថាការប្រើប្រាស់មូលនិធិអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រាក់អឺរ៉ូ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោកជំទាវ តឹករ៉េត កំរង ៖ ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និងទំហំអាជីវកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/09/2026

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និងទំហំអាជីវកម្ម ដោយអនុញ្ញាតឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅតាមបណ្តាខេត្ត អាចពង្រីកទីផ្សារទៅកាន់រាជធានី និងឈានទៅកាន់ទីផ្សារអន្តរជាតិ។ ការថ្លែងបែបនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែកញ្ញា​ ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី

លោកជំទាវ ជា រដ្ឋា ៖ ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគណនីបណ្តាញសង្គមឡើយ ប៉ុន្តែត្រូវវាស់វែងលើសមត្ថភាពនៃការស្វែងរកទីផ្សារ បង្កើនការលក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/09/2026

ភ្នំពេញ  ៖ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគេហទំព័រ ឬគណនីបណ្តាញសង្គមឡើយ ប៉ុន្តែត្រូវវាស់វែងលើសមត្ថភាពនៃការស្វែងរកទីផ្សារថ្មី បង្កើនការលក់ លើកកម្ពស់ផលិតភាព និងពង្រីកឱកាសអាជីវកម្ម ហើយកាលានុវត្តភាពឌីជីថលត្រូវតែគ្របដណ្តប់ និងផ្តល់ផលប្រយោជន៍ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ស្ត្រី យុវជន

កម្មវិធី CambodiaTrade Product Hackathon ក្រោមប្រធានបទ «ផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក» ត្រូវបានប្រកាសបើកជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីប្រកួតប្រជែងជាក្រុម CambodiaTrade Product Hackathon ដែលរៀបចំឡើងក្នុងក្របខណ្ឌ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣

កម្ពុជា-ព្រីតថេន-សហរដ្ឋអាម៉េរិក បង្កើតបណ្តាញទំនាក់ទំនងរួមគ្នា ដើម្បីជំរុញពាណិជ្ជកម្មឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ កម្ពុជា-ព្រីតថេន រួមជាមួយសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីជំនួបបណ្តាញទំនាក់ទំនងរួមគ្នា (Cambodia-UK-U.S. Joint Networking Reception) ក្នុងគោលបំណងជំរុញពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុង «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នាល្ងាចថ្ងៃសុក្រ ទី១១

ក្រសួងពាណិជ្ជកម្ម​ប្រកាស​បើក​ជាផ្លូវការនូវ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍​អនឡាញ​លើកទី​៣ ដែលមានរយៈពេល៣ថ្ងៃ (១១-១៣ កញ្ញា) បានបើក​សម្ពោធជាផ្លូវការកាលពីល្ងាច​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ ​ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ដោតលើ​ប្រធាន​បទ «ជំរុញពាណិជ្ជកម្មឌីជីថល​កម្ពុជា​ឆ្ពោះទៅឆ្នាំ២០៣០»។​ មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវ ចម

ធនាគារកណ្តាលអឺរ៉ុប (ECB) ដំឡើងអត្រាការប្រាក់ជាលើកទី២​ ដើម្បីទប់ស្កាត់ការកើនឡើងនៃអតិផរណា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេលយូរ ដោយសារតែទីផ្សារថាមពល និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតែជាក្តីបារម្ភចម្បង

គម្រោង​វិនិយោគ​ចំនួន ៣៤៦ ត្រូវបាន​អនុម័ត​ក្នុង​រយៈពេល៨ខែជាមួយទុនវិនិយោគសរុបប្រមាណ ៥,៤ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/09/2026

ភ្នំពេញ ៖ គិតចាប់ពីខែ​មករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានអនុម័ត​ចុះបញ្ជីគម្រោង​វិនិយោគសរុបចំនួន​ ៣៤៦គម្រោង​ ដែលមានដើមទុនវិនិយោគ​ចំនួន ៥ ៤៥៨​លានដុល្លារអាម៉េរិក និងអាច​បង្កើតការងារ​បានយ៉ាងហោច​ណាស់ ២០ម៉ឺន​កន្លែង ។ នេះបើតាមរបាយការណ៍រ​បស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ បើតាមរបាយការណ៍ដដែលនេះបានបង្ហាញឱ្យដឹងថា វិនិយោគិនក្នុងស្រុកបានចាប់ផ្ដើមចាប់អារម្មណ៍ និងបានដាក់ទុនវិនិយោគ​ក្នុងប្រទេ​សខ្លួនឯង​កាន់តែច្រើន ជាក់ស្ដែង​ក្នុងរយៈពេល៨​ខែមកនេះ ប្រភពទុនវិនិយោគដែលបានស្នើសុំ​ចុះបញ្ជីវិនិយោគច្រើនជាង​គេ

ក្រសួងទេសចរណ៍ និងសកលវិទ្យាល័យសេដ្ឋកិច្ចប្រទេសជប៉ុន ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផល​ទេសចរណ៍ថ្មី និងមានតម្លៃបន្ថែមជំរុញការផ្លាស់ប្តូរប្រជាជន និងនិស្សិតកម្ពុជា-ជប៉ុន និងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ព្រមទាំងអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចផ្ទាល់នៅក្នុងសហគមន៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យបណ្ឌិត Hirokazu Kashitani ប្រធានគម្រោង

សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/09/2026

បរទេស​ ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី​ RT បានឲ្យដឹងថា

ធនាគារជាតិ អំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្នចំពោះសេវាទូទាត់គ្មានអាជ្ញាបណ្ណ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/09/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​បាន​អំពាវនាវ​ឱ្យ​សាធារណជន​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​មុននឹង​តភ្ជាប់​ ​ឬ​ចូល​ប្រើប្រាស់​សេវា​ទូទាត់​សង​ប្រាក់​ណាមួយ​ដែល​មិន​មាន​អាជ្ញាបណ្ណ​ច្បាស់លាស់ ​ដើម្បី​ចៀសវាង​ហានិភ័យ ​ឬ​ការ​ខាតបង់​ដែល​អាច​កើតមាន​ពី​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា