ភ្នំពេញ ៖ វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះឃើញថាមានសន្ទុះ និងបន្តភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយក្នុងនោះ តម្រូវការអ្នកជំនាញ និងធនធានមនុស្សពិតប្រាកដនៅក្នុងវិស័យមួយនេះក៏ឃើញថាមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំផងដែរ ហើយបន្តទៅថ្ងៃអនាគត តម្រូវការមួយនេះនឹងនៅតែមានតម្រូវការ។

លោក ឃុន ហេង អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកវិនិយោគនៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Mekong បានមានប្រសាសន៍ថា ពីមួយឆ្នាំទៅមួយឆ្នាំតម្រូវការធនធានមនុស្សដែលមានវិជ្ជាជីវៈច្បាស់លាស់ក្នុងវិស័យអចលនទ្រព្យបានកើនឡើងជាលំដាប់ ជាពិសេសក្នុងពេលដែលវិស័យនេះកាន់តែមានការអភិវឌ្ឍដូចគ្នា។

លោកបន្តថា ៖
“សម្រាប់តែក្រុមហ៊ុន Century 21 Cambodia បានបន្តស្វែងភ្នាក់ងារអចលនទ្រព្យជាច្រើនទៀត ដើម្បីបណ្ដុះបណ្ដាលឱ្យក្លាយជាអ្នកជំនាញវិជ្ជាជីវៈក្នុងវិស័យអចលនទ្រព្យត្រឹមត្រូវ។ ដោយសារតែ មើលឃើញថាភ្នាក់ងារអចលនទ្រព្យកម្ពុជាមួយចំនួននៅមិនទាន់មានជំនាញត្រឹមត្រូវ និងប្រកបដោយវិជ្ជាជីវៈទើបក្រុមហ៊ុនប្រមូលអ្នកដែលស្រលាញ់វិស័យអចលនទ្រព្យនិងចង់ក្លាយជាភ្នាក់ងារស្របច្បាប់ដើម្បីទទួលការបណ្ដុះបណ្ដាលពីក្រុមហ៊ុនត្រឹមត្រូវ”
លោកបន្ថែមថា ៖
“ថ្វីត្បិតតែរយៈពេល២ឆ្នាំកន្លងមកនេះ វិស័យអចលនទ្រព្យមានបញ្ហាដោយសារតែស្ថានភាពកូវីដ១៩ពិតមែន ប៉ុន្តែសកម្មភាពនៃការវិនិយោគពីសំណាក់វិនិយោគិនក្នុងប្រទេសនៅតែបន្ត ដូច្នេះនៅពេលចប់កូវីដ១៩ យើងរំពឹងថាវិនិយោគិនបរទេសនឹងចូលមកម្ពុជាស្វែងរកការវិនិយោគឡើងវិញផងដែរ ដែលធ្វើឱ្យតម្រូវការធនធានមនុស្សក្នុងវិស័យនេះមានកំណើនបន្ថែមទៀត”
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា ទោះបីជាស្ថានភាពកូវីដ១៩ លក្ខណៈសកលលោកមិនទាន់ធូរស្បើយក៏ពិតមែន តែការត្រៀមខ្លួនក្នុងការទទួលយកវិនិយោគិនបរទេសចូលមកវិនិយោគក្នុងប្រទេសកម្ពុជាមិនគួររង់ចាំដល់ចប់វិបត្តិទាំងស្រុងនោះទេ។ ប៉ុន្តែគួរត្រៀមធនធានមនុស្ស និងបទដ្ឋានគតិយុត្តិនានា ដើម្បីស្វាគមន៍អ្នកវិនិយោគបរទេសចូលបណ្ដាក់ទុននៅពេលអនាគត ។ លោកបន្តថា យ៉ាងយូរនៅត្រឹមពាក់កណ្ដាល ឬចុងឆ្នាំ២០២២នេះ វិនិយោគិនបរទេសនឹងចាប់ផ្ដើមចូលមកស្វែងរកការវិនិយោគជាបណ្ដើរឡើងវិញ ហើយនឹងអាចកើនឡើងច្រើននៅក្នុងអំឡុងដើមឆ្នាំ២០២៣ខាងមុខនេះ និងឆ្នាំបន្តបន្ទាប់ទៀត ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍
Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 09/04/2026
ជាទូទៅ ក្នុងអំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន បើធៀបនឹងថ្ងៃធម្មតា




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content