ដំណឹងល្អសម្រាប់អ្នកវិនិយោគ ! ផែនការរៀបចំដែនដីខេត្តមណ្ឌលគិរីត្រូវបានសិក្សាចប់

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបីយកម្ម និងសំណង់ បានឱ្យដឹងថា ផែនការរៀបចំដែនដីខេត្តមណ្ឌលគិរី បានសិក្សាចប់ ត្រូវបានសិក្សាចប់សព្វគ្រប់ និងកំពុងដំណើការអនុម័ត ដើម្បីផ្តល់នូវទិសដៅជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចខេត្តប្រកបដោយចីរភាព និងតុល្យភាព។

យោងតាមគោលនយោបាយជាតិស្តីពីការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា ផែនការរៀបចំដែនដីខេត្តមណ្ឌលគិរី ជាផ្នែកមួយនៃប្រព័ន្ធឋានានុក្រមផែនការរៀបចំដែនដី ដែលរួមមានផែនការរៀបចំ ដែនដីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋាន។ របាយការណ៍នេះបន្តថា ផែនការរៀបចំដែនដីខេត្តមណ្ឌលគិរីត្រូវបានបង្កើតឡើងជាក្របខ័ណ្ឌអភិវឌ្ឍន៍ ដែនដីដោយផ្អែកលើចក្ខុវិស័យ និងផ្តល់នូវទិសដៅជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍខេត្តក្នុងរយៈពេល ២០ឆ្នាំ។

ផែនការរៀបចំដែនដីខេត្តមណ្ឌលគិរីនេះ មានគោលបំណងចង្អុលបង្ហាញនូវគោលនយោបាយ ផែនការ កម្មវិធី និងយុទ្ធសាស្ត្រពាក់ព័ន្ធ ផ្សេងៗពីថ្នាក់ជាតិ និងដើម្បីតម្រង់ទិសនិងធ្វើសមាហរណកម្មតាមខ្សែបណ្ដោយនៃផែនការរៀបចំដែនដីថ្នាក់ក្រោមជាតិ។ ផែនការរៀបចំដែនដីខេត្តនេះ ក៏មានគោលបំណងដើម្បីទាញយកផលប្រយោជន៍ពីការធ្វើសំយោគនិងលើកឡើងពី ការថ្លឹងថ្លែងផលប្រយោជន៍រវាងវិស័យនានាក្នុងកម្រិតខេត្ត ដោយធ្វើសមាហរណកម្មតាមខ្សែទទឹង។

ផែនការនេះ មានគោលបំណងដើម្បីកំណត់នូវរចនាសម្ព័ន្ធដែនដីរបស់ខេត្តនាពេលអនាគត និង កំណត់មុខងារជាក់លាក់ទៅតាមតំបន់ផ្សេងៗគ្នាក្នុងដែនដីរបស់ខេត្ត។ សមាសធាតុសំខាន់ៗនៃរចនាសម្ព័ន្ធដែនដីមានចំនួន ០៤ គឺ៖ ប្រព័ន្ធប្រើប្រាស់ដីសំខាន់ៗ ការដឹកជញ្ជូននិងបណ្តាញតភ្ជាប់រចនាសម្ព័ន្ធពហុមជ្ឈមណ្ឌលទីប្រជុំជន និងប៉ូលអភិវឌ្ឍន៍សេដ្ឋកិច្ច។ ផែនការរៀបចំដែនដីខេត្តមណ្ឌលគិរី បានបង្ហាញអំពីទិសដៅសកម្មភាពសម្រាប់អនាគតរបស់ធាតុផ្សំ នៃរចនាសម្ព័ន្ធដែនដីខេត្តទាំងបួនសម្រាប់ចក្ខុវិស័យរយៈពេល ២០ ឆ្នាំ។

បន្ទាប់ពីពិនិត្យមើលឃើញពីភាពលេចធ្លោនៃធនធានធម្មជាតិនៅក្នុងខេត្ត ផែនការរៀបចំដែនដីខេត្តមណ្ឌលគិរីបានផ្តល់ នូវអនុសាសន៍បច្ចេកទេស ដើម្បីជាមូលដ្ឋាននៃការសម្រេចចិត្ត និងបង្កើតនូវភាពជាម្ចាស់រួមគា្ននៅជុំវិញការអភិវឌ្ឍ ប្រកបដោយតុល្យភាពរវាងការគ្រប់គ្រងធនធានធម្មជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការទទួលបាន នូវសេវាសាធារណៈប្រកបដោយសមធម៌។ ផែនការរៀបចំដែនដីខេត្តនេះ ផ្ដល់នូវគោលការណ៍អភិវឌ្ឍន៍ និងឧបករណ៍ គតិយុត្តិសម្រាប់គាំទ្រដល់ការធ្វើសេចក្តីសម្រេចចិត្ត និងដំណើរការនៃការអភិវឌ្ឍដែនដីដ៏មានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ការអភិវឌ្ឍដែនដីប្រកបដោយតុល្យភាព៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....