តោះ ! មកដឹងពីតម្លៃដីធ្លីនៅតាមបណ្ដាសង្កាត់មួយចំនួន​ក្នុ​ងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ

ភ្នំពេញ ៖ ជ្រោយចង្វា ជា​ខណ្ឌថ្មីមួយក្នុងចំណោមខណ្ឌចំណុះរាជធានីភ្នំពេញ​ ប៉ុន្តែសកម្មភាព​វិនិយោគ​នៅក្នុង​ខណ្ឌ​មួ​យ​នេះឃើ​ញ​​​​ថា​មានភាពផុស​ផុល​ខ្លាំង​ ជាពិសេស​ក្រោយពីមានការ​បង្កើតជាទីក្រុង​រណប OCIC នៅតំបន់មួយនេះ និង​មានការ​តភ្ជាប់ស្ពាន​ពីត្រើយខាងលិច​មក​ត្រើយ​ខាងកើត។ សកម្មភាពនៃការ​វិនិយោគ​​ទាំង​នេះក៏​បា​ន​ជំ​រុ​ញ​ឱ្យ​ត​ម្លៃ​ដីធ្លី​នៅខណ្ឌជ្រោយហក់ឡើង​ជា​បន្តបន្ទាប់ដែរ។ ថ្ងៃនេះយើង​នឹង​បង្ហាញពីតម្លៃដីធ្លីនៅតាម​សង្កាត់នីមួយៗ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វា​ជូនអ្នកអានបានជ្រាបទាំងអស់គ្នា។​


១.សង្កាត់ជ្រោយចង្វា ៖
សង្កាត់​នេះ​ជា​តំបន់ដីធ្លី​មានតម្លៃខ្ពស់ជាងគេ​ក្នុងចំណោម​សង្កាត់​ផ្សេងទៀត​ក្នុង​ខណ្ឌជ្រោយចង្វា ដោយនៅលើ​ផ្លូវធំដីមានតម្លៃចន្លោះពី​១ ៧០០ដុល្លារ​អាមេរិក ​ទៅ ​៣ ៩០០ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រការ៉េ និង​តម្លៃចន្លោះពី ​៩០០ដុល្លារ ​ទៅ​ ២ ២០០​ដុល្លា​រអាមេរិក​ក្នុងមួយម៉ែត្រការ៉េ ។​


២.សង្កាត់​ព្រែកលៀប ៖
សង្កាត់មួយនេះក៏ជា​តំបន់ដែលមានភាព​មមាញឹក​ក្នុងការ​អភិវឌ្ឍ​អចលនទ្រព្យ​ដែរ ដោយតម្លៃដីធ្លីនៅលើផ្លូវ​ធំមានចន្លោះពី ១ ០០០ដុល្លារ​ទៅ​ ៣ ៥០០ដុល្លា​រអាមេរិក​ក្នុងមួយម៉ែត្រការ៉េ និង​តម្លៃចន្លោះពី ៤០០ដុល្លារ ​ទៅ ​១ ៦០០ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រការ៉េ​សម្រាប់ដីនៅលើផ្លូវតូច។​


៣.សង្កាត់ព្រែកតាសេក ៖
ព្រែកតាសេក​ជា​តំបន់​ចំណាត់ទី៣ ដែលមានតម្លៃខ្ពស់​ក្នុងខណ្ឌជ្រោយចង្វា ដោយក្នុងមួយម៉ែត្រការ៉េ​មានតម្លៃដីចន្លោះពី ​៥០០ដុល្លារ​អាមេរិក ​ទៅ ​១ ២០០ដុល្លា​រអាមេរិក​សម្រាប់ដីនៅជាប់​ផ្លូវ​ធំៗ និង​តម្លៃចន្លោះពី​ ២០០ដុល្លា​រអាមេរិក ទៅ ៤០០ដុល្លារ​អាមេរិក​សម្រាប់ដីនៅជាប់ផ្លូវតូចៗ ។​


៤.សង្កាត់​បាក់ខែង ៖​
សង្កាត់មួយនេះ​តម្លៃដីមានចន្លោះពី​ ៣០០ដុល្លារ​អាមេរិក ទៅ​ ១ ០០០ដុល្លារ​អាមេរិក​សម្រាប់​ដីជាប់ផ្លូវធំ និង​តម្លៃពី ១០០ដុល្លា​រអាមេរិក ទៅ​ ៤០០ដុល្លា​រអាមេរិក​សម្រាប់ដីនៅតាមផ្លូវ​តូចៗ ។​


៥.សង្កាត់​កោះដាច់ ៖
ដោយសារតែសង្កាត់​នេះត្រូវ​ធ្វើដំណើរ​ឆ្លងសាឡាង ដូច្នេះតម្លៃដីធ្លីនៅមានកម្រិតទាប​នៅឡើយ​ធៀបនឹង​បណ្ដាសង្កាត់ផ្សេងទៀត​ក្នុងខណ្ឌជ្រោយចង្វា​ដោយក្នុងនោះដីនៅ​ជាប់​ផ្លូ​វធំ​​មា​ន​ត​ម្លៃ​ច​ន្លោះ​ពី ​​៩០​ដុល្លារអាមេរិក ទៅ ៣៦០​ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និង​តម្លៃចន្លោះពី​ ២០​ដុល្លារ​អាមេរិក ​ទៅ ​១០០​ដុល្លា​រអាមេរិក​សម្រាប់ដីធ្លីនៅជាប់ផ្លូវ​តូចៗ  ។​


ជាការកត់សម្គាល់ ​តំបន់ជ្រោយចង្វា ជាពិសេស​នៅតាមបណ្ដោយផ្លូវជាតិលេខ​៦ មានការ​អ​ភិ​វឌ្ឍ​​លំនៅ​​ឋា​នត​ម្លៃ​មធ្យម​ឡើងទៅ​កាន់តែច្រើន​ ដោយឃើញ​មានគម្រោងអភិវឌ្ឍន៍របស់​បុរី​ធំៗ និង​មានឈ្មោះបោះសម្លេង​ បាន​បោះទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេ​ខ៦ ដែល​ធ្វើឱ្យ​តំបន់នេះក្លាយជា​តំបន់​អភិវឌ្ឍន៍លំនៅឋានដ៏ពេញ​និយម ។

ជាមួយគ្នានេះ អ្វីដែលគួរឱ្យកត់សម្គាល់​ទៀតនោះ នៅពេលដ៏ខ្លីខាងមុខ ស្ពាន​ឆ្លងទន្លេថ្មីមួយទៀត​ពីខណ្ឌឫស្សីកែវ មកកាន់​ខណ្ឌជ្រោយចង្វា​នឹង​ត្រូវសាងសង់រួច​ ហើយដាក់​ឱ្យប្រើប្រាស់​មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដូច្នេះ​វានឹង​ធ្វើឱ្យតម្លៃដីធ្លីនៅខណ្ឌទាំង២​នេះ មានសន្ទុះមួយកម្រិតទៀត​ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី