កម្ពុជាបន្តទទួលបានកំណើនក្នុងវិស័យសំណង់ បើទោះវិនិយោគិនបរទេសមិនទាន់ត្រឡប់មកដូចមុនវិបត្តិកូវីដ-១៩ ក៏ដោយ

ភ្នំពេញ ៖ បើទោះបីជាវិនិយោគិនបរទេសមិនទាន់ត្រឡប់មកកម្ពុជា ដូចមុនវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ ក៏កម្ពុជានៅតែបន្តទទួលកំណើននៃចំនួនគម្រោងសាងសង់ ជាក់ស្តែងក្នុងត្រីមាសទី ៣ ឆ្នាំ២០២២ នេះ ការអនុម័តលើសំណើគម្រោងសាងសង់ បានកើនឡើងជាង ១៤% ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទើបចេញផ្សាយកាលពីថ្មីៗនេះ បានឱ្យដឹងថា នៅត្រីមាសទី៣ ឆ្នាំ២០២២ ការអនុម័តលើសំណើគម្រោងសាងសង់ សរុបមានចំនួន ១១៧៥ គម្រោង (គិតជាទំហំទឹកប្រាក់ប្រមាណ ៧៥២ លានដុល្លារ) បានកើនឡើង ១៤៧ គម្រោងស្មើនឹង ១៤,៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ក្នុងនោះ ការកើនឡើងនៃគម្រោងប្រភេទសំណង់លំនៅដ្ឋាន-ភូមិគ្រឹះ សំណង់ឧស្សាហកម្ម សំណង់សាធារណៈ (ថវិកាពីវិស័យឯកជន) និងសំណង់ផ្សេងៗ លើកលែងតែប្រភេទសំណង់ពាណីជ្ជកម្ម និងទេសចរណ៍។

ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា ទន្ទឹមនេះ វិស័យសំណង់ រំពឹងថានឹងងើបឡើងវិញ ក្នុងអត្រា ៣% ក្នុងឆ្នាំ២០២២ នេះ ដោយសារកំណើនការផ្តល់ឥណទានលើវិស័យសំណង់ បានបន្តកើនឡើង។

លោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានលើកឡើងថា ប្រទេសដែលនាំមុខគេក្នុងការវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា រួមមានប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងប្រទេសថៃ។

លោកបានថ្លែងថា៖

“វិស័យសំណង់ គឺជាផ្នែកមួយដែលមានសារៈសំខាន់ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយបំពេញនូវគោលបំណងជាមូលដ្ឋាន និងបង្កើតនូវឱកាសការងារជាច្រើន ព្រមទាំងបង្កើនប្រាក់ចំណូលខ្ពស់ដល់សង្គម និងបានចូលរួមដ៏សកម្មក្នុងកំណើននៃសេដ្ឋកិច្ចជាតិ ពិសេសពាក់ព័ន្ធទៅនឹងការវិនិយោគលើវិស័យនេះដោយផ្ទាល់”

លោក​ លី​ រស្មី​ បានបន្តឱ្យដឹងទៀតថា ក្រៅពីចិន និងជប៉ុន ដែលបានចូលរួមវិនិយោគច្រើនក្នុងវិស័យសំណង់នៅកម្ពុជា វិនិយោគិននៅតំបន់អឺរ៉ុប ក៏មានការវិនិយោគច្រើនគួរឱ្យកត់សម្គាល់ដែរ។ លោកបានបន្ថែមថា ទុនវិនិយោគដែលហូរចូលមកប្រទេសកម្ពុជា តាមរយៈវិស័យសំណង់បានចូលរួមចំណែកយ៉ាងច្រើនក្នុងការពង្រីកសក្តានុពលសេដ្ឋកិច្ចជាតិ ព្រោះអ្នកវិនិយោគទាំងនេះបាននាំយកទុនពីបរទេសមកចាក់ចូលនៅក្នុងចរន្តសេដ្ឋកិច្ចកម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភាគហ៊ុន​ R​GPPSEZ ​កើន​ ៣៩​%​ ​ក្រោយ​ចុះ​បញ្ជី​ផ្សារ​មូលបត្រ​កម្ពុជា​រយៈពេល​ ១០ ​ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

