ភ្នំពេញ ៖ ខេត្តព្រះសីហនុជាខេត្តមួយដែលមានការអភិវឌ្ឍច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តមួយនេះមានអគារខ្ពស់ៗជាច្រើនលូតឡើងច្រូងច្រាង និងធ្វើឱ្យតម្លៃដីធ្លីកើនឡើងខ្ពស់លើសពីការរំពឹងទុក និងធ្វើឱ្យអ្នកជំនាញមួយចំនួនគិតថាខេត្តនេះ ការវិនិយោគត្រូវបានឆ្អែតហើយ។ យ៉ាងណាក្ដី វិនិយោគិន និងអ្នកជំនាញនៃវិស័យអចលនទ្រព្យមួយចំនួនទៀតរំពឹងថាខេត្តព្រះសីហនុនឹងនៅតែទទួលបានការវិនិយោគនៅពេលឆាប់ៗនេះ។

អ្នកស្រី អាន សុធីតា អគ្គនាយិកានៃក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍ថា ខេត្តព្រះសីហនុនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះល្បឿននៃការអភិវឌ្ឍន៍មានសន្ទុះខ្លាំងដោយក្នុងនោះរួមមានទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណង់អគារពាណិជ្ជកម្ម អគារលំនៅដ្ឋាន និងអគារបម្រើសេវាស្នាក់នៅរយៈពេលខ្លីជាច្រើនបានបង្ហាញខ្លួនយ៉ាងស្រស់ស្អាត។
អ្នកស្រីបន្តថា ៖
“យ៉ាងណាក្ដីតម្រូវការទៅលើអចលនទ្រព្យក្នុងខេត្តព្រះសីហនុនាពេលបច្ចុប្បន្ននៅមិនទាន់មានច្រើន ជាក់ស្ដែងអគារសង់ហើយមានច្រើន តែមិនទាន់មានវិនិយោគិនថ្មីៗចូលមកបណ្ដាក់ទុនវិនិយោគជួល ឬទិញអគារនៅឡើយ។ តម្លៃនៃអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុឡើងខ្ពស់ក៏ជាកត្តាសំខាន់មួយសម្រាប់ទាក់ទាញដល់ការវិនិយោគផងដែរ”

អ្នកស្រីបន្ថែមថា ៖
“ក្នុងពេលបច្ចុប្បន្ននេះ វិនិយោគិនជាតិ និងអន្តរជាតិប្រហែលជាមិនទាន់ចូលទៅកាន់ខេត្តព្រះសីហនុស្វែងរកការវិនិយោគបន្ថែមទេ ពីព្រោះយើងឃើញថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន រួមទាំងវិបត្តិកូវីដ១៩នៅតាមបណ្ដាប្រទេសមួយចំនួននៅមិនទាន់ថមថយ ប៉ុន្តែ នៅក្នុងរយៈពេល ២ ឬ ៣ឆ្នាំខាងមុខ យើងរំពឹងថាការវិនិយោគនៅក្នុងខេត្តនេះនឹងមានសកម្មភាពកើនឡើងបន្តទៀត”
លោក វ៉ា វីរៈ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Fortuna Investment បានឱ្យដឹងផងដែរថា កត្តាមួយចំនួនដែលធ្វើឱ្យកម្ពុជានឹងនៅតែទទួលបានការវិនិយោគពីវិនិយោគិនបរទេស ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសំខាន់ៗរបស់កម្ពុជាមួយប្រទេសជាដៃគូនឹងជំរុញភាពទាក់ទាញវិនិយោគិនបរទេសពីបណ្ដាប្រទេសនានាមកកាន់កម្ពុជា។ លោកបន្តថា កំណើនតម្រូវការដីធ្លីសម្រាប់វិនិយោគិនដើម្បីអភិវឌ្ឍន៍នឹងកាន់តែមានច្រើននៅពេលឆាប់ៗ ជាពិសេសដីធ្លីសម្រាប់បម្រើក្នុងវិស័យឧស្សាហកម្ម រោងចក្រសហគ្រាស និងដីធ្លីសម្រាប់លំនៅឋាន ហើយកម្ពុជានៅមានសក្ដានុពលធំសម្រាប់ផ្ដល់ជូនអ្នកវិនិយោគទាំងវិនិយោគិនជាតិ និងអន្តរជាតិ ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ហេតុផលនៅពីក្រោយតម្លៃប្រេងនៅកម្ពុជាបន្តឡើងថ្លៃ ខណៈតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិធ្លាក់ចុះ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 25/09/2026
ភ្នំពេញ ៖ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្លាក់ចុះ ជាពិសេសនៅក្នុងសប្តាហ៍ទី៤ នៃខែកញ្ញា ដោយសារភាពតានតឹងនៅតំបន់ឈូងសមុទ្របានធូរស្រាលក្រោយកិច្ចចរចារវាងអុីរ៉ង់ ជាមួយនឹងសហរដ្ឋអាមេរិក ក៏ប៉ុន្តែ នៅឯកម្ពុជាវិញ នៅមិនទាន់អាចរក្សាកំណត់ត្រាវិជ្ជមានរបស់ខ្លួនបានឡើយដោយសារខ្លួនពឹងផ្អែកទាំងស្រុកលើការនាំចូលប្រេងចម្រាញ់រួចពីទីផ្សារសិង្ហបុរី ដែលអ្នកផ្គត់ផ្គង់នៅទីនោះ មិនទាន់អាចទិញប្រេងឆៅទៅតាមតម្លៃដែលបានប្រកាសចុះបានភ្លាមៗ។ ដូច្នេះហើយ អ្នកប្រើប្រាស់នៅកម្ពុជាត្រូវប្រឈមនឹងការឡើងថ្លៃយ៉ាងគំហុកនៅតាមស្ថានីយប្រេងឥន្ធនៈ ស្របតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្ម។ យោងតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា តម្លៃប្រេងសាំងធម្មតាបានកើនឡើង ៤៥០ រៀល ដល់ ៥,២៥០





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content