រយៈ​ពេល​១១ខែ ​ឆ្នាំ២០២២​ កម្ពុជា​ទទួលបានទុនវិនិយោគ​ក្នុងវិស័យ​សំណង់​ជាង ​២,៦៣​ពាន់លានដុល្លារ​

ភ្នំពេញ ៖ ​ក្នុង​ឆ្នាំ២០២២នេះ ទិន្នន័យ​សំណង់ទូទាំង​ប្រទេស​មានចំនួន ​៣ ៨២៧គម្រោង ដែល​មានផ្ទៃក្រឡា​កម្រាល​សំណង់​សរុប​ចំនួន​ ៦ ៥៩៦ ៩៣៦​ម៉ែត្រ​ការ៉េ ដែលមានតម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​ប្រមាណ ២,៦៣​ពាន់​លានដុល្លា​រអាមេរិក​។ នេះបើតាមរបាយការណ៍របស់​ក្រសួងរៀបចំដែន​ដី នគរូបនីយកម្ម និង សំណង់ ។

របាយការណ៍​បង្ហាញ​ បើធៀបនឹង​រយៈ​ពេលដូចគ្នា​ក្នុងឆ្នាំ២០២១​ គម្រោង​សំណង់ទូទាំង​ប្រមាណចំនួន ​៣ ៩២៥គម្រោង មានផ្ទៃ​ក្រឡា​កម្រាល​សំណង់​ចំនួន​១២ ៦៨៤ ១០២​ម៉ែត្រការ៉េ តម្លៃប៉ាន់​ស្មាន​ទុនវិនិយោគ​ប្រមាណ​ ៥,២១​ពាន់លានដុល្លារអាមេរិក​​ ថយ​ចុះ​ប្រមាណ ​៤៩,៤២ភាគរយ។ គម្រោង ​​ដែល​ចេញដោយក្រសួង​រៀបចំដែន​ដីមានចំនួន ​២០២ ​គម្រោង ផ្ទៃក្រឡា​កម្រាល​សំណង់សរុប​ចំនួន ​៥ ១៤០ ៦៥២ម៉ែត្រ​ការ៉េ តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ ២,០៩​ពាន់​លានដុល្លារ​អាមេរិក បើធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុ​ងឆ្នាំ២០២១​កន្លងទៅ​ មានគម្រោង​ចំនួន ​៣៦៧​គម្រោង មានផ្ទៃក្រឡា​កម្រាល​សំណង់​ចំនួន​១០,២៥​លានម៉ែត្រការ៉េ តម្លៃប៉ាន​ស្មាន​ទុនវិនិយោគ​ប្រមាណ ៤,១៥​ពាន់លានដុល្លារ​អាមេរិក​ថយចុះ ប្រមាណ​៤៩,៧១​ភាគរយ ។

គម្រោងដែលចេញដោយ​រាជធានី / ខេត្ត​ មានចំនួន ​៣ ៦២៥គម្រោង មានផ្ទៃក្រឡាកម្រាល​សំណង់ចំនួន ​១ ៤៥៦ ២៨៤ម៉ែត្រការ៉េ​ មានទុនវិនិយោគ​ប្រមាណ​៥៤៧លានដុល្លារ​អាមេរិក ធៀបនឹង​រយៈពេលដូចគ្នា​កាល​​ពីឆ្នាំមុន មានគម្រោង​ចំនួន ​៣ ៥៥៨គម្រោង មានផ្ទៃក្រឡា​កម្រាល​សំណង់​ចំនួន​ ២ ៤២៩ ៦៥២​ម៉ែត្រ​ការ៉េ​ មានទុន​វិនិយោគ​សរុប​ប្រមាណ ១ ០៥៨​លានដុល្លារ​អាមេរិក​​ថយ​ចុះ ៤៨,៣២​ភាគរយ ។​

បើគិតចាប់តាំងពី​ឆ្នាំ២០០០ ​ដល់​ដំណាច់ខែ​វិច្ឆិកា​ ឆ្នាំ២០២២​នេះ ក្រសួងបានចេញ​លិខិត​អនុញ្ញាត​សាងសង់​ចំនួន ៦១ ៤១៨​គម្រោង ដែលមានផ្ទៃ​ក្រឡាកម្រាល​សំណង់សរុប​ចំនួន ១៧៣,២១​លាន​ម៉ែត្រការ៉េ និង​តម្លៃ​​ប៉ាន់​ស្មានទុន​វិនិយោគសរុប​ប្រមាណ ៦៨,៨៣ពាន់លានដុល្លារអាមេរិក ។​

អ្នកនាង ​គឹម​ គិន​កេសា អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៃក្រុមហ៊ុន CBRE Cambodia បានលើកឡើងផងដែរថា​ក្នុង​ឆ្នាំ​២០២២​នេះ គម្រោង​សាងសង់​ភាគច្រើនជាង​គម្រោងចាស់ៗដែលផ្អាក​សកម្មភាពកាលពី​អំឡុង​ឆ្នាំ​២០២០ ​និងឆ្នាំ២០២១ ហើយគម្រោងថ្មីៗមិនទាន់ជា​មានច្រើនទេ ។

អ្នកនា​ងបន្តថា ៖

“គម្រោង​វិនិយោគ​លើវិស័យនេះ យើងនៅតែបន្តពឹងលើជនបរទេស ខណៈវិនិយោគិន​ក្នុងស្រុក​ក៏បានបណ្ដាក់ទុនវិនិយោគ​ផងដែរ​ក្នុង​អំឡុងនៃវិបត្តិ​កូវីដ​១៩។ ការ​បណ្ដាក់ទុនវិនិយោគ​របស់​វិនិយោគិន​​ក្នុងស្រុកក៏ជា​កត្តា​មួយសំខាន់​ក្នុងការជួយមិនឱ្យសកម្មភាពថមថយ​ខ្លាំង ខណៈបរទេស​ត្រូវ​រំពឹងថា​នឹង​ត្រលប់​មក​កម្ពុជា​ឡើងវិញ​នៅពេលឆាប់ៗ​”

​​គួរបញ្ជាក់ដែរថា ក្នុងរយៈពេលចុងក្រោយនេះដែរ ប្រទេសចិន​ដែលជា​ប្រភពវិនិយោគធំ​របស់​កម្ពុជា​បាន​បើកប្រទេស ​និងបន្ធូរ​បន្ថយ​លក្ខខណ្ឌមួ​យ​ចំនួន ដែល​រំពឹងថា​វិនិយោគិន​ចិន​នឹង​ចេញធ្វើដំណើរ​កម្សាន្ត​ និ​ងស្វែងរក​ការ​វិនិយោគ​ ជាពិសេស​ចូលមកក្នុងប្រទេស​កម្ពុជា​ឡើងវិញផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