រដ្ឋាភិបាល​គ្រោង​ចំណាយថវិកា​ ១១០លានដុល្លារ​​បន្ថែមទៀត សម្រាប់អនុវត្តន៍ការ​ងារ​ចុះបញ្ជីដីធ្លី

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​អាណត្តិទី៧​ បានផ្ដោតការ​យកចិត្តទុកដាក់លើ​ការ​ចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋឱ្យ​បាន​ចប់សព្វ​គ្រប់ ​និង​ដើម្បីបញ្ចប់ទំនាស់​ ឬក៏វិវាទដីធ្លីដែល​បានកើតឡើ​ងនា​ពេល​កន្លងមក ដោយរដ្ឋាភិបាល​បានចំណាយ និង​គ្រោងចំណាយ​ថវិកា​​ជាច្រើនទៀតសម្រាប់​ចំណាយលើការងារ​មួយនេះ ​។​

បើតាម​ប្រសាសន៍​សម្ដេច​មហា​បវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា​ថ្លែង​ក្នុង​ឱកាស​អញ្ជើញជា​អធិបតីក្នុងទិវា​​ មច្ឆជាតិ​​ ១​កក្កដា ឆ្នាំ២០២៤​ ឱ្យដឹងថា​ ក្រសួង​រៀបចំដែនដី នគរូប​នីយ​ក​ម្ម និ​ង​សំណង់ ​ត្រូវការ​ថវិកា​ប្រមាណ១១០លានដុល្លារអាមេរិក​បន្ថែមទៀត ដើម្បី​ចំណាយលើការ​ចុះ​បញ្ជីដីធ្លី​ឱ្យ​ចប់​សព្វ​គ្រប់ទាំង​៧​លាន​ក្បាលដី ។

សម្ដេចធិបតី​មាន​ប្រសាសន៍​បន្តថា ៖

«នៅទូទាំង​ប្រទេស​កម្ពុជា​មាន​ក្បាល​ដី​សរុប​ប្រមាណ​៧​លានក្បាល​ដី ហើ​យ​​​មក​ដល់សព្វថ្ងៃនេះ យើង​បានចុះបញ្ជី​រួចរាល់​ប្រមាណ​២​លាន​ក្បាល​ដី​ហើយ នៅសល់​៥លាន​ក្បាលដី​ទៀត​ ត្រូវការ​ថវិកា​ប្រមាណ ១១០​លានដុល្លារអាមេរិក ។ ការ​ចុះបញ្ជី​ក្បាលដី​ឱ្យសព្វ​គ្រប់នេះ​គឺដើម្បី​បញ្ចប់រាល់​ទំនាស់​រវាង​ប្រ​ជាពលរដ្ឋ​ និង​បានបែងចែកឱ្យដាច់​ដីណា​ជារបស់​រដ្ឋ និង​ដី​ណា​ជារបស់​បងប្អូន​ប្រជាពលរដ្ឋ ដូច្នេះហើយទើប​រដ្ឋាភិបាល​ត្រូវ​ចំណាយ​ថវិកា​លើកិច្ច​មួយនេះ​» ។

​

ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួ​ងរៀបចំដែនដី នគរូប​នីយកម្ម ​និងសំណង់ បានលើកឡើងថា តាមផែនកា​ររបស់​ក្រសួង​នឹង​បញ្ចប់ការ​ចុះ​បញ្ជី​ដីធ្លី​ឱ្យបានរួចរាល់​នៅមុនឆ្នាំ​២០៣០ខាងមុខនេះ ដោយបច្ចប្បន្ន​​ក្រុមការងាររបស់​ក្រសួង បាន និងកំពុង​ចុះទៅតាម​មូលដ្ឋាន​​ទីតាំង​ដែលមិនទាន់បានចុះបញ្ជីដីធ្លី ដើម្បីពន្លឿន​ដល់​ការ​​ចុះបញ្ជី​ដីធ្លីឱ្យបានលឿន​​  ។

ឯកឧត្តម​ក៏បាន​កោត​សរសើ​រ​ចំពោះ​មន្ត្រី និងក្រុមការងារ​ចុះ​វាស់វែង​ដីធ្លី​ ដែល​បាន​ខិតខំ​បំពេញ​ការ​ងារ​ទៅ​តាម​​តួនាទី ពេលខ្លះ​ពួកគាត់​ត្រូវ​បំពេញ​ការ​ងារលើ​សម៉ោងរដ្ឋបាលទៅទៀត ទៅ​តាមការ​ស្នើ​សុំ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ។

បើតាមការ​បញ្ជាក់ពីអ្នកជំនាញវិស័យ​អចលនទ្រព្យ​បានឱ្យដឹងថា ការ​ចុះបញ្ជីដីធ្លី ឬ​ធ្វើឱ្យ​ដីធ្លីមានឯកសារ​ច្បាស់​លាស់​ត្រឹមត្រូវ វាក៏ជួយ​ដល់​ការទាក់ទាញ​វិនិយោគិន​បរទេស​ដើម្បី​ចូល​មក​​វិនិយោគ​លើអចលនទ្រព្យ​បន្ថែមទៀត ។ បើសិនជា​អ្នកវិនិយោគ​ចង់បណ្ដាក់ទុន​នៅក្នុង​តំបន់​មួយ ប៉ុន្តែដីធ្លីនៅតំបន់​នោះ បែរ​ជាគ្មានប្លង់​ គ្មានឯកសារ​ត្រឹមត្រូវ គ្មាន​បណ្ណ​កម្មសិទ្ធិ​ វិនិ​យោគិននឹង​​អាចត្រូវ​បង្ខំដកខ្លួន​វិញ ដូច្នេះការ​ដែល​មាន​បណ្ណ​កម្មសិទ្ធិ​ច្បាស់លាស់​លើ​ដីធ្លី​នៅទីតាំងណាមួយ វា​នឹងជួយ​ទាក់ទាញ​ដល់​បណ្ដា​វិនិយោគ​ទាំង​ក្នុង​និងក្រៅ​ប្រ​ទេស​វិនិយោគ​បន្ថែមទៀត​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)


Leave a Reply

Your email address will not be published.Required fields are marked *