អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ​​ បង្ហើបពីអត្ថ​ប្រយោជន៍​ដែល​អ្នកវិនិយោគ​គួរទិញអចលនទ្រព្យ​នៅ​​ក្រៅ​ប្រទេស​

ភ្នំពេញ ៖ ជាទូទៅ​គេ​សង្កេត​ឃើញថា អ្នកវិនិយោគមួយចំនួន​ ​ទោះបីជាកំពុង​ដាក់ទុនវិនិយោគ​អច​លន​ទ្រ​ព្យ​នៅក្នុ​ង​​ប្រទេស​ខ្លួន​ហើយក្តី ក៏បានស្វែងរក​ការ​វិនិយោគនៅក្រៅប្រទេស​បន្ថែមទៀត​ ជាក់ស្ដែង​វិ​និ​យោគិ​​នប​រទេ​ស​​ជា​ច្រើនកំពុងវិនិយោគ​នៅកម្ពុជា សុទ្ធតែមានអចលនទ្រព្យ​ក្នុងប្រទេស​របស់ខ្លួន ។ អ្នកជំនាញ​នៃវិ​ស័យ​​​អចល​ន​ទ្រ​ព្យ​អន្តរជាតិ​ បាន​បង្ហាញពីអត្ថ​ប្រយោជន៍​មួយចំនួន​ដែល​អ្នកវិនិយោគគួរតែទិញ​អចល​​នទ្រ​ព្យ​​​នៅក្រៅ​ប្រទេស ហើយពលរដ្ឋកម្ពុជា​ក៏អាចពិចារណា​ក្នុងការទិញអចលនទ្រព្យ​បានដែរ  ។​

លោក ​វ៉ា វីរៈ អ្នកជំនាញអចលនទ្រព្យ​អន្តរជាតិ​មួយរូប​បាន​បង្ហាញពីគន្លឹះសំខាន់ៗដែលគួរ​វិនិយោ​គអ​ច​ល​​ន​ទ្រ​​ព្យ​នៅ​ក្រៅ ។ លោក​បានបង្ហាញ​មូល​ហេតុចម្បង​ធំៗមួយចំនួនដោយក្នុងនោះរួមមានដូចជា Diversification Of Assets ដែលសំដៅលើ​ការធ្វើពិពិធកម្ម​ទ្រព្យ​សម្បត្តិ ។​ ចំណុច​នេះ​គឺសំដៅទៅលើការ​យកទ្រព្យសម្បត្តិ​ដែ​ល​ខ្លួនមានទៅដាក់​នៅ​ប្រទេស​ដែលអាច​រក​ប្រាក់ចំណេញ​បានខ្ពស់ជាង​ ។ ឧទារហ៍ថា ទឹកប្រាក់​១លាន​ដុល្លា​រ​​វិនិ​យោគ​នៅកម្ពុជា​ទទួលបានប្រាក់ចំណូល​១០០០ដុល្លារក្នុងមួយខែ តែបើយកទៅដាក់​នៅ​ប្រទេស​អាមេរិក ឬ​ប្រ​ទេស​ផ្សេង​ទៀត​ដែលអាច​រកប្រាក់ចំណេញបាន ៤ ឬ ៥ពាន់​ដុល្លារ​ គឺអ្នកវិនិយោគ​គួរទៅ​វិនិយោគ​លើ​ប្រទេ​ស​​​ណា​ដែលអាច​រកប្រាក់ចំណេញ​បានខ្ពស់ ។​

លោកបន្តថា ចំណុ​ចមួយទៀត​ ​ដែល​គួរគិ​តគូរក្នុង​វិនិយោគ​លើ​អចលនទ្រព្យនៅក្រៅប្រទេស គឺការ​កើន​ឡើ​ង​​​ថ្លៃ​នៃដើមទុន ដែលសំដៅទៅលើ​​ការទិញអចលនទ្រព្យនៅប្រទេស​ណាដែលមានសក្ដានុពល និង​អាច​ធ្វើឱ្យ​អចលនទ្រព្យនោះបន្ត​ឡើង​ថ្លៃ​ទៀត​ដើម្បីអាច​រកប្រាក់ចំណេញ​បន្ថែម ។ នៅប្រទេស​ខ្លះ​ អចលនទ្រព្យ​មានការកើនឡើង​តិច​តួច តែប្រទេស​ខ្លះទៀត​នៅមានសក្ដានុពល​កើនឡើង​ខ្ពស់ ដូច្នេះ​គេអាច​រក​អច​ល​ន​ទ្រ​ព្យនៅប្រទេស​ណាដែលអាច​មានឱកាស​ក្នុងការ​ឡើងថ្លៃ​ខ្ពស់ និង​ទទួលបានប្រាក់ចំណេញ​ខ្ពស់​ដែរ​ ។ ចំណុ​ច​​ទី​៣ ​ដែល​ត្រូ​វគិត​គូរ​ដែរ​នោះគឺការទទួលបានចំណូល​ពីការ​ជួល​ខ្ពស់ ។ អ្នក​វិនិយោគ​ដែ​លទិញអច​ល​ន​ទ្រ​ព្យ​​នៅក្រៅ​ប្រទេស​ ក៏គួ​រស្វែងរកប្រទេសណា​ដែលអាច​ទទួលបាន​ចំណូលខ្ពស់ពីការ​ជួល​​អ​ច​លន​ទ្រ​ព្យរ​បស់យើង ។​​ ឧទាហរណ៍ថា ទិញអចលនទ្រព្យ ១លានដុល្លារ​នៅកម្ពុជា យើងមិនអាច​ទទួលចំណូល​ខ្ពស់​ពី​កា​រ​​ជួលទេ ប៉ុន្តែបើទិញអចលនទ្រព្យ១លានដុល្លារ​នៅប្រទេស​សិង្ហបុរី ឬអាមេ​រិក​អា​ច​ទ​ទួល​បានចំ​ណូ​ល​ពី​កា​រ​​ជួលខ្ពស់ ។​

