អ្នកជំនាញ ៖ វិស័យ​អចលនទ្រព្យកម្ពុជាត្រូវ​ការពេល​២ឆ្នាំ​ទៀត ដើម្បី​ស្ដារ​ឱ្យបានដូ​ចមុន​វិបត្តិ​កូវីដ១៩​

ភ្នំពេញ ៖ វិស័យ​អលចនទ្រព្យ​កម្ពុជា​បានចាប់ផ្ដើម​ជួប​ប្រទះ​នឹង​បញ្ហាចាប់តាំងពី​អំឡុង​វិបត្តិ​កូវីដ១៩ ក្នុងឆ្នាំ២០២០ ហើយរហូតមកដល់ពេលបច្ចុប្បន្ន វិស័យនេះ​ នៅតែបន្តជួបបញ្ហា ​និងមិនទាន់​បាន​វិល​ត្រលប់​ទៅ​រក​ស្ថា​ន​ភាព​ដូច​កាលមុន​វិបត្តិកូវីដ​១៩​វិញ​នៅឡើយទេ ។ អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​បាន​ព្យាករថា វិស័​យ​នេះអាច​ត្រូវការ​ពេលវេលា​២ឆ្នាំបន្ថែមទៀត ដើម្បីស្ដារ​ឱ្យបានដូច ​ឬប្រហាក់​ប្រហែល​នឹងស្ថានភាព​មុន​វិប​ត្តិ​កូ​វីដ១៩ ។

អ្នកស្រី អាន សុធីតា នាយិកា​ប្រតិបត្តិ ក្រុមហ៊ុនអចលនទ្រព្យ​ PropNex Cambodia បានមានប្រសាសន៍ប្រាប់​សារព័ត៌មាន​ AMS Economy ឱ្យដឹងថា​ បើតាមទស្សន​របស់អ្នកស្រី​ វិស័យអចលនទ្រព្យកម្ពុជា​ទំនងជា​អាច​ត្រូវការ​ពេលវេលា​ប្រមាណ២ឆ្នាំបន្ថែមទៀត ដើម្បីស្ដារ​ និងជំរុញឱ្យ​ដូច​ ឬប្រហាក់​ប្រហែល​នឹងស្ថានភាព​មុនវិបត្តិកូវីដ១៩ ។

អ្នកស្រី​បន្តថា ៖

«បើទោះបីជា​បច្ចុប្បន្ន​នេះ សេដ្ឋកិច្ចកម្ពុជាត្រូវ​បានព្យាករថា​កើនឡើង​វិញហើយក្ដី ​ប៉ុន្តែ​វិស័យ​អចលនទ្រព្យកម្ពុជា នៅតែពឹង​លើកត្តា​ខាង​ក្រៅ​ ដូច្នេះហើយ បើសិនជា​កត្តាខាងក្រៅ​នៅតែមាន​បញ្ហា​ វា​នៅ​តែ​ជះឥទ្ធិពល​ដល់​វិស័យ​អចលនទ្រព្យកម្ពុជា​ដដែល ។ យ៉ាងណាក្ដី​ ដោយសារតែវិស័យ​អច​ន​ទ្រ​ព្យ​កម្ពុជា​​នាពេល​បច្ចុប្បន្ននេះកាន់តែ​មានភាពចាស់ទុំ​ នៅពេលអនាគត វិស័យនេះ​នឹងអាច​ពង្រឹង​ខ្លួន​បានកាន់តែ​មាំ និង​អាច​ទប់មិនឱ្យ​មានវិបត្តិ​ ឬបញ្ហា​ប្រឈមធ្ងន់ធ្ងរ​នោះឡើយ»។

លោក គាម សៀក​ឡុង អគ្គនាយក​ក្រុមហ៊ុនអចលនទ្រព្យ​ Century 21 Dream Property ធ្លាប់បានលើកឡើង​ផងដែរថា វិស័យ​អចលនទ្រព្យ​ទំនង​ជា​មិនអាច​ដូច​នឹង​ស្ថានភាពមុន​វិបត្តិកូវីដ១៩ទេ ប៉ុន្តែ​វាមានការ​អភិវឌ្ឍ​ក្នុងរបត់​ថ្មី ដូច្នេះហើយ​គ្រប់អ្នកអភិវឌ្ឍន៍សូមកុំរំពឹងថា​ដូចមុនវិញ តែត្រូវ​ធ្វើយ៉ាងណាឱ្យវិស័យ​នេះ​មានការ​រីកចម្រើនអភិវឌ្ឍ​ន៍​តាមរបៀប​ថ្មី ។

លោក​បន្តថា ​ការអភិវឌ្ឍ ត្រូ​វគិត​គូរ​ច្បាស់លាស់ ​​និងសិក្សា​ទីផ្សារឱ្យបានច្បាស់ជាមុន​សិន​ ដើម្បីជៀសវាង​ជួ​បប្រទះ​នឹង​បញ្ហាដូចក្នុងអំឡុងវិបត្តិកូវីដ១៩ដែលនាំឱ្យគម្រោងជាច្រើនត្រូវ​ជួបបញ្ហា ។

សូមដែរថា សម្រាប់​ឆ្នាំ២០២៤​កន្លងទៅថ្មីនេះ  រាជរដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រសួង​រៀបចំដែនដី ​នគរូបនីយកម្ម និងសំណង់ បាន​​ដោះស្រាយ​នូវ​បញ្ហា​គម្រោងអភិវឌ្ឍ​អចលនទ្រព្យ​នានាជាច្រើន​ដែលបានដាក់ពាក្យស្នើ​សុំ​​ចំនួន​១០៦​គម្រោង​ដោយក្នុងនោះបានដោះស្រាយរួច​ចំនួន ៥៣​គម្រោង រួមមាន ​បុរី​ចំនួន១៧ ស្មើនឹង ៣៧គម្រោង​ ដីឡូត៍​ចំនួន ១៤​គម្រោង និងខុនដូ ៣គម្រោង ។

ឯកឧត្តម ​សាយ សំអាល់​ ឧប​នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម ​និងសំណង់ ​ធ្លាប់​បាន​ណែនាំឱ្យ​អ្នកអភិវឌ្ឍន៍​អចលនវត្ថុ គួរសិក្សា​ និងតាមដានព័ត៌មាន​លើពិភពលោក​ ដើម្បីស្វែង​យល់ពី​បញ្ហា​សេដ្ឋកិច្ច​លើពិភពលោក ជៀសវាង​ពេលអភិវឌ្ឍន៍ធ្វើឱ្យ​លើស​តម្រូវការ ព្រោះសេដ្ឋកិច្ច​កម្ពុជា បានចូលសមាហរណកម្ម​ជាមួយនឹង​សេដ្ឋកិច្ចពិភពលោកហើយ ដូច្នេះ​ បើសិនជាពិភពលោក​មានបញ្ហា​វា​ក៏នឹង​ធ្វើឱ្យកម្ពុជា​ត្រូវ​មានបញ្ហាដូចគ្នាដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់កាលទី១ គ្រោងបញ្ចប់នៅឆ្នាំក្រោយ ដោយរំពឹង កាត់បន្ថយថ្លៃដើម និ​ងទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់​កាលទី១ ដែលមានតម្លៃ​២៤៣លានដុល្លារ​គ្រោងនឹង​បញ្ចប់ការ​សាងសង់​នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថា​កាត់បន្ថយថ្លៃដើម​បានច្រើន

ឡាវ ​និង​ចិន ​ជំរុញ​ការ​តភ្ជាប់​ផ្លូវ​ដែក​និង​ច្រក​របៀង​សេដ្ឋកិច្ច​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ ​AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

ឡាវ ​និង​ចិន​បាន​ព្រមព្រៀង​ពង្រឹង​ការ​តភ្ជាប់​បណ្តាញ​ផ្លូវ​ដែក​ ការ​អភិវឌ្ឍ​ច្រក​របៀង​សេដ្ឋកិច្ច​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត ​(​AI​) ​ដើម្បី​ជំរុញ​ឱកាស​ពាណិជ្ជកម្ម ​និង​វិនិយោគ​ទ្វេ​ភាគី​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ឧស្សាហកម្ម ​និង​បច្ចេកវិទ្យា​ថ្មី​ៗ​

