វិនិយោគិន​អូទ្រីស​បង្ហាញពីគម្រោង​វិនិយោគ​ខ្សែរ៉កក្នុងវិស័យ​ទេសចរណ៍​​​នៅខេត្ត​ព្រះសីហនុ

ភ្នំពេញ ៖ បន្ទាប់ពីផ្លូវល្បឿន​លឿន​ភ្នំពេញ-​ក្រុងព្រះសីហនុ​បានដាក់​ដំណើរការ​ជាផ្លូវ​ការ​ឃើញថា ​ខេត្ត​ព្រះសី​ហនុ​ទទួលបាន​ការ​ចាប់អារម្មណ៍​ពីសំណាក់​វិនិយោគិន​បរទេស​ និងក្នុងស្រុកឡើងវិញជា​បណ្ដើរៗ ​ជាពិសេស​គម្រោង​ដែលត្រូវបានជាប់គាំងកាលពីពេលកន្លងទៅបានចាប់ផ្តើមមានដំណើរការឡើងវិញ។​ ជាក់​ស្ដែង​ក្រុមហ៊ុនអូទ្រី​សមួយ​បា​ន​​បង្ហាញពីគម្រោង​វិនិយោគលើ​ខ្សែ​រ៉កក្នុង​វិស័យ​ទេសចរណ៍​​នៅខេត្តព្រះសីហនុ​។​

លោក​ ឯម  ភាព អភិបាល​រង​ខេត្តព្រះសីហនុ បាន​ជម្រាបជូន​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ Doppelmayr Group នៃ​ប្រ​ទេស​អូទ្រីស​ស្ដីពីគម្រោង​វិនិយោគ​របស់ក្រុមហ៊ុន​ សមស្រប​ជាមួយ​​ខេត្តព្រះសីហនុដែលមានសក្ដានុពល​។ កន្លងមក​នៅខេត្ត​ព្រះសីហនុ​​មានក្រុមហ៊ុនវិនិយោគ​ចំនួន​១៩៩​ក្រុមហ៊ុន ក្នុងនោះ​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​មានចំនួន ៨៤​ក្រុមហ៊ុន និងវិនិយោគខ្នាត​ធំ​​ ( អភិវឌ្ឍ​ន៍ទេសចរណ៍​រយៈពេល​វែង )​​ តាម​បណ្ដា​កោះ​ឆ្នេរ​​ មាន៣៣​ក្រុមហ៊ុន​ គិត​ចាប់ពី​១៩៩៤​ ដល់​ខែតុលា​២០២២ ។

លោកបន្តថា ៖ ​

“ខេត្តព្រះសីហនុ​មានគម្រោង​វិនិយោគ​ទេសចរណ៍​ផ្សារភ្ជាប់​ និងធម្មជាតិ​​ ( ខ្នាតតូចទំហំ​ក្រោម​​១០​ហិចតា ) ក្នុងនោះ​កំពុង​ដំណើរការ​ចំនួន​៤១​គម្រោង​ និង​៤០​គម្រោង​ទៀត​កំពុង​សិក្សា​តាម​ផែនការ​មេ​អភិវឌ្ឍន៍​របស់គម្រោង​ និងអនុវត្ត​នីតិ​វិធី​ច្បាប់។ ក្រៅពីនេះ ខេត្តព្រះសីហនុ​ត្រូវ​បានរាជរដ្ឋាភិបាល​​ចាត់ទុក​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ ហើយរដ្ឋបាល​ខេត្ត​ចង់​បាន​ក្រុមហ៊ុន​មកពីធ្វើការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅខេត្តព្រះសីហនុ“

ជាមួយគ្នានេះ លោកក៏​បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​វិនិយោគ​កន្ត្រក​ខ្សែរ៉ក​នៅតំបន់​កោះរ៉ុង​ និង​នាំ​មក​នូវអ្នក​វិនិយោគ​មក​កាន់​ខេត្តព្រះសីហនុ​កាន់តែច្រើនបន្ថែមទៀត ។​​

