រដ្ឋមន្ត្រីក្រសួងដែនដី ៖ មន្ត្រីសុរិយោដីខេត្ត​បន្ទាយមានជ័យ នឹង​បន្ត​ការងារ​វាស់វែង​ដីនៅតាមភូមិ​ជាប់បណ្ដោយព្រំដែន​កម្ពុជា​-ថៃ​

បន្ទាយមានជ័យ ៖ ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បាន​ថ្លែង​បញ្ជាក់ថា បើទោះបីជា​ខេត្ត​បន្ទាយ​មានជ័យ ត្រូវបានប្រកាស​បញ្ចប់​ការ​វាស់វែង​ដី​ធ្លីជាប្រព័ន្ធកាលពីពេលថ្មីៗនេះក្ដី ក៏មន្ត្រី​សុរិយោដី នៅតែមានការងារ​វាស់វែងដីនៅតាមបណ្ដា​ភូមិមួយចំនួន ដែលជាប់បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ ខណៈដែលការងារ​កំណត់ព្រំ និងការជួយ​សម្រួលដល់ម្ចាស់ក្បាលដី​ដែលមិនទាន់​បានមកទទួល​យក​បណ្ណកម្មសិទ្ធិរបស់ខ្លួនក៏នៅតែបន្តធ្វើដដែល ។

ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីខាងលើនេះត្រូវបានធ្វើឡើង​ក្នុងឱកាស​អញ្ជើញជាអធិបតី​នាពិធីប្រកាស​បញ្ចប់ការ​វាស់វែង​ដីធ្លី និងប្រគល់​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ជូនពលរដ្ឋ​ ក្នុងភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ ។

ឯកឧត្តម​បានមានប្រសាសន៍ថា ​ក្រៅពីនេះក៏នៅមានការដោះស្រាយបញ្ហា និងកំណត់ឱ្យបាន​ច្បា​ស់​លាស់​នូវ​តំបន់បឹងទន្លេសាប ជាមួយអាជ្ញាធរទន្លេសាប ដូចជា តំប​ន់​១​ ជាតំ​ប​ន់​ដែល​មា​នប្រ​​ជាព​ល​​រ​ដ្ឋ​រ​ស់នៅ, តំបន់​២ ជាតំបន់កសិកម្មធ្វើស្រែប្រាំង និងស្រូវប្រដេញទឹក និងតំបន់៣ ជាតំបន់រក្សាទុកព្រៃលិចទឹក ដើម្បី​រក្សា​អាយុជីវិតបឹងទន្លេសាបឱ្យនៅស្ថិតស្ថេរគង់វង្ស។

ដោយឡែក ទាក់ទិននឹងបញ្ហាដែលនៅសេសសល់នៅអាងត្រពាំងថ្ម ក្នុងខេ​ត្ត​បន្ទា​យ​មានជ័យ ក្នុងនា​មប្រ​ធាន​គ​ណៈ​ក​ម្ម​កា​រសុ​រិយោដីថ្នាក់ជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន​សម្រេច​ប្រ​គ​​ល់ទីតាំ​​ង​ណា​ដែល​មា​ន​កា​រ​ពា​ក់​ព័​ន្ធនឹ​ង​​ប្រជា​ព​ល​​រ​ដ្ឋនោះ ត្រូវប្រគល់ជូនដល់ប្រជាពលរដ្ឋ ហើ​យ​ទី​តាំ​ង​ណា​ដែលពាក់ព័ន្ធនឹងទឹក ត្រូវ​ប្រ​គ​ល់​កា​រគ្រប់​​គ្រ​​​ង​ទៅ​​​ឱ្យឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និ​ង​ឧ​​តុនិ​យ​ម​ និងត្រូវចុះបញ្ជីបែ​ង​ចែ​ក​ឱ្យ​បាន​ត្រឹម​ត្រូវតាមការសម្រេចនេះ។

ឯកឧត្តម បានសង្កេតឃើញថា ទំហំសេដ្ឋកិច្ចនៅក្នុងខេត្តបន្ទាយមានជ័យគឺមានទំហំធំ ដោយប្រជា​ពល​រដ្ឋ​ភា​គ​ច្រើនគឺជាអ្នកដែលមានការងារធ្វើ មានប្រាក់ចំណូល ហើ​យពេ​ល​វេ​លា​នេះ​គឺអ្នក​ខេ​ត្ត​ប​​ន្ទាយ​មាន​ជ័​យ​ត្រូវរៀនរស់ដោយខ្លួនឯង តាមរយៈការខិតខំធ្វើកសិកម្ម ដាំដុះដំណាំឱ្យបានច្រើនប្រភេទ ដើ​ម្បីប​ង្កើ​ន​ជីវ​ភាព​គ្រួ​សា​រ និងរួមចំណែកជំរុញវិស័យសេដ្ឋកិច្ចក្នុងខេត្ត។ ទន្ទឹមនេះ ឯកឧត្តមបានបន្ថែមថា ការបញ្ច​ប់​នូ​វកា​រ​វា​ស់​វែងដីធ្លីសម្រាប់ខេត្តបន្ទាយមានជ័យនេះគឺជាជំហានថ្មីមួយ ហើយជំហានបន្ទាប់គឺត្រូវគិតគូរពីសេដ្ឋកិច្ច រៀបចំលំហរសាធារណៈឱ្យបានល្អ ដើម្បីបង្កើនគុណភាពជីវិតសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តនេះ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថា ៖

«កាលនៅដើមអាណត្តិទី ៧ យើងនៅសល់ប្រមាណ​ ៥​លាន​ក្បា​ល​ដី​ ដែល​ត្រូវចុះបញ្ជីដីធ្លីបង្ហើយ ប៉ុន្តែមកទល់ពេលនេះ យើងនៅសល់ត្រឹមតែក្រោម ២០ម៉ឺន​ក្បាល​ដី​ទៀ​ត​ប៉ុ​ណ្ណោះ​ដែ​​លត្រូ​​វវាស់វែង ដូច្នេះ យុទ្ធនាការចុះ​ប​ញ្ជី​ដី​ធ្លី​បង្ហើ​យ​នេះ​​នឹ​ង​ត្រូ​វ​ច​ប់ស​​ព្វគ្រ​ប់​ក្នុ​ង​ពេ​ល​ឆា​ប់​ៗ​ខា​ង​មុខ ហើយនេះប្រហែលជាលើកទីមួយក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាដែលយើងបានចុះបញ្ជីដីធ្លីបានចប់សព្វគ្រប់​សរុបប្រមាណ ១៣លានក្បាលដីនៅទូទាំងប្រទេស ដោយ​កិច្ច​កា​រ​នេះ​ទា​ម​ទា​រ​ឱ្យ​មា​ន​កា​រឯ​ក​ភា​ពជា​តិ​ និ​​ងកា​រ​ស្រុះ​ស្រួលគ្នា នោះទើបអាចបញ្ចប់ការងារចុះបញ្ជីដីធ្លីបានជោគជ័យ»៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

Leave a Reply

Your email address will not be published. Required fields are marked *