តម្លៃ​ទីផ្សារ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ រ៉ូយ៉ាល់ ​គ្រុប ​ភ្នំពេញ​ ​អេស​អ៊ីហ្សិត​ ម​.ក ​ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ រ៉ូយ៉ាល់ ​គ្រុប ​ភ្នំពេញ​ ​(​R​GPPSEZ​)​ ​បាន​កើនឡើង​ ​៣៩​%​ ​ដល់​ជាង​ ៥​៧ ​លាន​ដុល្លារ​អា​ម៉េរិក​ ​បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​ចុះ​បញ្ជី​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​អស់​រយៈពេល​ ១០ ​ឆ្នាំ​

ADB ចេញរបាយការណ៍ថ្មីថា អាស៊ីអាគ្នេយ៍ត្រូវការទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រមាណ ៧,១ ទ្រីលានដុល្លារបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយថា តំបន់អាស៊ីអាគ្នេយ៍ត្រូវការទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចំនួន ៧,១ ទ្រីលានដុល្លារអាមេរិករហូតដល់ឆ្នាំ២០៤០ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច ពង្រឹងសន្តិសុខថាមពល និងកសាងសេដ្ឋកិច្ចដែលមានទំនាក់ទំនងគ្នាយ៉ាងរឹងមាំ

កម្ពុជា​នាំចេញ​ទំនិញ​ជិត ​២៩ ​ពាន់​លាន​ដុល្លារ​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​សរុប​កើន​ជាង​ ​២០​%​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

ម្ពុជា​សម្រេចបាន​ការ​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​ ២៨​,​៨​ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ក្នុង​រយៈពេល​ ​១០ ​ខែ​ដើម​ឆ្នាំ ​២០២៦ ​កើនឡើង​ ​២០​,​៤​%​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​សរុប​របស់​កម្ពុជា​សម្រេចបាន​ជាង​ ​៦​២ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​កើនឡើង​ ​២០​,​៩​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥

ដំណឹងល្អ ! ហ្វីលីពីន ក្លាយជាទីផ្សារអង្ករធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីចំនួន ៣ ៥០០ តោនពេញមួយឆ្នាំ ២០២៥ កន្លងទៅ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១​

​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ជំរុញ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន ​និង​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ហ្វីលីពីន ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​នាំចេញ​ ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍

Elon Musk ខាត​បង់ទ្រព្យសម្បត្តិ ៣០ ពាន់លានដុល្លារ ក្រោយលទ្ធផលបោះឆ្នោតអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

រធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាម៉េរិក

​កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់កាលទី១ គ្រោងបញ្ចប់នៅឆ្នាំក្រោយ ដោយរំពឹង កាត់បន្ថយថ្លៃដើម និ​ងទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់​កាលទី១ ដែលមានតម្លៃ​២៤៣លានដុល្លារ​គ្រោងនឹង​បញ្ចប់ការ​សាងសង់​នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថា​កាត់បន្ថយថ្លៃដើម​បានច្រើន

ឡាវ ​និង​ចិន ​ជំរុញ​ការ​តភ្ជាប់​ផ្លូវ​ដែក​និង​ច្រក​របៀង​សេដ្ឋកិច្ច​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ ​AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

ឡាវ ​និង​ចិន​បាន​ព្រមព្រៀង​ពង្រឹង​ការ​តភ្ជាប់​បណ្តាញ​ផ្លូវ​ដែក​ ការ​អភិវឌ្ឍ​ច្រក​របៀង​សេដ្ឋកិច្ច​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត ​(​AI​) ​ដើម្បី​ជំរុញ​ឱកាស​ពាណិជ្ជកម្ម ​និង​វិនិយោគ​ទ្វេ​ភាគី​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ឧស្សាហកម្ម ​និង​បច្ចេកវិទ្យា​ថ្មី​ៗ​