លោក​ Martin Ladner អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ Doppelmayr Group បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​បានឱ្យ​ក្រុមហ៊ុន​របស់ខ្លួន​​បានជួប​ពិភាក្សា​នាពេលនេះ។ ក្រុមហ៊ុន ​​Doppelmayr Group ជា​ក្រុម​ហ៊ុន​វិនិយោគ​បរទេស​ទើប​ចូល​ប្រទេស​កម្ពុជា ដើម្បី​សិក្សា​ស្វែង​យល់​ពីឱកាស​វិនិយោគ​លើ​ការ​រៀបចំ​សកម្មភាព​កម្សាន្ត​ មានទោង​យោលខ្សែ​រ៉ក​ និងសកម្មភាព​កម្សាន្ត​ទេសចរណ៍​ផ្សេងៗជាច្រើន​ទៀតដែល​រៀប​ចំ​នៅ​ខេត្តព្រះសីហនុ ។

លោក​បន្តថា ក្រុមហ៊ុន Doppelmayr Group ជាក្រុមហ៊ុនកន្ត្រកខ្សែរ៉កឈានមុខគេនៅលើពិភពលោក ដែល​មាន​កន្ត្រកខ្សែរ៉កជាច្រើនប្រភេទ ក្រុមហ៊ុនមានទស្សនវិស័យធ្វើការវិនិយោគលើវិស័យទេសចរណ៍ កន្ត្រក​ខ្សែរ៉​ក ដែលមានការពាក់ព័ន្ធនិងគមនាគមន៍ដឹកជញ្ជូនផងដែរ។ ក្រុម​ហ៊ុន​បា​ន​ធ្វើកា​​រ​អភិ​វ​ឌ្ឍ​ក​ន្ត្រ​ក​ខ្សែ​រ៉​ក​នៅ​​លើប្រ​ទេ​សចំនួន៥០ ក្នុងនោះមានកន្ត្រកខ្សែរ៉កតំបន់ភ្នំ ខ្សែរ៉កការដឹកជញ្ជូនក្នុងក្រុង និងខ្សែរ៉​ក​ដឹ​ក​ជញ្ជូ​ន​ឧប​ក​រ​​ណ៍​ប្រើប្រា​ស់ផ្សេងៗទៀតដែលជាការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុ ។

ប្រធាន​មន្ទីរទេសចរណ៍​ខេត្តព្រះសីហនុ លោក​ តាំង​ សុចិត្រ​គ្រឹះស្នា​ បានឱ្យដឹងផងដែរថា ចាប់តាំងពីផ្លូវ​​ល្បឿ​ន​លឿន​បានបើក​ឱ្យដំណើរ​​ការ​ឃើញថា​មានភ្ញៀវទេសចរ​ជាច្រើន​បាន​មកកម្សាន្ត​នៅក្នុង​ខេត្ត​ព្រះ​សី​ហ​នុ​ ដោយខ្លះ​ក៏បាន​វិល​ត្រលប់​ទៅគេហដ្ឋាន​វិញ ដោយមិនសម្រាក​នៅក្នុងខេត្តព្រះសីហនុ ព្រោះ​តែផ្លូវ​ល្បឿន​លឿនធ្វើដំណើរតែ​២ម៉ោង​ប៉ុណ្ណោះ ពីខេត្តព្រះសីហនុ ហើយក៏មានភ្ញៀវ​ខ្លះមក​សម្រាក​នៅខេត្តព្រះសីហនុ​ និងកម្សាន្ត​នៅពេលរាត្រី​បន្ត ។

លោកបន្ត​ កំណើនភ្ញៀវទេសចរ​នឹង​កាន់តែកើនឡើង​បន្ថែមទៀត​នៅពេលអនាគត ហើយនឹង​មានកា​រ​វិ​និ​យោ​​គ​​​ប​ន្ថែ​ម ​ជាពិសេស​ទៅលើ​វិស័យ​ទេសចរណ៍​ដើម្បី បំពេញតម្រូវការ​នៃកំណើនភ្ញៀវ​ទេស​ច​រ​ជា​តិ និ​​ង​អន្តរ​ជាតិ​ផងដែរ ដែលនឹង​បង្កើន​ចំណូលដល់​អាជីវករ​ក្នុង​ខេត្តព្រះសីហនុ​បានមួយកម្រិតទៀត​ផង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​នាំចេញ​ទំនិញ​ជិត ​២៩ ​ពាន់​លាន​ដុល្លារ​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​សរុប​កើន​ជាង​ ​២០​%​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

