ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ មានការចុះផ្សាយព្រោងព្រាតពីគម្រោងវិនិយោគមួយនៅខេត្តកោះកុងដែលមានទំហំទឹកប្រាក់ប្រមាណ៦០០ពាន់លានដុល្លារអាមេរិក ជាគម្រោងទីក្រុងឆ្លាតវៃមួយនៅខេត្តជាប់មាត់សមុទ្រមួយនេះ។ ប៉ុន្តែការផ្សព្វផ្សាយព័ត៌មានទាំងនេះត្រូវបានអ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុងបានច្រានចោលថាមិនមាននោះទេ។

លោក សុខ សុទ្ធី អ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុងបានថ្លែងប្រាប់ឱ្យដឹងថា រហូតមកដល់ពេលនេះ គម្រោងវិនិយោគតម្លៃ ៦០០ពាន់លានដុល្លារដែលត្រូវបណ្តាលសារព័ត៌មានក្នុងស្រុកជាច្រើនចុះផ្សាយនោះមិនទាន់មានឯកសារជាផ្លូវការណាមួយបញ្ជូនដល់រដ្ឋបាលខេត្តកោះកុងនៅឡើយទេ ហើយរដ្ឋបាលខេត្តកោះកុងក៏មិនដឹងរឿងនេះដែរ។
លោកបន្តថា វាគ្រាន់តែជាការចុះផ្សាយរបស់បណ្ដាញសារព័ត៌មាន ខណៈរដ្ឋបាលខេត្តកោះកុងក៏មិនបានដឹងថា តើទីតាំងវិនិយោគនោះនៅទីណាដែរ ខណៈដែលព័ត៌មានចុះផ្សាយថាមានទំហំរហូតដល់ប្រមាណ ៥ម៉ឺនហិកតា។ នេះគឺជាការចុះផ្សាយរបស់បណ្ដាញព័ត៌មានដែលធ្វើឲ្យកញ្ច្រោលដល់តម្លៃដីធ្លី។

គួរកត់សម្គាល់ដែរថា កាលពីដើមខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ តាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន Bilderber Investment Group បានប្រកាសពីគម្រោងវិនិយោគក្រុងទំនើបដ៏ឆ្លាតវៃមួយនៅលើទឹកដីនៃខេត្តកោះកុងដែលមានទំហំផ្ទៃរហូតដល់១២ម៉ឺនហិកតា ក្នុងទំហំទឹកប្រាក់ ៦០០ពាន់លានដុល្លារអាមេរិក។
លោក ទុយ ប៉ោហេង ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកោះកុងបានឱ្យដឹងថា គម្រោងខាងលើនេះនៅមិនទាន់មានព័ត៌មានផ្លូវការពីខាងរដ្ឋបាលខេត្តនោះទេ គ្រាន់តែឮថាគម្រោងនេះនឹងចូលមកក្នុងខេត្តកោះកុង។
លោកបន្តថា ៖
“រហូតមកដល់ពេលនេះមិនទាន់ឃើញមានការរៀបចំដីសម្រាប់គម្រោងវិនិយោគតម្លៃ ៦០០ពាន់លានដុល្លារក្នុងខេត្តកោះកុងនៅឡើយទេ តែយ៉ាងណាបើសិនជាគម្រោងពិតជាមកវិនិយោគមែន មិនខ្វះដីសម្រាប់ផ្ដល់ជូនម្ចាស់គម្រោងឡើយ”
លោកបន្តថា បើសិនជាគម្រោងនេះវិនិយោគ ៦០០ពាន់លានពិតជាមាននៅក្នុងខេត្តកោះកុងប្រាកដមែន វានឹងជួយលើកមុខមាត់ខេត្តកោះកុងកាន់តែលេចធ្លោ និងជំរុញឱ្យគម្រោងវិនិយោគនានាជាច្រើនទៀតចូលមកកាន់ខេត្តមាត់សមុទ្រមួយនេះ ហើយសង្ឃឹមថាគម្រោងវិនិយោគនេះពិតជាមាននៅក្នុងខេត្តកោះកុង ដែលអាចជួយលើកសក្ដានុពលខេត្តបន្ថែមទៀត៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងជំរុញនាំចេញផលិតផលស្វាយចន្ទី និងម្រេច ដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់សហភាពអឺរ៉ុប
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 10/11/2026
ភ្នំពេញ ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកទីផ្សារ និងការបំពេញតម្លៃបន្ថែមទៅលើរាល់ផលិតផលកសិកម្ម ក្រសួងចំនួន ៣ និងស្ថាប័នពាក់ព័ន្ធបានចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាបង្កើនការផលិត ពង្រឹងគុណភាព មានរសជាតិឆ្ងាញ់ ព្រមទាំងការវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារ អាចបំពេញតម្លៃបន្ថែម ជាពិសេស ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១០





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content