អ្នកអភិវឌ្ឍន៍កំពុងសម្រុកអនុវត្តគម្រោងរបស់ខ្លួននៅតាមផ្លូវជាតិសំខាន់ៗចេញពីរាជធានីភ្នំពេញ

ភ្នំពេញ ៖ នៅតាមបណ្តាផ្លូវជាតិសំខាន់ៗចេញពីរាជធានីភ្នំពេញ ត្រូវបានគេកត់សម្គាល់ឃើញថា អ្នកអភិវឌ្ឍន៍នៅក្នុងវិស័យអចលនទ្រព្យជាច្រើនបានសម្រេចជ្រើសរើសជាគោលដៅវិនិយោគរបស់ខ្លួន ដោយក្នុងនោះបណ្ដោញផ្លូវជាតិចេញពីភ្នំពេញដែលអ្នកអភិវឌ្ឍន៍និយមវិនិយោគលើគម្រោងលើលំនៅឋានរួមមានផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៦ ខណៈដែលផ្លូវជាតិលេខ៤ និងលេខ៣ ច្រើនមានគម្រោងវិនិយោគផ្នែកសំណង់ឧស្សាហកម្ម ។

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានមានប្រសាសន៍ថា តំបន់នៅជុំវិញរាជធានីភ្នំពេញសុទ្ធតែមានសក្ដានុពល ជាពិសេសតំបន់តាមបណ្ដោយផ្លូវជាតិសំខាន់ៗចេញពីរាជធានីភ្នំពេញ ដែលមានហេដ្ឋារចនាសម្ព័ន្ធធំទូលាយអំណោយផលដល់ការដឹកជញ្ជូន ។

លោកបន្តថា ៖

“ផ្លូវជាតិចេញពីរាជធានីភ្នំពេញ យើងឃើញថា ផ្លូវជាតិលេខ១ និងលេខ៦ជាតំបន់ដែលមានការអភិវឌ្ឍទៅលើលំនៅឋាន ដោយក្នុងនោះក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានល្បីៗជាច្រើនបានសម្រុកអនុវត្តតាមគម្រោងរបស់ខ្លួនកាន់តែច្រើន ជាពិសេសលំនៅឋានតម្លៃមធ្យម និងកម្រិតខ្ពស់ ព្រមទាំងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋច្រើន”

លោកបានបន្តឱ្យដឹងថា ផ្លូវជាតិលេខ២ លេខ៣ និងផ្លូវជាតិលេខ៤ ភាគច្រើនជាតំបន់ឧស្សាហកម្មដោយផ្ដោតទៅលើរោងចក្រ សហគ្រាស និងឃ្លាំងស្តុកទំនិញ ពីព្រោះថាតំបន់ទាំងនេះ មានភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ហើយនៅពេលអនាគត ខេត្តកំពតក៏មានកំពង់ផែថ្មីដែលអាចស្រូបទាញគម្រោងអភិវឌ្ឍន៍ទៅកាន់តំបន់ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤១បន្ថែមទៀត។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia  ក៏បានឱ្យដឹងថា អ្នកអភិវឌ្ឍន៍លំនៅឋានដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារអាចងាកទៅផ្លូវជាតិលេខ៣មិនខុសទេ ព្រោះបច្ចុប្បន្នមានបុរីជាច្រើនបាន និងកំពុងអភិវឌ្ឍនៅតាមបណ្ដោយផ្លូវជាតិលេខ៣នេះ ដូចជាគម្រោងបុរីពិភពថ្មីជាដើម ដែលដាក់លក់នៅក្នុងទីផ្សារតម្លៃក្រោម៧ម៉ឺន និងមានការគាំទ្រច្រើនពីប្រជាពលរដ្ឋដែលកំពុងស្វែងរកលំនៅឋាន ។

លោកឧកញ៉ាបន្តថា បើងាកទៅតំបន់ខាងជើងភ្នំពេញជាតំបន់ដែលមានតម្លៃលំនៅឋានខ្ពស់ ហើយតំបន់នោះក៏បានក្លាយជាតំបន់អភិវឌ្ឍន៍លំនៅឋានគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងតំបន់ដទៃទៀតនៅជុំវិញរាជធានីភ្នំពេញ  ។ លោកបញ្ជាក់ថា រាល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅជុំរាជធានីភ្នំពេញរបស់រាជរដ្ឋាភិបាលកម្ពុជាបានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញ និងទាក់ទាញគម្រោងវិនិយោគពីវិស័យឯកជន ជាពិសេសផ្នែកទីផ្សារអចលនទ្រព្យដែលកំពុងផ្តល់ឱកាសចំណេញទាំងអ្នកវិនិយោគ ទាំងអតិថិជន ក៏ដូចជារដ្ឋាភិបាលផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងបន្តឡើងថ្លៃដល់កម្រិតខ្ពស់បំផុតលើសពី ២ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/01/2025

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ២,៦៤ ឬ ៨២,០៣ ដុល្លារក្នុងមួយបារ៉ែល ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីខែសីហា ឆ្នាំ ២០២៤។ តម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ៣,២៨ ភាគរយ ឬ ៨០,០៤ ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែកក្កដា។

ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញប្រមូលចំណូលបានជាង៤១លានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/01/2025

កំពង់ផែស្វយ័តភ្នំពេញ ប្រមូល​ចំណូល​ដោយ​មិន​ទាន់​ធ្វើ​សវនកម្ម បានជាង ៤១ លានដុល្លារអាមេរិក ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួនជាង៣៤ លានដុល្លារ កើនជាង ២០ភាគរយ

ក្រុមហ៊ុនចិន ចង់វិនិយោគលើថ្នាលបច្ចេកវិទ្យាឌីជីថល ជួយជំរុញភាពទាក់ទាញវិនិយោគទុនមកកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/01/2025

ក្រុមហ៊ុនដ៏ធំមួយរបស់ចិន ចង់វិនិយោគលើថ្នាលបច្ចេកវិទ្យាឌីជីថល ដែលជួយជំរុញការទាក់ទាញវិនិយោគទុននៅព្រះរាជាណាចក្រកម្ពុជា

ឆ្នាំ២០២៤ ទំហំទឹក​ប្រាក់​​​នៃ​ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​​ប្រទេស​កម្ពុជា-ចិនបានកើន​​ដល់​កម្រិត​ខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/01/2025

តាមទិន្នន័យអគ្គនាយកដ្ឋានគយឆ្នាំ២០២៤ សកម្មភាពនៃការនាំចូលនាំចេញទំនិញរវាងប្រទេស កម្ពុជា-ចិន សម្រេចបានទំហំទឹកប្រាក់សរុបជាង ១៥,១៩ ពាន់លានដុល្លារ

ប្រជាកសិករក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្នើសុំចូលជាសហគមន៍កសិកម្មទំនើប និងប្តូរចិត្តមកធ្វើស្រូវពូជសែនក្រអូបរបស់ខ្មែរជំនួសពូជស្រូវវៀតណាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/01/2025

ប្រជាកសិករក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្នើសុំចូលជាសហគមន៍កសិកម្មទំនើប និងប្តូរចិត្តមកធ្វើស្រូវពូជសែនក្រអូបរបស់ខ្មែរជំនួសពូជស្រូវវៀតណាម

ឆ្នាំ២០២៤ បរិមាណទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់កំពង់ផែស្វ័យតភ្នំពេញ មានជាង៤លានតោន កើនជិត១៦%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/01/2025

ឆ្នាំ២០២៤ បរិមាណទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់កំពង់ផែស្វ័យតភ្នំពេញ មានជាង៤លានតោន កើនជិត១៦% ខណៈបរិមាណ​កុងតឺន័រ​ឆ្លងកាត់ ​មានជាង៤៨ម៉ឺន TEUs​ កើនជាង​២១%​ ធៀបនឹងឆ្នាំ២០២៣

សាជីវកម្មចម្រុះជាតិសាសន៍ចំនួន ៦ ចង់វិនិយោគក្នុងប្រទេសថៃ ក្រោយរដ្ឋាភិបាលថៃអនុម័តឲ្យមានច្បាប់កាស៊ីណូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/01/2025

សាជីវកម្មចម្រុះជាតិសាសន៍ចំនួន ៦ ចង់វិនិយោគក្នុងប្រទេសថៃ បន្ទាប់ពីរដ្ឋាភិបាលថៃអនុម័តសេចក្តីព្រាងច្បាប់អនុញ្ញាតឲ្យមានអាជីវកម្មកាស៊ីណូស្របច្បាប់

ធុរជនកម្ពុជា មានឱកាសបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួននៅពិព័រណ៍ផលិតផលនាំចេញ-នាំចូលប្រទេសចិនលើកទី១៣៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/01/2025

ធុរជនកម្ពុជា នឹងមានឱកាសបង្ហាញផលិតផល និងសេវាកម្មនៅក្នុងពិព័រណ៍ផលិតផលនាំចេញ-នាំចូលប្រទេស​ចិនលើកទី១៣៧ ដើម្បីពង្រឹងភាពជាដៃគូពាណិជ្ជកម្ម លើកកម្ពស់ឱកាសអាជីវកម្ម

ដើមខែមករា ឆ្នាំ២០២៥ គម្រោងវិនិយោគចំនួន ១៧គម្រោង មានតម្លៃសរុប ១៥០លានដុល្លារ កំពុងស្នើចុះបញ្ជី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2025

គម្រោងវិនិយោគចំនួន១៧គម្រោងដែលមានតម្លៃ១៥០លានដុល្លារអាម៉េរិក កំពុងស្នើចុះបញ្ជីគម្រោងវិនិយោគពីគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា

ក្រសួងឧស្សាហកម្ម ធ្វើទំនើបកម្មប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជាកាន់តែងាយស្រួល និងមានប្រសិទ្ធភាពជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2025

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាកម្មចុះបញ្ជីអនឡាញ សម្រាប់ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលជាវឌ្ឍនភាពដ៏សំខាន់នៃការធ្វើទំនើបកម្មប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជា