ប៉ោយប៉ែត ៖ ខេត្តបន្ទាយមានជ័យ ស្ថិតនៅប៉ែកពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយប្រមាណ៣៥៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានព្រំប្រទល់ជាប់ប្រទេសថៃ។ ខេត្តមួយនេះមានផ្ទៃដីសរុប ៦ ៦៧៩គីឡូម៉ែត្រការ៉េ ចែកចេញជា ២ ក្រុង ៧ស្រុក ៥៥ ឃុំ ១០សង្កាត់ និង៦៥៨ ភូមិ មានប្រជាជនពលរដ្ឋប្រមាណ ៧៩ម៉ឺននាក់ ដោយក្នុងនោះមាន ៨៥%ប្រកបមុខរបរធ្វើស្រែចំការ និង១៥% ជាអាជីវករ ពាណិជ្ជករ សិប្បករ កម្មករ នេសាទត្រី និងចិញ្ចឹមសត្វ។

បច្ចុប្បន្ននេះ ក្រោមការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាលើការអភិវឌ្ឍ និងប្រែមុខមាត់ថ្មី ច្រកប៉ោយប៉ែត និងក្រុងប៉ោយប៉ែតបានក្លាយជាតំបន់សេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ខេត្តក្នុងចំណោមច្រកអន្តរជាតិសំខាន់ៗចំនួន៣ផ្សេងទៀត។ ក្រៅពីនេះ មិនត្រឹមតែជួយលើកកំពស់សេដ្ឋកិច្ចក្នុងតំបន់នោះទេ ក្រុងប៉ោយប៉ែតក៏បានក្លាយទៅជាតំបន់សេដ្ឋកិច្ចដ៏ទាក់ទាញអ្នកវិនិយោគយ៉ាងខ្លាំងក្លាផងដែរទាំងវិស័យពាណិជ្ជកម្ម អាជីវកម្មថ្មីៗ ជាពិសេសលើវិស័យឧស្សាហកម្ម និងផលិតកម្មជាច្រើនប្រភេទ។

សក្តានុពលនៃក្រុងប៉ោយប៉ែតត្រូវបានទទួលស្គាល់ពីសហគមជាតិ និងអន្តរជាតិដោយសារតែកត្តាសំខាន់ៗជាច្រើន ហើយអ្នកជំនាញអាចមើលឃើញថាមិនត្រឹមតែជាទីតាំងសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រទេសជាតិនោះទេ ក្រុងប៉ោយប៉ែតនាពេលអនាគតនឹងអាចក្លាយទៅជាមជ្ឈមណ្ឌលប្រមូលផ្តុំឧស្សាហកម្មសំខាន់ៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទៀតផង។
កាសែតជប៉ុន NHK ដែលមានជំនាញក្នុងការសិក្សាស្រាវជ្រាវបានមើលឃើញពីភាពខ្លាំងរបស់ក្រុងប៉ោយប៉ែត និងបានចុះធ្វើការផលិតជាវិដេអូឯកសារដោយផ្ទាល់ និងត្រូវបានយកមកចាក់ផ្សាយកាលពីថ្ងៃទី២៦ ខែសីហាកន្លងទៅនេះ។ បណ្តាញសារព័ត៌មាន និងផ្សព្វផ្សាយ NHK ក៏បានសង្កត់ធ្ងន់ទៅលើអត្ថប្រយោជន៍ និងភាពទាក់ទាញរបស់ក្រុងប៉ោយប៉ែត ជាពិសេសតំបន់សេដ្ឋកិច្ចពិសេស និងជាតំបន់វិនិយោគផ្សេងៗទៀតផងដែរ។
NHK បានរកឃើញថា ក្រៅតែពីទីតាំងដ៏ល្អឥតខ្ជោះក្នុងនាមជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសាកសមបំផុតសម្រាប់ក្រុមអ្នកវិនិយោគទាំងអាស៊ី និងលោកខាងលិចផងនោះ តំបន់សេដ្ឋកិច្ចក្រុងប៉ោយប៉ែតមានចំងាយផ្លូវធ្វើដំណើរតាមផ្លូវគោកត្រឹមតែ៣ម៉ោងប៉ុណ្ណោះពីទីក្រុងបាងកក ចំណែកឯប្រាក់ខែសម្រាប់កម្មករក៏នៅមានកម្រិតទាបជាងធៀបទៅនឹងប្រទេសថៃដល់ទៅ២ភាគ៣ ខណៈដែលរដ្ឋាភិបាលបាន និងកំពុងផ្តល់ឱកាសនិងលើកទឹកចិត្តដល់ការវិនិយោគជាច្រើនរួមទាំងការកាត់បន្ថយពន្ធផងដែរ។
ធនធានមនុស្សជាក្រុមមនុស្សប្រើកម្លាំងខ្លាំង ភាគច្រើនពួកគេមានអាយុស្ថិតនៅក្នុងចន្លោះពី២០ទៅ៣០ឆ្នាំប៉ុណ្ណោះ ហើយចំនួនធនធានដែលអាចផ្គត់ផ្គង់ក៏មិនជាបញ្ហាចោទនោះដែរ ពីព្រោះថាបច្ចុប្បន្នវាកំពុងទាក់ទាញកម្មករមកពីបណ្តាខេត្តផ្សេងៗ និងបានចូលរួមកាត់បន្ថយអត្រាចំណាកស្រុកទៅកាន់ប្រទេសជិតខាងបានមួយចំនួនផងដែរ ដូចជាថៃ ឬម៉ាឡេស៊ីជាដើម។ NHK ក៏បានរាយការណ៍ដែរថា ទោះបីជាជាមានបញ្ហាប្រឈមមួយចំនួនក្តី ប៉ុន្តែភាពទាក់ទាញរបស់ក្រុងប៉ោយប៉ែតគឺជាតំបន់ដែលមានសក្តានុពលខ្លាំង ហើយនឹងអាចក្លាយទៅជាតំបន់សេដ្ឋកិច្ចដ៏ធំមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមិនខាន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content