លោក​ វ៉ា វីរៈ បានបង្ហាញ​បន្ថែមថា​ អត្ថ​ប្រយោជន៍​មួយ​ទៀត​ដែលអ្នកវិនិយោគ​នឹង​ទទួលបាន​ពីការ​វិនិយោគ​អច​ល​ន​ទ្រ​ព្យនៅក្រៅប្រទេស​នោះ ដូចជាការទទួលបានសញ្ជាតិ​ ឬបណ្ណ​ស្នាក់​នៅ ហើយ​នៅ​ពេ​ល​ពួ​ក​គាត់ទទួលបាន​លិ​ខិ​ត​ទាំង​នេះ ពួកគាត់នឹង​កាន់តែងាយស្រួល​ក្នុង​ការ​ចេញ​ចូល​ប្រទេសនោះ ។​ ចំណុច​មួយទៀត​ដែល​អ្នក​វិនិ​យោគ​ទិញអចលនទ្រព្យនៅក្រៅប្រទេស​ គឺសម្រាប់ទុក​ពេលពួកគាត់ចូលនិវត្តន៍ ​និងធ្វើដំណើរ​កម្សាន្ត​ទៅរ​ស់​នៅ​ប្រទេស​នោះ ។ មានជនបរទេស​ខ្លះ​បាន​ទិញអលចនទ្រព្យនៅកម្ពុជា ព្រោះចង់រស់នៅ​ក្នុង​ប្រទេ​ស​​​កម្ពុ​ជា​ពេលចូល​និវត្តន៍ ចំណែក​ប្រជាជនកម្ពុជា​ខ្លះ​ អាចទិញអចលនទ្រព្យនៅក្រៅប្រទេស ​ព្រោះ​ចង់ទៅ​រស់​នៅប្រទេស​នោះពេលដែលចាស់ទៅ​ដូចគ្នា ។

លោក វ៉ា វីរៈ បានបន្ថែមទៀតថា អ្នកខ្លះ​ទិញអចលនទ្រព្យនៅប្រទេស​ព្រោះតែ​ចង់ឱ្យកូនចៅ​ទទួលបាន​ការ​អប់រំខ្ពស់ ។ ប្រទេ​សខ្លះ​ បើសិនជា​ពលរដ្ឋមិនមែនជា​ពលរដ្ឋ​ក្នុង​ប្រទេស​នោះ ឬមិនមែនជា​អ្នកវិនិយោគ​ក្នុង​ប្រ​ទេ​ស​នោះ គឺមិនអាច​រៀននៅក្នុងប្រទេស​គេ​បានឬក៏តម្រូវ​ឱ្យបង់ថ្លៃសិក្សាខ្ពស់​ ប៉ុន្តែគេតម្រូវ​អ្នកដែល​ចង់​ឱ្យ​កូនៗរៀងតនោះអាចទិញអចលនទ្រព្យក្នុង​ប្រទេស​គេ​ហើយមានសិទ្ធិ​រៀនសូត្រ​ដូច​ពលរដ្ឋ​របស់​ប្រទេ​ស​​នោះ​​ដែ​រ ។ក្រៅពីនោះ​អ្នកទិញអចលនទ្រព្យនៅក្នុង​ប្រទេស​នោះ គឺមានសិទ្ធិ​ដូចពលរដ្ឋ​គេដែរ ដូចជា​សេវា​ថែទាំសុខភាព ។

វិនិយោគិន​ខ្លះទៀត គាត់​ស្វែងរកទិញអចលនទ្រព្យនៅក្រៅប្រទេស​ ព្រោះតែមិនចង់ឱ្យ​ទ្រព្យ​ដែ​លខ្លួ​ន​មា​ន​នោះ​ ត្រូវបង់ពន្ធខ្ពស់ ។ ប្រទេស​ខ្លះ​គេតម្រូវ​ឱ្យបង់ពន្ធអចលនទ្រព្យ​ខ្ពស់ ដូចជា​អាមេរិច​ និ​ងបណ្ដាប្រទេស​មួយ​​ចំនួន​ ប៉ុន្តែនៅកម្ពុជា​ ឬនៅថៃ ពន្ធអចលនទ្រព្យនៅមានកម្រិតទាប​នៅឡើយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភ្ជុំ​បិណ្ឌ​ជា​ឱកាស​បង្កើន​ចំណូល​សម្រាប់​អ្នក​លក់​គុយ​ទាវ​និង​អ្នក​រត់​កង់​បី តែ​ត្រូវ​លះបង់​ពេល​ជួបជុំ​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

