EU ប្តេជ្ញាផ្តល់ហិរញ្ញប្បទាន ១.៤ ពាន់លានអឺរ៉ូ ដើម្បីអនុវត្តយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អឺរ៉ុបសម្រាប់កម្ពុជាឆ្នាំ២០២១-២០២៧

ភ្នំពេញ៖ សហភាពអឺរ៉ុប(EU) បានប្តេជ្ញាផ្តល់ហិរញ្ញប្បទានប្រមាណ ១.៤ ពាន់លានអឺរ៉ូ ដើម្បីអនុវត្តយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ អឺរ៉ុប-កម្ពុជា សម្រាប់ឆ្នាំ២០២១-២០២៧ ខណៈរយៈពេល ៤ឆ្នាំកន្លងមក អឺរ៉ុបបានផ្តល់ ៩៩២លានអឺរ៉ូដល់កម្ពុជា។ ការផ្តល់ហិរញ្ញប្បទានរបស់សហភាពអឺរ៉ុប តាមរយៈយុទ្ធសាស្ត្រច្រកទ្វារសកល (Global Gateway Strategy) និងការផ្តួចផ្តើមក្រុមអឺរ៉ុប (Team European Initiatives) បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់សហភាពអឺរ៉ុបក្នុងការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាក្រោមយុទ្ធសាស្ត្ររួមអឺរ៉ុប ។

សេចក្តីប្រកាសព័ត៌មានរួមស្តីពីកិច្ចប្រជុំកម្រិតខ្ពស់នៃយុទ្ធសាស្ត្ររួម កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អឺរ៉ុបសម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ និងយុទ្ធសាស្ត្រច្រកទ្វារសកលអឺរ៉ុបនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ៖ ក្នុងអំឡុងឆ្នាំ២០២១-២០២៤ សហភាពអឺរ៉ុបបានផ្តល់ហិរញ្ញប្បទានសរុបចំនួន ៩៩២ លានដុល្លារអាម៉េរិក ដើម្បីជំរុញកំណើនបៃតង ឌីជីថលលូបនីយកម្ម និងការអភិវឌ្ឍប្រកបដោយ បរិយាបន្ន រួមទាំងសមាហរណកម្មក្នុងតំបន់អាស៊ាន តាមរយៈការវិនិយោគលើថាមពលប្រកបដោយចីរភាព ទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍជំនាញ និងអភិបាលកិច្ច ។

ដោយឡែក សមិទ្ធផលជាក់ស្តែងរួមមាន គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ដែលសម្រេចបាននូវការផ្គត់ផ្គង់តម្រូវការទឹកស្អាតបាន ១០០% ក្នុងរាជធានីភ្នំពេញនៅឆ្នាំ២០២៥, បំពង់បង្ហូរថ្មីប្រវែង ១.៩៥០ គីឡូម៉ែត្រ និងបណ្តាញប្រព័ន្ធទឹកស្អាតតភ្ជាប់ដល់គ្រួសារចំនួន ១១០ ០០០, ការផ្តល់អាហារូបករណ៍ជាង ១១៣ ០០០ កន្លែង និងឱកាសអាហារូបករណ៍ក្នុងវិស័យស្ទែម (STEM) ចំនួន ៥០០កន្លែងសម្រាប់យុវជន,វឌ្ឍនភាពក្នុងការស្តារ និងកែលម្អផ្លូវ ជនបទប្រវែង ១.១០០ គីឡូម៉ែត្រ, ការពង្រីកបណ្តាញអគ្គិសនីដល់ផ្ទះប្រជាពលរដ្ឋបាន ៩៥%, ការធ្លាក់ចុះនៃ ការដាច់ចរន្តអគ្គិសនី ៣០% នៅឆ្នាំ២០២៦, តម្លាភាពក្នុងអភិបាលកិច្ច និងការរីកចម្រើនក្នុងកិច្ចការការពារ បរិស្ថាន និងកសិកម្មបៃតង ។

ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា៖ កិច្ចប្រជុំកម្រិតខ្ពស់ស្តីពីយុទ្ធសាស្ត្ររួមស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អឺរ៉ុបសម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ និងយុទ្ធសាស្ត្រច្រកទ្វារសកលអឺរ៉ុប មានគោលដៅ ចម្បង គឺដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្ររួមស្តីពីកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍អឺរ៉ុបសម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងសហភាព អឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖

“យុទ្ធសាស្ត្ររួមអឺរ៉ុប (JES 2021-2027)និងយុទ្ធសាស្ត្រច្រកទ្វារសកល (Global Gateway Strategy) បានឆ្លុះបញ្ចាំង​ភាពជាដៃគូដ៏រឹងមាំនិងយូរអង្វែងរវាងកម្ពុជានិងសហភាពអឺរ៉ុប។ ក្របខ័ណ្ឌទាំងពីរនេះមានសង្គតិភាពជាមួយយុទ្ធសាស្ត្របញ្ចកោណរួមទាំងបង្ហាញ​ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការឆ្ពោះទៅការអភិវឌ្ឍប្រកបដោយបរិយាបន្នការអភិវឌ្ឍធនធានមនុ​ស្ស និងចីរភាពបរិស្ថាន ។ រាជរដ្ឋាភិបាលកម្ពុជា វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដែលផ្អែកលើគោលការ​ណ៍ ដែលបន្តផ្តល់នូវលទ្ធផលជាក់ស្តែងដល់ប្រជាជនកម្ពុជានិងគាំទ្រលើមាគ៌ាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពនិងភាពធន់ជាពិសេ​​សស្របពេលដែលកម្ពុជាកំពុងឈានទៅការចាកចេញពី ក្រុមប្រទេសមានការអភិវឌ្ឍតិចតួច”។

ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបញ្ជាក់ថា “យុទ្ធសាស្ត្ររួមអឺរ៉ុប និង យុទ្ធសាស្ត្រច្រកទ្វារសកល បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមអឺរ៉ុប (Team Europe) ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយបរិយាបន្ន, ចីរភាព និងអព្យាក្រឹតអាកាសធាតុ ។ សហភាពអឺរ៉ុប មានការប្តេជ្ញាចិត្តខ្ពស់ ចំពោះភាពជាដៃគូដែលប្រកាន់ខ្ជាប់នូវអាទិភាពរួម,គណនេយ្យភាពទ្វេទិសនិងការសហ​ការរយៈពេលវែង ។ តាមរយៈ យុទ្ធសាស្ត្ររួមអឺរ៉ុប និងយុទ្ធសាស្ត្រច្រកទ្វារសកល សហភាពអឺរ៉ុបផ្តោតលើការចែករំលែកជំនាញរបស់អឺរ៉ុប និង ការតម្រឹមហិរញ្ញប្បទាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាប្រកបដោយចីរភាព, ភាពធន់របស់ស្ថាប័ន និង វិបុលភាពប្រកបដោយបរិយាបន្ន” ។