សម្ដេច​ធិបតី​៖​ រដ្ឋ​ចំណាយ​ ១​.​២ ​ពាន់​លាន​ដុល្លារ​ ​ប្រើ​ ​«​ហោប៉ៅ​រដ្ឋ​ ​ទប់​ហោប៉ៅ​រាស្ត្រ​» ​ក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ថវិកា​ចំនួន​ ១​.​២ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​អនុវត្ត​គោលនយោបាយ​អន្តរាគមន៍​សេដ្ឋកិច្ច​សំខាន់​ៗ​ចំនួន​៣ ​ក្នុង​គោលបំណង​សម្រាល​បន្ទុក​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​ ​និង​ទប់ទល់​នឹង​ផលប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ​ជាពិសេស​វិបត្តិ​ថាមពល ​និង​ប្រេង​ឥន្ធនៈ​ដែល​បង្កឡើង​ដោយ​សង្គ្រាម​រវាង​សហរដ្ឋ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​

កម្ពុជា​នឹង​ប្រើ​ថវិកា​ជាង ​២០០ ​លាន​ដុល្លារ​ ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ​ដែល​មាន​ទឹក​ប្រាក់​ជាង​ ២០០ ​លាន​ដុល្លារ​អា​ម៉េរិក​ ​នៅ​ដើម​ឆ្នាំ​២០២៧​ ​តាមរយៈ​យន្តការ​ «​ថវិកា​ដោះ​ដូរ​នឹង​ការងារ​» ​(​Cash​-​for​-​Work​) ​ដើម្បី​បង្កើត​ការងារ​រយៈពេល​ខ្លី ​បង្កើន​ប្រាក់​ចំណូល​ជូន​ប្រជា​ពលរដ្ឋ​ ​និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​នៅ​តាម​សហគមន៍​មូលដ្ឋាន​

សហគ្រាសក្នុងស្រុក សម្រុកបង្កើនការផលិតផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារជាក់ស្ដែងក្នុងស្រុក និងឈានដល់ការនាំចេញ បច្ចុប្បន្ន បណ្តាសហគ្រាសដែលមានលទ្ធភាពគ្រប់គ្រាន់ បានព្យាយាមបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងផុសផុល ខណៈដែលសន្ទុះនៃការគាំទ្រពីពលរដ្ឋទាំងក្នុង និងក្រៅស្រុកកំពុងកើនឡើង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

មីយ៉ាន់ម៉ា បើកទ្វារឱ្យមហាសេដ្ឋីរុស្ស៊ីវិនិយោគលើវិស័យរ៉ែរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlaing នៅទីក្រុងណៃពិដោ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរុករក និងការធ្វើអាជីវកម្មរ៉ែ

លោក ដូណាល់ ត្រាំ ត្រៀមដក អាហ្វ្រិកខាងត្បូង និង រ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយសារបញ្ហារបាំងពាណិជ្ជកម្ម កង្វល់សន្តិសុខជាតិ និងផលប្រយោជន៍នយោបាយការបរទេស នេះបើយោងតាមការរាយការណ៍ពី BBC។ លោក ដូណាល់ ត្រាំ បានជូនដំណឹងទៅកាន់សភាអំពីបំណងក្នុងការដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដាចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសសម្រាប់ទ្វីបអាហ្វ្រិក (Agoa)

ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនរងសម្ពាធយ៉ាងធ្ងន់ធ្ងរក្នុងទីផ្សារចិន ដោយសារផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានគិតចាប់ពីឆ្នាំ២០០៨ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Yahoo!Finance ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយសារព័ត៌មាន Nikkei Asia បានឱ្យដឹងថា ក្រុមហ៊ុនធំៗ ដូចជា Toyota, Honda, Nissan និង Mazda សុទ្ធសឹងតែប្រឈមនឹងសម្ពាធយ៉ាងខ្លាំង ខណៈដែលទីផ្សាររថយន្តចិនបន្តផ្លាស់ប្តូរទម្រង់យ៉ាងខ្លាំង។

កំណើន GDP សម្រាប់មនុស្សម្នាក់របស់វៀតណាម អាចវ៉ាដាច់ឥណ្ឌូណេស៊ី និង ឈរនៅលំដាប់ទី ៥ ក្នុងចំណោមសមាជិកអាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមសមាជិកអាស៊ានរួមមាន សិង្ហបុរី ប៊្រុយណេ ម៉ាឡេស៊ី និងថៃ


Leave a Reply

Your email address will not be published.Required fields are marked *