កម្ពុជា​នឹ​ងទទួលបានផលវិជ្ជមានជាច្រើន​ក្នុងវិស័យ​អចលនទ្រព្យពីព្រឹត្តិការណ៍​ស៊ីហ្គេម

ភ្នំពេញ ៖ តាមរយៈព្រឹត្តិការណ៍​ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែល​នឹងរៀបចំឡើងនាពេលខាងមុខនេះដោយកម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ត្រូវបានរំពឹងថា​នឹងទទួលបានភ្ញៀវទេសចរ ​និង​វិ​និយោគិ​ន​​​បរទេស​ចូលមកម្ពុជា​ច្រើនឡើង​វិញ ខណៈដែលអ្នកជំនាញរំពឹង និងជឿជាក់ថា កម្ពុជា​នឹងទទួលបានផលប្រយោជន៍យ៉ាងច្រើន ជាពិសេសភាពទាក់ទាញនៃទីផ្សារអចលនទ្រព្យ។

ព្រឹត្តិការណ៍​ស៊ីហ្គេម​នឹងនាំមក​នូវ​ភ្ញៀវទេសចរ​អន្តរជាតិ​ជាច្រើន​ចូលមកកម្ពុជា​ដើម្បីទស្សនា​ការ​ប្រកួត​កីឡា​ផ្សេងៗ ដោយក្នុងនោះ​ដែរ ​អ្នកវិនិយោគ​ឬហៅថាទេសចរធុរកិច្ច​ក៏នឹងអាច​ចូលមកកម្ពុជាដើម្បីទស្សនា​ការ​ប្រកួ​តកីឡា​ផង និង​ស្វែងរកឱកាស​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។ ទាំងនេះ សុទ្ធតែជាឱកាស​ល្អស​ម្រាប់អ្នកក្នុង​ស្រុក​ចាប់ដៃ ឬស្វាគមន៍​ជាមួយ​វិនិយោគិន​បរទេស​ទាំងនោះ​បណ្ដាក់ទុនវិនិយោគ​នៅ​ក្នុងប្រទេស​កម្ពុជា។

អ្នកស្រី ហ្គ្រេស​ រចនី អគ្គនាយិកា​ក្រុមហ៊ុន​ Century 21 Cambodia បានលើកឡើងថា ព្រឹត្តិការណ៍ស៊ីហ្គេម​គឺ​ជាឱកាស​មួយ​ដែល​កម្ពុជា​អាច​បង្កើន​ការ​វិនិយោគ​ឡើង​វិញ ដោយសារតែព្រឹត្តិការណ៍​​មួយនេះជា​ព្រឹត្តិ​ការ​ណ៍​​អ​​ន្តរជាតិ ​ហើយ​នឹង​មានភ្ញៀវអន្តរជាតិ​ចូលមកចូលរួម​ទាំង​អ្នក​ចូលរួម​ផ្ទាល់ ​និងអ្នក​ទស្សនា​ ។

អ្នកស្រី​រំពឹងថា​ ក្រោយ​ចប់ព្រឹត្តិការណ៍​នេះ វិនិយោគិន​បរទេស​នឹង​អាច​មកកម្ពុជា​ម្ដងទៀត ហើយបណ្ដាក់​ទុន​វិនិយោគ​បន្ទាប់ពីពួកគេ​បានមើលពីសក្ដានុពលនៃ​ការ​វិនិយោគ​នៅកម្ពុជា​ក្នុងពេលពួកគេ​បានទស្សនា​រួច​មក​ហើយនោះ ។

ដោយឡែក​អ្នកស្រី ​អាន សុធីតា ​នាយិកាប្រតិបត្តិ​នៃ​ក្រុមហ៊ុន PropNex Cambodia ក៏បានលើកឡើង​ស្រ​ដៀ​ង​គ្នាផងដែរថា ជាទូទៅ​នៅពេល​មានព្រឹត្តិការណ៍អន្តរ​ជាតិ​ដែលកម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ គេ​តែងតែ​ឃើញថា​​កំណើន​នៃការ​វិនិយោគពីបរទេស​មានការកើនឡើង សម្រាប់រយៈពេល​២ឆ្នាំមកនេះ គឺ​២០២២ ​​និងឆ្នាំ២០២៣​ កម្ពុជា​បានធ្វើ​ជា​ម្ចាស់​នៃព្រឹត្តិការណ៍សំខាន់ៗរហូតដល់ទៅ២ ដូច្នេះ​ក្រោយ​ព្រឹត្តិ​កា​រ​ណ៍​នេះ​ច​ប់​សព្វ​គ្រប់​ ការ​វិនិយោគ​ពីបរទេស​ក៏​នឹង​​អាច​នឹង​កើនឡើង ​ហើយអាច​នឹងខ្លាំង​ទៀតផង​ ។

លោកឧកញ៉ា​ គីម ហ៊ាង ប្រធាន​ KW Cambodia បានមានប្រសាសន៍ថា ក្រុមហ៊ុន​បរទេស​ចូលមកកម្ពុជា​លុះត្រា​តែ​កម្ពុជា​មាន​សេដ្ឋកិច្ច​រឹងមាំ មានច្បាប់​រឹង​មាំ ហើយជាក់ស្ដែង​កម្ពុជា​ទទួលបា​នក្រុមហ៊ុន​បរទេស​ជាច្រើនរួចមកហើយ រួមទាំង​ក្រុមហ៊ុនអាមេរិកផងដែរ ជាក់ស្ដែងក្រុមហ៊ុន ​KW ដែលប្រទេស​ជាច្រើន​ចង់បានយី​ហោនេះទៅធ្វើអាជីវកម្ម​តែទទួល​មិនបាន ដោយសារ​ខ្វះលក្ខខណ្ឌ ប៉ុន្តែសម្រាប់កម្ពុជាបាននាំយក​ក្រុមហ៊ុនយក្សមួយ​នេះរួចមកហើយ ហើយនៅមានក្រុមហ៊ុន​អាមេរិក​ជាច្រើនទៀតដែលគ្រោង​នឹង​នាំ​ចូលមកកម្ពុជា​ផងដែរ​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​