ភ្នំពេញ ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ-ខេត្តក្រចេះ និងគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ (ពីផ្សារស្គន់ដល់ក្រុងកំពង់ចាម) គ្រោងនឹងបើកការដ្ឋានសាងសង់នៅដើមខែមករា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយជំនួយហិរញ្ញប្បទានរបស់រដ្ឋាភិបាលចិន។

ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងទាំងពីរនេះត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងចិនគ្រាដែលឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ ខណៈដែលតាមរយៈគម្រោងនេះនឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋក៏ដូចជាជួយជំរុញដល់កំណើនសេដ្ឋកិច្ច និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បានថ្លែងកាលពីពេលកន្លងមកថា រាជរដ្ឋាភិបាលកម្ពុជាមានគម្រោងក្នុងការសាងសង់ផ្លូវ ស្ពានជាច្រើនកន្លែងទៀត តែដោយសារតែថវិកាមានកំណត់ ដូច្នេះរដ្ឋាភិបាលនឹងសាងសង់នូវផ្លូវណាដែលសំខាន់ៗ និងមានអាទិភាពមុនគេ ជាក់ស្ដែងដូចជាផ្លូវជាតិលេខ៧ ដែលជាផ្លូវសំខាន់ក្នុងការតភ្ជាប់ពីផ្លូវជាតិលេខ៦ទៅកាន់ខេត្តកំពង់ចាមខេត្តត្បូងឃ្មុំជាដើម ។
អ្នកស្រី ក្រី ម៉ាយ៉ាន ប្រធានសាខានៃក្រុមហ៊ុន KW ប្រចាំខេត្តកំពង់ចាមបានមានប្រសាសន៍ថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋតែងតែជួយជំរុញឱ្យមានការអភិវឌ្ឍរបស់គម្រោងឯកជន ជាក់ស្ដែងគម្រោងលើកកម្ពស់ផ្លូវជាតិលេខ៧ ពីស្គន់ទៅក្រុងកំពង់ចាម នឹងទាក់ទាញវិនិយោគិនអចលនទ្រព្យមកកាន់ខេត្តកំពង់ចាមបន្ថែម ។
អ្នកស្រីបន្តថា បច្ចុប្បន្ននេះ មានគម្រោងអភិវឌ្ឍន៍ឯកជនមួយចំនួនកំពុងសិក្សាពីការវិនិយោគនៅក្នុងខេត្តកំពង់ចាម ជាពិសេសនៅតាមបណ្ដោយផ្លូវជាតិលេខ៧ពីស្គន់ទៅក្រុងកំពង់ចាម ដែលមានគម្រោងឧស្សាហកម្មមួយចំនួនកំពុងសិក្សា និងមួយចំនួនទៀតបានត្រៀមក្នុងការអភិវឌ្ឍសាងសង់ជាឃ្លាំង និងមានគម្រោងអភិវឌ្ឍន៍លំនៅឋានមួយចំនួននៅក្នុងខេត្តកំពង់ចាមដែលកំពុងដំណើរការសាងសង់ផងដែរ ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 16/10/2026
ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content