ម្ពុជា​សម្រេចបាន​ការ​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​ ២៨​,​៨​ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ក្នុង​រយៈពេល​ ​១០ ​ខែ​ដើម​ឆ្នាំ ​២០២៦ ​កើនឡើង​ ​២០​,​៤​%​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​សរុប​របស់​កម្ពុជា​សម្រេចបាន​ជាង​ ​៦​២ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​កើនឡើង​ ​២០​,​៩​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥

ដំណឹងល្អ ! ហ្វីលីពីន ក្លាយជាទីផ្សារអង្ករធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីចំនួន ៣ ៥០០ តោនពេញមួយឆ្នាំ ២០២៥ កន្លងទៅ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១​

​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ជំរុញ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន ​និង​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ហ្វីលីពីន ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​នាំចេញ​ ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍

Elon Musk ខាត​បង់ទ្រព្យសម្បត្តិ ៣០ ពាន់លានដុល្លារ ក្រោយលទ្ធផលបោះឆ្នោតអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

រធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាម៉េរិក

​កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់កាលទី១ គ្រោងបញ្ចប់នៅឆ្នាំក្រោយ ដោយរំពឹង កាត់បន្ថយថ្លៃដើម និ​ងទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់​កាលទី១ ដែលមានតម្លៃ​២៤៣លានដុល្លារ​គ្រោងនឹង​បញ្ចប់ការ​សាងសង់​នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថា​កាត់បន្ថយថ្លៃដើម​បានច្រើន

ឡាវ ​និង​ចិន ​ជំរុញ​ការ​តភ្ជាប់​ផ្លូវ​ដែក​និង​ច្រក​របៀង​សេដ្ឋកិច្ច​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ ​AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

ឡាវ ​និង​ចិន​បាន​ព្រមព្រៀង​ពង្រឹង​ការ​តភ្ជាប់​បណ្តាញ​ផ្លូវ​ដែក​ ការ​អភិវឌ្ឍ​ច្រក​របៀង​សេដ្ឋកិច្ច​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត ​(​AI​) ​ដើម្បី​ជំរុញ​ឱកាស​ពាណិជ្ជកម្ម ​និង​វិនិយោគ​ទ្វេ​ភាគី​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ឧស្សាហកម្ម ​និង​បច្ចេកវិទ្យា​ថ្មី​ៗ​

សម្ដេច​ធិបតី​៖​ រដ្ឋ​ចំណាយ​ ១​.​២ ​ពាន់​លាន​ដុល្លារ​ ​ប្រើ​ ​«​ហោប៉ៅ​រដ្ឋ​ ​ទប់​ហោប៉ៅ​រាស្ត្រ​» ​ក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ថវិកា​ចំនួន​ ១​.​២ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​អនុវត្ត​គោលនយោបាយ​អន្តរាគមន៍​សេដ្ឋកិច្ច​សំខាន់​ៗ​ចំនួន​៣ ​ក្នុង​គោលបំណង​សម្រាល​បន្ទុក​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​ ​និង​ទប់ទល់​នឹង​ផលប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ​ជាពិសេស​វិបត្តិ​ថាមពល ​និង​ប្រេង​ឥន្ធនៈ​ដែល​បង្កឡើង​ដោយ​សង្គ្រាម​រវាង​សហរដ្ឋ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​

កម្ពុជា​នឹង​ប្រើ​ថវិកា​ជាង ​២០០ ​លាន​ដុល្លារ​ ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ​ដែល​មាន​ទឹក​ប្រាក់​ជាង​ ២០០ ​លាន​ដុល្លារ​អា​ម៉េរិក​ ​នៅ​ដើម​ឆ្នាំ​២០២៧​ ​តាមរយៈ​យន្តការ​ «​ថវិកា​ដោះ​ដូរ​នឹង​ការងារ​» ​(​Cash​-​for​-​Work​) ​ដើម្បី​បង្កើត​ការងារ​រយៈពេល​ខ្លី ​បង្កើន​ប្រាក់​ចំណូល​ជូន​ប្រជា​ពលរដ្ឋ​ ​និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​នៅ​តាម​សហគមន៍​មូលដ្ឋាន​