​ក្នុងពេល​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ឆ្លៀត​សម្រាក​ពី​ការងារ​ ​ដើម្បី​ជួបជុំគ្រួសារ​ ​ធ្វើ​បុណ្យ​ ​និង​ដើរកម្សាន្ត​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​លក់ដូរ​ ​និង​ដឹកជញ្ជូន​មួយ​ចំនួន​ បែរ​ជា​បង្កើន​សកម្មភាព​ការងារ​របស់​ខ្លួន ​ដើម្បី​ឆ្លៀត​យក​ឱកាស​រក​ប្រាក់​ចំណូល​បន្ថែម​ពី​តម្រូវការ​សេវាកម្ម​ដែល​កើនឡើង​ ​ជាពិសេស​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ឆ្នាំ​២០២៦

មានហេតុផលពីរ ធ្វើឱ្យស្ថានភាពឥណទានកាបូនឆ្នាំ២០២៦ នៅទ្រឹង ខណៈកម្ពុជាធ្លាប់លក់បានប្រមាណ ១១លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

ភ្នំពេញ៖ នៅ​ក្នុង​បរិបទដែល​អាកាសធាតុពិភពលោក​ប្រែប្រួល កម្ពុជា​បាន​បោះជំហាន​លើ​វិថី​សេដ្ឋកិច្ច​បៃតង​យ៉ាង​មុតមាំ ដោយ​ពង្រឹង​សក្ដានុពល​ឥណទាន​កាបូន ដើម្បី​ទាក់ទាញ​ទុន​អភិវឌ្ឍន៍ អភិរក្សព្រៃឈើ និង​លើក​កម្ពស់​ជីវភាព​សហគមន៍ឱ្យ​ស្រប​តាម​ចក្ខុវិស័យអព្យាក្រឹតកាបូនត្រឹម​ឆ្នាំ២០៥០។ ជាកត់សម្គាល់ នៅ​ឆ្នាំ​២០២៦ នេះ ឥណទាន​កាបូនហាក់​នៅ​ទ្រឹង ឬ​មិន​ទាន់​មានវឌ្ឍនភាពអ្វី​ថ្មី​នៅ​ឡើយ​ទេ ដោយស្ថានភាព​ទីផ្សារឥណទាន​កាបូនស្ម័គ្រចិត្ត​ប្រែប្រួល និង​ការ​កែសម្រួលវិធីសាស្ដ្រ​ឥណទាន​កាបូន ខណៈដែលគិត​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ កម្ពុជា​លក់កាបូន​បានប្រមាណ ១១​លាន​ដុល្លារអាមេរិក រុញចូល​សេដ្ឋកិច្ច​ជាតិរួច​ហើយ។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន

តម្រូវការ​ពង​ទា​ហក់​ឡើង​ខ្ពស់​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​៖ ​ពង​ទា ​៤ លាន​គ្រាប់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្រូវ​ការ​ពង​ទា​នៅ​កម្ពុជា​កំពុង​កើនឡើង​ក្នុង​រដូវ​កាល​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ ​ដោយសារ​ការ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ ​និង​ធ្វើ​នំ​ប្រពៃណី​ ​ខណៈ​ពង​ទា​ប្រមាណ​ ៤ លាន​គ្រាប់​ត្រូវ​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​ តម្លៃ ប្រាក់ចំណូល

អាជ្ញាធរអះអាងថា ការត្រួតពិនិត្យគយ ១០០ភាគរយត្រូវបានអនុវត្តនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ខាញ់ប៊ិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

កណ្តាល​ ៖ បើទោះបីជាការបើកច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ អាចជួយសម្រួលដល់ទេសចរ និងពាណិជ្ជកម្មក៏ដោយ ប៉ុន្តែអាជ្ញាធរបានអះអាងថា រាល់ទំនិញវៀតណាមទាំងអស់នឹងត្រូវត្រួតពិនិត្យគយ១០០ភាគរយ និងយ៉ាងម៉ត់ចត់ ដើម្បីប្រាកដមិនមានការនាំចូលកម្ពុជាដោយគេចពន្ធ និងអាចរក្សាបានភាពប្រកួតប្រជែង។ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្ពុជា និងវៀតណាម បានបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)​

តម្លៃប្រេងធ្លាក់ចុះបន្តិចបន្ទាប់ពី លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៧ ភាគរយនៅត្រឹម ១០៣,៥៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,៦ ភាគរយនៅត្រឹម ៩០,៩៧ ដុល្លារក្នុងមួយបារ៉ែល។

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម


Leave a Reply

Your email address will not be published.Required fields are marked *