ភ្នំពេញ៖ ដោយសារតែស្ថានភាពកូវីដ-១៩ បន្តអូសបន្លាយទាំងនៅកម្ពុជា និងនៅបរទេស រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចពន្យារពេលក្នុងការអនុវត្តពន្ធលើចំណេញមូលធនរហូតដល់ឆ្នាំ២០២៤ ដែលការពន្យារពេលនៃការអនុវត្តពន្ធមួយនេះត្រូវបានអ្នកជំនាញលើកឡើងថានឹងជួយជំរុញចរន្តទិញលក់ដីធ្លីនៅកម្ពុជាបន្ថែមមួយកម្រិតទៀតផងដែរ ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានលើកឡើងថា ជាទស្សនផ្ទាល់ខ្លួនរបស់លោក ការពន្យារពេលនៃការអនុវត្តពន្ធលើចំណេញមូលធន គឺជាសញ្ញាល្អដែលធ្វើឱ្យអ្នកវិនិយោគបន្តវិនិយោគអចលនទ្រព្យ ហើយក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញវិស័យនេះកាន់តែមានសន្ទុះបន្ថែមទៀត។

លោកបន្តថា ៖
“បើសិនជារដ្ឋាភិបាលចាប់ផ្ដើមអនុវត្តន៍ពន្ធលើចំណេញមូលធន កម្ពុជានឹងទទួលបានចំណូលពន្ធមួយផ្នែក ប៉ុន្តែបើសិនជាយើងគិតឱ្យស៊ីជម្រៅ សព្វថ្ងៃនេះយើងបានអនុវត្តន៍ពន្ធមួយចំនួន និងបានទទួលពន្ធទាំងនោះទៅហើយដូចជាពន្ធប្រថាប់ត្រា និងពន្ធអចលនទ្រព្យប្រចាំឆ្នាំ ដូច្នេះបើសិនជាអចលនទ្រព្យមានការដោះដូរបានច្រើនក្នុងមួយឆ្នាំៗ នឹងធ្វើឱ្យចំណូលពន្ធប្រថាប់ត្រាមានចំណូលខ្ពស់ដែរ”
លោកបន្តទៀថា បើសិនជារដ្ឋាភិបាលកម្ពុជាមិនទាន់អនុវត្តន៍ពន្ធលើចំណេញមូលធននឹងធ្វើឱ្យការដោះដូរកាន់តែច្រើន ដោយសារតែពួកគេគិតថាទោះបីជាចំណេញតិចតួចក៏អាចដោះដូរ ហើយទៅរកទីតាំងផ្សេងទៀតដើម្បីទុកចំណេញទោះបីជាចំណេញត្រឹម១០ភាគរយ ឬ ១៥ភាគរយ តែបើសិនជាពន្ធលើចំណេញមូលធនចាប់ផ្ដើមអនុវត្តន៍ អ្នកវិនិយោគត្រូវការចំណេញលើសពី២០ភាគរយ ពីព្រោះត្រូវការបង់ពន្ធលើចំណេញមូលធនផងបង់ពន្ធប្រថាប់ត្រាផង និងអាចធ្វើឱ្យធ្វើចរន្តទិញលក់នៃអចលនទ្រព្យថមថយជាងមុន។
លោកបន្ថែមថា ៖
“តាមពិតទៅពន្ធលើចំណេញមូលធនមិនធ្លាប់បានអនុវត្តន៍ទេនៅកម្ពុជា ហើយការពន្យារនេះដែរវានឹងនៅមានស្ថានភាពដដែល ប៉ុន្តែបើសិនជាយើងចាប់ផ្ដើមអនុវត្តន៍ វានឹងធ្វើឱ្យមានបម្រែបម្រួលនៃការដោះដូរអចលនទ្រព្យ មូលហេតុដោយសារតែអ្នកវិនិយោគធ្លាប់ចំណេញច្រើន។ អចលនទ្រព្យចំណេញយ៉ាងហោចណាស់ក៏២៥ភាគរយនៃប្រាក់ដែលបានវិនិយោគឡើងទៅដែរ ទើបគាត់ធ្វើការដោះដូរបាន ពីព្រោះនៅពេលក់អចលនទ្រព្យនោះ គាត់ត្រូវការបង់ពន្ធប្រថាប់ត្រា ការចំណាយផ្សេងៗទៀត ដូច្នេះបើសិនជាមិនបានចំណេញលើសពី២៥ភាគរយ គាត់នឹងមិនដោះដូរ ហើយបើមិនដោះដូរក៏រដ្ឋាភិបាលមិនមានចំណូលពន្ធប្រថាប់ត្រា និងធ្វើឱ្យវិស័យអចលនទ្រព្យមានចរន្តនៃការទិញលក់ធ្លាក់ចុះ”
គួរបញ្ជាក់ផងដែរថា ការពន្យារពេលនៃការអនុវត្តពន្ធលើចំណេញមូលធននេះដែរ ក៏មានការសាទរពីវិស័យឯកជនជាច្រើន ព្រោះរាជរដ្ឋាភិបាលបានបន្ធូរបន្ថយ និងទុកពេលវេលាដល់វិស័យឯក ក៏ដូចជាវិនិយោគិនក្នុងការពង្រីកនឹងពង្រឹងការវិនិយោគនៅក្នុងប្រទេសឡើងវិញ ដើម្បីជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាក្រោយពីវិបត្តិកូវីដ-១៩៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ផលិតផលកសិកម្មរបស់កម្ពុជាមានវត្តមាននៅទីផ្សារជាង១៧០ប្រទេសលើពិភពលោក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ផលិតផលកសិកម្មរបស់កម្ពុជា បាន និងកំពុងពង្រីកទីផ្សារកាន់តែធំនៅក្រៅប្រទេស ដោយគិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជាកំពុងចរាចរណ៍នៅលើទីផ្សារបរទេសបានប្រមាណ១៧០ប្រទេសហើយ ។ នេះបើតាមលោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content