ការអភិវឌ្ឍ​គម្រោងលំនៅឋានជា​បុរី​​ជាង៦០គម្រោង​រំពឹងថា​នឹងបញ្ចប់​ក្នុងឆ្នាំ២០២៣​នេះ

ភ្នំពេញ ៖ ទោះបីស្ថិតនៅក្នុង​ស្ថានភាព​នៃវិបត្តិ​សេដ្ឋកិច្ចពីខាងក្រៅក្ដី តែការអភិវឌ្ឍ​លំនៅឋាន​ក្នុងប្រទេស​កម្ពុជា​នៅតែបន្តជាហូរហែ​ ជាពិសេស​ការអភិវឌ្ឍ​លំនៅឋាន​មានលក្ខណៈជាបុរី​ ដែលគម្រោងភាគច្រើន​ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុនក្នុងស្រុក។ ជាក់ស្ដែង សម្រាប់ការអភិវឌ្ឍលំនៅឋានមានលក្ខណៈជាបុរីនេះដែរ ក្នុងឆ្នាំ២០២៣នេះ​ ត្រូវបានរំពឹងថា​នឹង​មានចំនួនលើសពី៦០គម្រោងដែលនឹងត្រូវ​បញ្ចប់​។​

យោងតាមរបាយការណ៍របស់​ក្រុមហ៊ុនភ្នាក់ងារ​អចលនទ្រព្យ ​CBRE Cambodia បានឱ្យដឹងថា ​ការអភិវឌ្ឍ​លំនៅ​ឋាន​ជា​​​បុរី​ក្នុងត្រីមាស​ទី​១ ​ឆ្នាំ២០២៣​នេះ មានភាពយឺតយ៉ាវ​ក្នុងរយៈពេល​៥ឆ្នាំចុងក្រោយនេះ ក៏ប៉ុន្តែយ៉ាងណាក៏​នៅ​តែមានគម្រោងថ្មីៗត្រូវបានចាប់ផ្ដើមអភិវឌ្ឍន៍​ក្នុងឆ្នាំ២០២៣​នេះដែរ។ ជាក់ស្ដែង ក្នុងត្រីមាស​ទី១ ឆ្នាំ​២០២៣កន្លងទៅ​នេះ មានគម្រោងអភិវឌ្ឍន៍លំនៅឋាន​ថ្មីតែ៤គម្រោង​ប៉ុណ្ណោះ​បានបើក​ដំណើរការ​ ហើយក្នុងនោះដែរ​៧គម្រោង​បាន​បញ្ចប់​​នៅក្នុងត្រីមាស​កន្លងទៅនេះ ដោយរំពឹងថា​នៅដំណាច់​ឆ្នាំ២០២៣​ គម្រោងប្រមាណ ​៦០ផ្សេងទៀត​នឹង​ត្រូវបាន​បញ្ចប់​ ។​

របាយការណ៍ដដែលបង្ហាញផងដែរថា ការផ្គត់ផ្គង់​លំនៅឋានជា​បុរីតម្លៃសមរម្យ និងតម្លៃមធ្យម​មានចំនួន​ច្រើនជាង​គេ។ ចំណែកការ​ផ្គត់ផ្គងលំនៅឋានជាបុរី​ដែលមានតម្លៃខ្ពស់​គឺមានតិច​តួច​ប៉ុណ្ណោះ។ កាលពី​ឆ្នាំ២​០១៨ ការផ្គត់ផ្គង់មានជាង​១០០គម្រោង រហូតដល់ឆ្នាំ២០២២​ មានចំនួន​ជិត​៤០០គម្រោង និង​ឆ្នាំ២០២៣​ មានការ​​ព្យាក​រ​ថា​នឹងកើនឡើងដល់​ជាង​៤០០គម្រោង​ ។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន ​KFA Group​ បានលើកឡើងថា ​ការអភិវឌ្ឍលំនៅឋាននៅតែបន្ត​ ពី​ព្រោះតម្រូវការ​នៅតែមាន​ ដូច្នេះនៅពេលណាមានតម្រូវការ​ អ្នកអភិវឌ្ឍន៍​នឹង​នៅតែបន្តអភិវឌ្ឍន៍​ ដោយ​អ្នក​ទិញមួយចំនួន​ទិញសម្រាប់វិនិយោគ គឺទិញទុក​ចំណេញ និងមួយចំនួនទៀត​ទិញសម្រាប់ស្នាក់នៅខ្លួនឯង​តែ​ម្ដង ។

