បឹងកេងកង ​លែង​ជា​តំបន់​ដែលមាន​តម្លៃដីខ្ពស់​ជាង​គេទៀត​ហើយ

ភ្នំពេញ​ ៖ កាលពីប៉ុន្មាន​ឆ្នាំមុន បឹង​កេងកង​ គឺជា​តំបន់ដែលមានតម្លៃដីធ្លីខ្ពស់ជាង​គេ​នៅរាជ​ធា​នីភ្នំ​ពេញ ឬនៅ​ប្រទេស​កម្ពុជា​ទាំងមូល ដោយ​សារ​តែតំបន់​នេះជា​តំបន់​ដែល​មាន​សក្ដា​នុពលទាក់ទាញ​ការ​វិនិ​យោគ មានអង្គការក្រៅរដ្ឋាភិបាល ​ស្ថាប័ន​ជាតិ​ និងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះកម្រិតខ្ពស់ និងមធ្យម ហើយក៏ជាតំបន់ដែល​មាន​អាជីវកម្ម​ម៉ាកយីហោ​ល្បីៗលំដាប់អន្តរជាតិ​ច្រើនជាង​គេ។ ប៉ុន្តែ​ម​កដល់​ពាក់​កណ្ដាលឆ្នាំ២០២៣​នេះ បឹង​កេងកង​ លែងក្លាយជា​តំបន់ដែល​មានតម្លៃដីខ្ពស់ជាងគេនោះទៀត​ហើយ​។

បើតាម​របាយការណ៍រ​បស់សមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបង្ហាញពីតម្លៃដីធ្លីនៅ​ខណ្ឌបឹង​កេង​កង​ក្នុង​ឆមាស​ទី​១​ឆ្នាំ ២០២​៣ ដោយក្នុងនោះរបាយការណ៍​បានបញ្ជាក់ពីតម្លៃដីនៅក្នុង​ខណ្ឌមួយនេះស្ថិតនៅចន្លោះពី ​២ ៧០០ដុល្លារ​អាមេរិកក្នុងមួយ​ម៉ែត្រ​ការ៉េ​ ដល់​ ៩ ៨០០​ដុល្លារ​អាមេរិកក្នុងមួយ​ម៉ែត្រ​ការ៉េ ខណៈដីនៅខណ្ឌ​ដូនពេញ មានតម្លៃ​រហូតដល់ ​១៣ ០០០ដុល្លារអាមេរិកក្នុងមួយ​ម៉ែត្រការ៉េ ។​

តាមរយៈរបាយការណ៍​ដែល​សិក្សា​ដោយសមាគម​អ្នកវាយតម្លៃ​ និងភ្នាក់ងារអចលនវត្ថុកម្ពុជា​បានបង្ហាញ​ពីត​ម្លៃដី​នៅតា​ម​សង្កាត់នីមួយៗដូចខាងក្រោមនេះ ​៖ ​

១. សង្កាត់​បឹង​កេងកង​ ១ ៖ តម្លៃដីនៅក្នុង​សង្កាត់​នេះ​មានតម្លៃចន្លោះពី​ ៥ ៣០០ដុល្លា​រអាមេរិក​ទៅ ​៩ ៨០​០ដុល្លា​រអាមេរិក​សម្រាប់​តំបន់​នៅជាប់​ផ្លូវ​សំខាន់ ឬផ្លូវធំ និង​តម្លៃចន្លោះពី​ ៤ ៨០០​ដុល្លារទៅ ៥ ៤០០ដុល្លា​រអាមេរិក​ក្នុងមួយម៉ែត្រ​ការ៉េ សម្រាប់​ដីនៅជាប់ផ្លូវ​តូច ។

២. សង្កាត់បឹង​កេងកង​២ ៖ តម្លៃដីធ្លីនៅក្នុង​សង្កាត់មួយ​នេះ មានតម្លៃចន្លោះពី ​២ ៧០០ដុល្លារ​អាមេរិកទៅ ​៧ ០០០​ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រការ៉េ ក្នុងនោះ​តម្លៃ ៤ ៧០០ដុល្លារ​ទៅ ​៧ ០០០​ដុល្លា​រអាមេរិកក្នុងមួយ​ម៉ែត្រ​ការ៉េ​សម្រាប់​ដីនៅជាប់ផ្លូវធំ  និងតម្លៃ​ចន្លោះពី​ ២ ៧០០ដុល្លារអាមេរិកទៅ ៤ ២០០ដុល្លារអាមេរិក​សម្រាប់​តំបន់​នៅតាមបណ្ដោយផ្លូវ​តូចៗ ។​

៣.សង្កាត់បឹង​កេងកង៣ ៖ ដីធ្លីនៅសង្កាត់​មួយនេះ មានតម្លៃចន្លោះពី​ ២ ៧០០ដុល្លារ​អាមេរិកទៅដល់ ​៧ ០០០​ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រការ៉េ​ ក្នុងនោះដែរ​​តម្លៃដីនៅតាមផ្លូវធំ​ និងផ្លូវ​តូចៗ​គឺមានតម្លៃដូច​គ្នា​នឹង​ស​ង្កាត់​បឹងកេងកង​​២ដែរ។​

៤. សង្កាត់អូរឡាំពិក ៖ តម្លៃដី​នៅក្នុងសង្កាត់មយយនេះ ខ្ពស់​ជាង​នៅសង្កាត់បឹង​កេងកង​៣បន្តិច ក្នុ​ង​នោះ​ដែ​រ​​​នៅតាមបណ្ដោយផ្លូវធំមានតម្លៃចន្លោះពី​ ៤ ៨០០ដុល្លារអាមេរិក​ទៅ ៨ ២០០ដុល្លារអាមេរិក​ ហើយចន្លោះពី ​២ ៧០០​​ដុល្លារអាមេរិកទៅ ​៤ ៧០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។

៥. សង្កាត់ទំនប់ទឹក ៖ សង្កាត់​នេះ​តម្លៃដី​អាច​មានចន្លោះពី ៣ ១០០ដុល្លារអាមេរិកទៅ ​៦ ៥០០ដុល្លារអាមេរិក​ក្នុងមួយម៉ែត្រការ៉េ​សម្រាប់​តំបន់នៅជាប់ផ្លូវធំ ​និង​ចន្លោះពី​ ២ ៧០០ដល្លារអាមេរិក​ដល់ ៤ ៣០០ដុល្លារអាមេរិក​ ​ស​ម្រាប់តំបន់​នៅតាមបណ្ដោយផ្លូវតូច​ ។

៦. សង្កាត់​ទួល​ស្វាយព្រៃ១ និង​ទួល​ស្វាយព្រៃ២ ៖ សង្កាត់ទាំងពីរ​នេះ តម្លៃដីគឺដូចគ្នា ដោយក្នុងនោះដែរ​នៅ​តាម​បណ្ដោយផ្លូវធំ​មានតម្លៃចន្លោះពី​ ៤ ៣០០ដុល្លារអាមេរិក​ទៅ ​៧​ ៧០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និង ​២ ៧០០ដុល្លារអាមេរិកទៅ​ ៤ ៣០០ដុល្លារអាមេរិក​សម្រាប់តំបន់នៅតាមបណ្ដោយផ្លូវ​តូចៗ​ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)