ភ្នំពេញ ៖ នៅតាមបណ្តាផ្លូវជាតិសំខាន់ៗចេញពីរាជធានីភ្នំពេញ ត្រូវបានគេកត់សម្គាល់ឃើញថា អ្នកអភិវឌ្ឍន៍នៅក្នុងវិស័យអចលនទ្រព្យជាច្រើនបានសម្រេចជ្រើសរើសជាគោលដៅវិនិយោគរបស់ខ្លួន ដោយក្នុងនោះបណ្ដោញផ្លូវជាតិចេញពីភ្នំពេញដែលអ្នកអភិវឌ្ឍន៍និយមវិនិយោគលើគម្រោងលើលំនៅឋានរួមមានផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៦ ខណៈដែលផ្លូវជាតិលេខ៤ និងលេខ៣ ច្រើនមានគម្រោងវិនិយោគផ្នែកសំណង់ឧស្សាហកម្ម ។

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានមានប្រសាសន៍ថា តំបន់នៅជុំវិញរាជធានីភ្នំពេញសុទ្ធតែមានសក្ដានុពល ជាពិសេសតំបន់តាមបណ្ដោយផ្លូវជាតិសំខាន់ៗចេញពីរាជធានីភ្នំពេញ ដែលមានហេដ្ឋារចនាសម្ព័ន្ធធំទូលាយអំណោយផលដល់ការដឹកជញ្ជូន ។
លោកបន្តថា ៖
“ផ្លូវជាតិចេញពីរាជធានីភ្នំពេញ យើងឃើញថា ផ្លូវជាតិលេខ១ និងលេខ៦ជាតំបន់ដែលមានការអភិវឌ្ឍទៅលើលំនៅឋាន ដោយក្នុងនោះក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានល្បីៗជាច្រើនបានសម្រុកអនុវត្តតាមគម្រោងរបស់ខ្លួនកាន់តែច្រើន ជាពិសេសលំនៅឋានតម្លៃមធ្យម និងកម្រិតខ្ពស់ ព្រមទាំងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋច្រើន”

លោកបានបន្តឱ្យដឹងថា ផ្លូវជាតិលេខ២ លេខ៣ និងផ្លូវជាតិលេខ៤ ភាគច្រើនជាតំបន់ឧស្សាហកម្មដោយផ្ដោតទៅលើរោងចក្រ សហគ្រាស និងឃ្លាំងស្តុកទំនិញ ពីព្រោះថាតំបន់ទាំងនេះ មានភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ហើយនៅពេលអនាគត ខេត្តកំពតក៏មានកំពង់ផែថ្មីដែលអាចស្រូបទាញគម្រោងអភិវឌ្ឍន៍ទៅកាន់តំបន់ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤១បន្ថែមទៀត។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia ក៏បានឱ្យដឹងថា អ្នកអភិវឌ្ឍន៍លំនៅឋានដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារអាចងាកទៅផ្លូវជាតិលេខ៣មិនខុសទេ ព្រោះបច្ចុប្បន្នមានបុរីជាច្រើនបាន និងកំពុងអភិវឌ្ឍនៅតាមបណ្ដោយផ្លូវជាតិលេខ៣នេះ ដូចជាគម្រោងបុរីពិភពថ្មីជាដើម ដែលដាក់លក់នៅក្នុងទីផ្សារតម្លៃក្រោម៧ម៉ឺន និងមានការគាំទ្រច្រើនពីប្រជាពលរដ្ឋដែលកំពុងស្វែងរកលំនៅឋាន ។
លោកឧកញ៉ាបន្តថា បើងាកទៅតំបន់ខាងជើងភ្នំពេញជាតំបន់ដែលមានតម្លៃលំនៅឋានខ្ពស់ ហើយតំបន់នោះក៏បានក្លាយជាតំបន់អភិវឌ្ឍន៍លំនៅឋានគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងតំបន់ដទៃទៀតនៅជុំវិញរាជធានីភ្នំពេញ ។ លោកបញ្ជាក់ថា រាល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅជុំរាជធានីភ្នំពេញរបស់រាជរដ្ឋាភិបាលកម្ពុជាបានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញ និងទាក់ទាញគម្រោងវិនិយោគពីវិស័យឯកជន ជាពិសេសផ្នែកទីផ្សារអចលនទ្រព្យដែលកំពុងផ្តល់ឱកាសចំណេញទាំងអ្នកវិនិយោគ ទាំងអតិថិជន ក៏ដូចជារដ្ឋាភិបាលផងដែរ ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បណ្តាញផ្លូវដែកចិនបំបែកកំណត់ត្រាថ្មី ដោយមានអ្នកដំណើរជាង ៤ ពាន់លានដងក្នុងឆ្នាំ ២០២៦
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត, អាជីវកម្មថ្មី និងនវានុវត្ត
• 19/11/2026

CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ទំហំពាណិជ្ជកម្មកម្ពុជា-អូស្ត្រាលី ហក់ឡើងជាង ៣.៥ពាន់លានដុល្លារនៅក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 19/11/2026
ភ្នំពេញ ៖ ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា -អូស្ត្រាលី នាពេលបច្ចុប្បន្នបានកើនឡើងប្រមាណ ៣ដង គិតត្រឹមរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដែលកាន់តែបង្កើតឱកាសការងារជាច្រើនសម្រាប់ពលរដ្ឋក្នុងស្រុក ក៏ដូចជាអាជីវកម្មរបស់អូស្ត្រាលីផងដែរ។ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា បច្ចុប្បន្ន ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងអូស្ត្រាលី បានកើនឡើងលើសពី ៣ ០០០លានដុល្លារ គិតចាប់ពីឆ្នាំ២០២០ រហូតដល់ដំណាច់ខែតុលា

កម្ពុជា គឺជាស្ពានតភ្ជាប់ទីផ្សារក្នុងស្រុក តំបន់ និងសកលលោកដែលមានប្រជាជនសរុបរាប់ពាន់លាននាក់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/11/2026
ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ដោយជោគជ័យនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ កម្ពុជា កំពុងដាក់ខ្លួនជាមជ្ឈមណ្ឌលវិនិយោគដ៏មានសក្តានុពល និងគាំទ្រធុរកិច្ចនៅចំបេះដូងនៃតំបន់អាស៊ាន ហើយក៏ជាស្ពានតភ្ជាប់ទីផ្សារពាណិជ្ជកម្មទាំងក្នុងតំបន់ និងសកលលោកផងដែរ។ ជាមួយនឹងឥរិយាបថបើកចំហសម្រាប់ការវិនិយោគដែលផ្តល់ភាពជាម្ចាស់ភាគហ៊ុនដល់បរទេសរហូតដល់ ១០០% ស្របពេលដែលកម្ពុជាជាប្រទេសដែលមានកម្លាំងពលកម្មវ័យក្មេងអាចបណ្តុះបណ្តាលបាន និងការផ្លាស់ប្តូរជាយុទ្ធសាស្ត្រឆ្ពោះទៅរកវិស័យអេឡិចត្រូនិក ថាមពលបៃតង និងផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ កម្ពុជាបានផ្តល់ជូនអ្នកវិនិយោគសកលនូវច្រកទ្វារដោយផ្ទាល់ទៅកាន់មហាអនុតំបន់ទន្លេមេគង្គ អ្នកប្រើប្រាស់ចំនួន ៧០០ លាននាក់របស់អាស៊ាន និងដៃគូពាណិជ្ជកម្មអន្តរជាតិសំខាន់ៗ។ ថ្លែងក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content