គួរជម្រាបថា៖ កិច្ចប្រជុំកម្រិតខ្ពស់នេះមានការចូលរួមពីតំណាងជាន់ខ្ពស់មកពីក្រសួងស្ថាប័នរាជរដ្ឋាភិបាល​កម្ពុជាចំនួន ២៥រូប និងតំណាងជាន់ខ្ពស់ពីបណ្តាប្រទេសជា សមាជិកអឺរ៉ុប រួមមាន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្របែលហ្សិក, ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក,ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអៀរឡង់, អនុប្រធានបេសកកម្មនៃស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា, ប្រធានទីភ្នាក់ងារស្វីសសម្រាប់ ការអភិវឌ្ឍ និងសហប្រតិបត្តិការប្រចាំកម្ពុជា (SDC), នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំកម្ពុជា (AFD), នាយកទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិប្រចាំកម្ពុជា(GIZ), តំណាងធនាគារ អភិវឌ្ឍន៍អាល្លឺម៉ង់ប្រចាំកម្ពុជា (KW) និងតំណាងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (Eurocham)៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីតម្លៃដីធ្លីនៅតាមតំបន់​នានា​ក្នុង​ខណ្ឌឫស្សីកែវ ក្នុងឆមាសទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/09/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅក្នុង​រាជធានីភ្នំពេញ តាមបណ្ដាខណ្ឌ​នានា​ មិនមានកា​រប្រែប្រួល ឬឡើងថ្លៃជាង​ឆ្នាំ២០២៥​នោះទេ ដោយតំបន់​ខ្លះ​ដែលធ្លាប់តែឡើងខ្ពស់​ក៏បានធ្លាក់ចុះបន្តិច​វិញ តំបន់ខ្លះទៀត​មិនឡើង ហើយមិនចុះដែរ

ក្រុង​មួយក្នុងខេត្តឈីងហៃ ប្រទេស​ចិន មានផ្ទៃដីធំជាង​កម្ពុជា​ជិត​ ២ដង តែមានប្រជាជន​ត្រឹមតែជាង ​៤០ម៉ឺននាក់​ប៉ុណ្ណោះ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 03/09/2026

ក្រុងមួយរបស់ចិនមានផ្ទៃដីរហូតដល់ជាង​២៣ម៉ឺនគីឡូម៉ែត្រការ៉េ ប៉ុន្តែក្រុង​នេះមានប្រជាជន​រស់នៅត្រឹមតែជា​៤០ម៉ឺននាក់ប៉ុណ្ណោះ .....

ប៊ែលហ្សិក រារាំង​បំណងអឺរ៉ុបដែលចង់​រឹបអូស​ទ្រព្យ​បង្កក​ទាំងអស់​របស់​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ប្រទេស​ប៊ែលហ្សិក ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ប៉ុនប៉ង​សាជា​ថ្មី​របស់បណ្តា​រដ្ឋ​ជាសមាជិក​សហ​ភាព​អឺរ៉ុប​មួយចំនួន​ដែលចង់​រឹបអូស​យក​ទ្រព្យសម្បត្តិ​បម្រុង​របស់​រុស្ស៊ី​ដែលបានបង្ខាំង​ទុកក្រោយមានសង្គ្រាមជាមួយអ៊ុយក្រែន

កាក់ថ្មី ១ ដុល្លារអាម៉េរិក មានរូបលោក ដូណាល់ ត្រាំ អាចនឹងត្រូវដាក់ឱ្យប្រើប្រាស់ បើទោះមានការហាមឃាត់ពីសហព័ន្ធ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/09/2026

កាក់ថ្មី ១ ដុល្លារអាម៉េរិក ដែលមានរូបលោក ដូណាល់ ត្រាំ នឹងត្រូវដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗបើទោះបីជាមានការហាមឃាត់ពីសហព័ន្ធមិនឱ្យដាក់រូបប្រធានាធិបតីដែលកំពុងកាន់តំណែងនៅលើរូបិយប័ណ្ណនេះក៏ដោយ

ក្រសួងការងារ ជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ ខណៈដែលវិស័យបច្ចេកវិទ្យាមានភាពរីកចម្រើនជាលំដាប់ និងជាផ្នែកមួយនៅក្នុងទីផ្សារការងារ

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ

វិស័យឯកជនសាទរនឹងគម្រោងបង្កើតតំបន់ SME ពិសេស នៅខេត្តព្រះសីហនុ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

វិស័យឯកជនដែលពាក់ព័ន្ធបានបង្ហាញពីការសាទរ និងគាំទ្រឱ្យមានតំបន់តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ (SME Cluster) កាន់តែឆាប់


Leave a Reply

Your email address will not be published.Required fields are marked *