ភ្នំពេញ ៖ ក្រោយរាជរដ្ឋាភិបាលសម្រេចបើកឡើងវិញនូវសេដ្ឋកិច្ចលើគ្រប់វិស័យកាលពីពេលថ្មីៗនេះ វិស័យបដិសណ្ឋារកិច្ចដែលធ្លាប់ជាប់គាំង បានងើបឡើងវិញគួរឲ្យកត់សម្គាល់ ដោយក្នុងនោះរួមមានការដាក់សម្ពោធឲ្យដំណើរការសណ្ឋាគារផ្កាយ៥ ហៃយ៉ាត់រីជិនស៊ី តម្លៃជិត១៨០លានដុល្លារ រួមជាមួយនឹងគម្រោងសាងសង់សណ្ឋាគារផ្កាយ៥ថ្មីមួយទៀត ក្នុងទុនវិនិយោគជិត ១៣០លានដុល្លាស្ថិតនៅកណ្តាលក្រុងភ្នំពេញដូចគ្នា។

គម្រោងសាងសង់សណ្ឋាគារផ្កាយ៥នេះ ស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុន K.B.X INVESTMENT CO., LTD ដែលទើបតែត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចអនុម័តកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ។ សណ្ឋាគារលំដាប់អន្តរជាតិមួយនេះ មានចំនួន ៥២៨បន្ទប់ មានលទ្ធភាពផ្ដល់ការងារបានជាង ៧០០កន្លែង និងចំណាយទុនវិនិយោគ ១២៩លានដុល្លារអាមេរិក ស្ថិតនៅទីតាំង តាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជាមួយនឹងការទទួលបានគម្រោងវិនិយោគ និងអភិវឌ្ឍសណ្ឋាគារលំដាប់ផ្កាយ៥ថ្មីមួយទៀតនៅកណ្តាលក្រុងភ្នំពេញនេះ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានបង្ហាញពីក្ដីសាទរ ជាមួយនឹងក្ដីរំពឹងយ៉ាងមុតមាំថា វិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍កម្ពុជា នឹងកាន់តែមានភាពល្អប្រសើរឡើងវិញ ជាពិសេសក្រោយព្រឹត្តិការណ៍វេទិការទេសចរណ៍អាស៊ាន ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។
លោកជំទាវធ្លាប់បានលើកឡើងផងដែរថា ជាមួយនឹងនៃចំនួនគគ្រោងវិនិយោគដែលកម្ពុជាទទួលបានជាបន្តបន្ទាប់នេះ ជាពិសេសគម្រោងអភិវឌ្ឍក្នុងវិស័យសេវាសណ្ឋាគារ នឹងក្លាយជាចលករមួយជួយជំរុញវិស័យទេសចរណ៍ឲ្យកាន់តែទទួលបានលទ្ធផលវិជ្ជមាន និងឈានទៅរកការស្ដារឡើងវិញនៃកំណើនសេដ្ឋកិច្ចយ៉ាងប្រាកដ។ គួរបញ្ជាក់ផងដែរថា តាមរយៈរបាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា ស្ថិតនៅក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ជាង១ឆ្នាំកន្លងទៅនេះ សណ្ឋាគារជិត ៣០០ទីតាំង ស្មើនឹងជាង១ម៉ឺនបន្ទប់នៅទូទាំងប្រទេសបានបិទទ្វារជាបន្តបន្ទាប់។ ប៉ុន្តែក្រោយពេលដែលកម្ពុជាបានប្រកាសពីដំណើរចាកចេញពីវិបត្តិនៃជំងឺមួយនេះ ជាពិសេសក្រោយពេលដែលរាជរដ្ឋាសម្រេចប្រកាសបើកសេដ្ឋកិច្ចឡើងវិញ វិស័យទេសចរណ៍ក៏ចាប់មានសកម្មភាពឡើងវិញ ដោយផ្តើមចេញពីទេសចរក្នុងស្រុកនៅទូទាំងប្រទេស៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា មិនអនុញ្ញាតឱ្យមានរោងចក្រផលិតបារីអេឡិចត្រូនិកឡើយ បើទោះបីក្នុងគោលដៅនាំចេញក៏ដោយ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 07/10/2026
កម្ពុជា មិនអនុញ្ញាតឱ្យមានរោងចក្រផលិតបារីអេឡិកត្រូនិកឡើយ





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content