ឯកឧត្តមបណ្ឌិត បេងហុង សុជាតិខេមរ៉ូ អគ្គនាយក​នៃអគ្គ​នាយក​នៃអគ្គនាយកដ្ឋានលំនៅឋាន​នៃក្រសួង​រៀប​​​ចំដែនដី នគរូបនីយកម្ម ​និងសំណង់​បានមានប្រសាសន៍ថា​ ការអភិវឌ្ឍ​បុរីនេះ បានកែប្រែ​តំបន់មួ​យដែ​​ល​​ធ្លាប់ជាតំបន់ដាច់ស្រយាល តំបន់វាលស្រែ​ ទៅជា​តំបន់​លំនៅឋានដ៏មានសក្ដានុពល​ និងពោ​រ​ពេញ​​ទៅដោយមនុស្ស​រស់នៅកុះករ​ ។ ឯកឧត្តម​បានលើក​ទឹកចិត្ត​ដល់​អ្នកអភិវឌ្ឍន៍​លំនៅឋាន​បន្ត​អភិវឌ្ឍ​ន៍​លំនៅឋានដែលមានតម្លៃសមរម្យ​សម្រាប់ផ្គង់ផ្គង់ដល់​ប្រជាពលរដ្ឋ​ដែលមានប្រាក់ចំណូល​ទាប​​និងមធ្យម ក៏ដូចជា​មន្ត្រីរាជការ​ដែលមិន​មានលទ្ធភាពទិញផ្ទះ​តម្លៃខ្ពស់​រស់នៅបាន ក្នុងនោះរាជរដ្ឋាភិបាលក៏បានចូលរួម​ក្នុងការ​លើក​ទឹកចិត្តជាមួយ​អ្នកអភិវឌ្ឍន៍​ដោយលើកលែងពន្ធប្រថាប់ត្រា​ពេលផ្ទេរ​កម្មសិទ្ធិ​សម្រាប់លំនៅឋាន​តម្លៃក្រោម​៧ម៉ឺនដុល្លា​រអាមេរិក​ផងដែរ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហ្វីលីពីន -កម្ពុជា​ រួមដៃគ្នាលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦

អាម៉េរិក​បង្វិល​សង​ប្រាក់​ ​៨១​ ​ពាន់​លាន​ដុល្លារ​ ក្រោយ​តុលាការ​កំពូល​សម្រេច​ថា​ ​ពន្ធ​បដិការ​របស់​ ត្រាំ ​ខុស​ច្បាប់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

រដ្ឋាភិបាល​អាម៉េរិក​សង​ប្រាក់​ពន្ធ​គយ​ ​៨១​ ​ពាន់​លាន​ដុល្លារ​ត្រឡប់​ទៅវិញ​ បន្ទាប់ពី​តុលាការ​កំពូល​សម្រេច​ថា​ ​ការ​ប្រមូល​ពន្ធ​គយ​បដិការ ​ដែល​ដាក់ចេញ​ដោយ​លោកប្រធានាធិបតី​ ​Donald​ ​Trump​ ​(​ដូណាល់ ​ត្រាំ​) ​ទាំងនោះ​ ​គឺ​ខុស​ច្បាប់

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​ ​ប្រើប្រាស់​ម៉ាស៊ូត​ផ្ទុក​កម្រិត​ល្បាយ​ឥន្ធនៈ​ពី​ដូង​ប្រេង​ដល់​ ​៥០​ ​ភាគរយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ឥណ្ឌូណេស៊ី​ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក​ ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ម៉ាស៊ូត​ដែល​មាន​ផ្ទុក​កម្រិត​ល្បាយ​ជីវឥន្ធនៈ​ខ្ពស់​ពី​ដូង​ប្រេង​ ​(​ប្រេង​ដូង​ឆៅ​) ​រហូត​ទៅដល់​ ​៥០​ ​ភាគរយ​

តម្លៃប្រេងហក់ឡើងថ្លៃជាង ៤ ភាគរយ បន្ទាប់ពីអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាកាលពីថ្ងៃអាទិត្យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

នៅថ្ងៃចន្ទដើមសប្តាហ៍នេះ តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ៤,០៨ ភាគរយ ឬ ៧៩,១១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ៤,១១ ភាគរយ ឬ ៧៤,៣៦ ដុល្លារក្នុងមួយបារ៉ែល

បារាំង​ ប្ដេជ្ញា​ពង្រឹង​ និង​ពង្រីក​វិស័យ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ជាមួយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

​ ​បារាំង​ ​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការ​បន្ត​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ ​ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម​ វិនិយោគ​ ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ថាមពល ​សុខាភិបាល​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​និង​បង្កើន​ភាព​ធន់​របស់​ប្រទេស​ទាំង​ពីរ​

វៀតណាម​ ប្ដេជ្ញា​គាំទ្រ​មីយ៉ាន់ម៉ា​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

​វៀតណាម​ប្ដេជ្ញា​គាំទ្រ​ដល់​ការ​លើកកម្ពស់​សន្តិភាព​ ស្ថិរភាព​ ​និង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​របស់​មីយ៉ាន់ម៉ា ​បន្ទាប់ពី​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ ​និង​មីយ៉ាន់ម៉ា​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ ​៥​ ​ឆ្នាំ

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត