ភ្នំពេញ ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ-ខេត្តក្រចេះ និងគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ (ពីផ្សារស្គន់ដល់ក្រុងកំពង់ចាម) គ្រោងនឹងបើកការដ្ឋានសាងសង់នៅដើមខែមករា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយជំនួយហិរញ្ញប្បទានរបស់រដ្ឋាភិបាលចិន។

ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងទាំងពីរនេះត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងចិនគ្រាដែលឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ ខណៈដែលតាមរយៈគម្រោងនេះនឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋក៏ដូចជាជួយជំរុញដល់កំណើនសេដ្ឋកិច្ច និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បានថ្លែងកាលពីពេលកន្លងមកថា រាជរដ្ឋាភិបាលកម្ពុជាមានគម្រោងក្នុងការសាងសង់ផ្លូវ ស្ពានជាច្រើនកន្លែងទៀត តែដោយសារតែថវិកាមានកំណត់ ដូច្នេះរដ្ឋាភិបាលនឹងសាងសង់នូវផ្លូវណាដែលសំខាន់ៗ និងមានអាទិភាពមុនគេ ជាក់ស្ដែងដូចជាផ្លូវជាតិលេខ៧ ដែលជាផ្លូវសំខាន់ក្នុងការតភ្ជាប់ពីផ្លូវជាតិលេខ៦ទៅកាន់ខេត្តកំពង់ចាមខេត្តត្បូងឃ្មុំជាដើម ។
អ្នកស្រី ក្រី ម៉ាយ៉ាន ប្រធានសាខានៃក្រុមហ៊ុន KW ប្រចាំខេត្តកំពង់ចាមបានមានប្រសាសន៍ថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋតែងតែជួយជំរុញឱ្យមានការអភិវឌ្ឍរបស់គម្រោងឯកជន ជាក់ស្ដែងគម្រោងលើកកម្ពស់ផ្លូវជាតិលេខ៧ ពីស្គន់ទៅក្រុងកំពង់ចាម នឹងទាក់ទាញវិនិយោគិនអចលនទ្រព្យមកកាន់ខេត្តកំពង់ចាមបន្ថែម ។
អ្នកស្រីបន្តថា បច្ចុប្បន្ននេះ មានគម្រោងអភិវឌ្ឍន៍ឯកជនមួយចំនួនកំពុងសិក្សាពីការវិនិយោគនៅក្នុងខេត្តកំពង់ចាម ជាពិសេសនៅតាមបណ្ដោយផ្លូវជាតិលេខ៧ពីស្គន់ទៅក្រុងកំពង់ចាម ដែលមានគម្រោងឧស្សាហកម្មមួយចំនួនកំពុងសិក្សា និងមួយចំនួនទៀតបានត្រៀមក្នុងការអភិវឌ្ឍសាងសង់ជាឃ្លាំង និងមានគម្រោងអភិវឌ្ឍន៍លំនៅឋានមួយចំនួននៅក្នុងខេត្តកំពង់ចាមដែលកំពុងដំណើរការសាងសង់ផងដែរ ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content