រយៈ​ពេល​ជាង​​១០ឆ្នាំ ក្រុមហ៊ុន​ AEON Mall បោះទុន​ជាង​៧០០លានដុល្លារ​សង់ផ្សារ​ទំនើប​នៅកម្ពុជា​

ភ្នំពេញ ៖ AEON Mall Cambodia ជា​ក្រុមហ៊ុន​មានមូលដ្ឋានមកពីប្រទេស​ជប៉ុន ហើយក្រុមហ៊ុន​នេះចាប់ផ្ដើម​ដាក់ទុន​វិនិយោគ​ផ្សារទំនើប​ធំជាងគេ និង​ដំបូងបង្អស់​នៅកម្ពុជា ហើយគិតពីឆ្នាំ២០១២ រហូត​មកដល់​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​​មួយនេះបានដាក់ទុនវិនិយោគលើ​គម្រោងផ្សារធំៗចំនួន​៣ដែល​មាន​ទឹក​ប្រាក់​​ជាង​៧០០លានដុល្លារ​អាមេរិក ។​

យោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​​កាលពីចុងសប្ដាហ៍មុននេះ​បានបង្ហាញ​ថា ក្រុមហ៊ុន AEON Mall Cambodia បាន​បណ្ដាក់ទុន​វិនិយោគ​លើ​ផ្សារ​ទំនើប​ចំនួន​៣ហើយ​ និងកំពុងសិក្សា​​គម្រោ​ងវិនិយោគ​លើ​ផ្សារទំនើប​មួយទៀត ។

បើតាម​សេចក្ដីប្រកាស​ដដែលបានបង្ហាញផងដែរថា គម្រោងផ្សារ​ទំនើប​អ៊ីអនភ្នំពេញ ឬអ៊ីអនម៉លទី​១ មាន​ទុនវិ​និយោគ​ប្រមាណ ២០០លានដុល្លា​រអាមេរិក​ ស្ថិតនៅតាមបណ្ដោយផ្លូវ​សុធារស សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ ផ្សារទំនើបអ៊ីអន​ម៉ល​សែនសុខ ឬផ្សារទំនើបអ៊ីអន​ទី​២ មានទុនវិនិយោគ​ប្រមាណ​១២០​លាន​ដុ​ល្លា​រ​អាមេរិក​  មានទីតាំង​ស្ថិតនៅខណ្ឌសែន​សុខ រាជធានីភ្នំពេញ និង​គម្រោង​ផ្សារ​ទំនើប​អ៊ីអនម៉ល​ទី​៣ ឬ​ផ្សារ​​ទំនើបអ៊ីអន​មានជ័យ ចំណាយទុនវិនិយោគជិត​៣០០លានដុល្លារអាមេរិក ។ ក្រៅពីនេះ​មាន​ផ្សារទំនើប​តូចៗ​ជាច្រើនទៀត​ក្រោម​កា​រវិនិយោគ​របស់​ក្រុមហ៊ុន​ AEON Mall Cambodia ។​

ក្នុងជំនួប​ជាមួយ​ឯកឧត្តម​ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី​និងជាអនុប្រធានទី​១​នៃក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ លោក​ TSUBOYA MASAYUKI នាយក​គ្រប់​គ្រង​ផ្សារ​ទំនើបអ៊ីអនម៉លបាន​ឱ្យដឹងថា ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. បានបណ្ដាក់ទុនវិនិយោគប្រមាណ ៧០៦លានដុល្លាអាមេរិក បង្កើតផ្សារ​ទំនើប​​ជា​ច្រើ​ន​នៅក្នុង​ប្រទេស​កម្ពុជា​ ក្នុងនោះមានផ្សារទំនើបធំៗចំនួន ៣ទីតាំង រួមមាន គម្រោង​វិនិ​យោគ​ផ្សារ​ទំ​នើបអ៊ីអនម៉ល ទី១, គម្រោង​វិនិយោគ​ផ្សារ​ទំនើបអ៊ីអនម៉ល ទី២ និងគម្រោងវិនិយោគផ្សារទំនើបអ៊ីអនម៉ល ទី៣។

លោក​បន្តថា​ ​ក្រុមហ៊ុននេះជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AEON Mall Co., Ltd. ដែលត្រូវបាន​បង្កើ​តឡើ​ង​​កា​ល​ពី​​ឆ្នាំ១​៩១១ ក្នុងទីក្រុង Chiba ប្រទេសជប៉ុន និងមានផ្សារទំនើបសរុបប្រមាណ ២០៣ផ្សារ ពី១​៤​ប្រទេ​ស​ផ្សេង​​ៗ​គ្នាទូ​ទាំ​ងពិ​ភពលោក ។

ផ្សារ​ទំនើប​អ៊ីអនម៉ល ​​កំពុងទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំងពីសំណាក់​ប្រជាពលរដ្ឋ​ក្នុ​ងប្រទេស​កម្ពុជា ទោះ​បី​ជាស្ថិតនៅក្នុង​វិបត្តិ​យ៉ាងណាក្ដី ផ្សារទំនើប​ធំ​ៗ​ទាំង​៣ រ​បស់​អ៊ីអនម៉ល​​ នៅតែមានភ្ញៀ​វចេញចូល​ជាហូរហែរ​រៀង​រាល់ថ្ងៃ ។ មិនតែប៉ុណ្ណោះ ផ្សារទំនើប​ធំៗទាំង៣​របស់ក្រុមហ៊ុន ​AEON Mall ក៏បានផ្ដល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​រាប់ពាន់​នាក់​ផងដែរ ។​

បើតាម​អ្នកស្រី អាន សុធីតា ​នាយិកាប្រតិបត្តិ​ ​ក្រុមហ៊ុន PropNex Cambodia បាន​លើកឡើងថា ​ក្រុមហ៊ុន​អភិ​វ​ឌ្ឍ​ន៍​ផ្សារទំនើប​អ៊ីអន​ម៉ល​ជា​ក្រុមហ៊ុន​ដែលមានបទពិសោធន៍ក្នុងការអភិវឌ្ឍ​ និង​គ្រប់គ្រងច្បាស់លាស់ ​ដូច្នេះហើយទើ​ប​ក្រុមហ៊ុនមួយ​នេះអភិវឌ្ឍន៍ផ្សារ​នៅកម្ពុជា​ទទួលបានជោគជ័យ​ ​និងមានការគាំទ្រ​ច្រើនពីសំណាក់ប្រជាពលរដ្ឋ​កម្ពុជា៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)