រដ្ឋបាលខេត្តព្រះសីហនុ​​ បន្តប្រគល់​បណ្ណ​សម្គាល់ម្ចាស់កម្មសិទ្ធិអចលនវត្ថុ​ចំនួន ១៦ ៤២០​បណ្ណ ជូនដល់ពលរដ្ឋ

ភ្នំពេញ ៖ ស្រ​បនឹង​ផែនការ​បញ្ចប់ការ​វាស់វែងដីធ្លីនៅមុន​ដំណាច់ខែ​មេសា ឆ្នា២០២៥ខាងមុខ ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បាន​ប្រគល់​ ឬចែក​បណ្ណកម្មសិទ្ធិអចលនវត្ថុ​ជូនប្រជាពលរដ្ឋ​តាម​បណ្ដាខេត្ត​នានាទូទាំង​ប្រទេសជា​ប​ន្តបន្ទាប់។ ជាក់ស្ដែង​​ថ្មីៗ​នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ តាមរយៈមន្ទីររៀបចំដែនដី​ នគរូប​​នីយកម្ម សំណង់ និងសូរិយោដី បាន​ប្រគល់បណ្ណកម្មសិទ្ធិអចលនវត្ថុ​ចំនួន​ ១៦.៤២០​បណ្ណ​ដល់ពលរដ្ឋ​នៅក្នុង​ខេត្តព្រះសីហនុ ។

បើតាមលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី ​នគរូប​​នីយកម្ម​ និងសំណង់ បានឱ្យដឹងថា ក្នុង​ចំណោម​បណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុ​ចំនួន​ ១៦ ៤២០​នេះ គ្រប់​ដណ្ដប់​លើ​ភូមិចំនួន១៥ ស្ថិតក្នុង​ក្រុងកំពង់សោម និង​ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ ដោយក្នុងនោះ ស្រុកកំពង់​សីលា មានចំនួន ៨ភូមិ ស្មើនឹង​ ៦៧១០​ក្បាលដី ឬបណ្ណ ចំណែកក្រុង​កំពង់សោម មានចំនួន ៩៧១០បណ្ណឬ​ក្បាល ដែលស្ថិតនៅក្នុងភូមិចំនួន ៧ ។​

នៅក្នុង​ឱកាស​នៃពិធីប្រគល់​បណ្ណសម្គាល់កម្មសិទ្ធិ​ម្ចាស់អចលនវត្ថុ​កាលពីពេលថ្មីៗនេះដែរ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានមានប្រសសាន៍សំណេះសំណាល​ជាមួយ​ជា​ប្រពលរដ្ឋ​ដែលមកពី១៥​ភូមិ ដោយឯកឧត្តម​បានលើក​ឡើងថា រដ្ឋ​បាលខេត្តព្រះសីហនុ ចង់ឃើញ​បងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលបានបណ្ណ​កម្មសិទ្ធ​ស្រ​បច្បាប់​គ្រប់គ្នា ដើម្បីកាត់បន្ថយ​នូវ​ទំនាស់ដីធ្លី ។  

ឯកឧត្តម​បន្តថា ៖

«នៅពេលទទួលបាន​បណ្ណ​នេះ វាមានអត្ថ​ប្រយោជន៍ ក្នុងកា​រកាន់​កាប់​ដីធ្លីស្របច្បាប់ និង​សូម​ទុកដាក់​បណ្ណ​នេះឱ្យបានត្រឹមត្រូវ ព្រោះ​រដ្ឋបាលដីធ្លី​មិនអាច​ចេញបណ្ណនេះ​ជូន​បងប្អូន​ម្ដងទៀត​បាននោះទេ ម្យ៉ាង​ទៀត​ បណ្ណ​នេះនឹងជួយកាត់បន្ថយ​ទំនាស់ដីធ្លី ដែល​រាជរដ្ឋាភិបាល​មិនចង់ឃើញ​មានជម្លោះ​ដីធ្លី​នៅ​ទូ​ទាំង​​ក្រុង ស្រុក នៅទូទាំង​ប្រទេស​នោះទេ»។

ក្នុងពេលជាមួយគ្នានេះ ឯកឧត្តម​ ក៏បានណែនាំដល់ពលរដ្ឋ​ដែលមកទទួល​បណ្ណ​កម្មសិទ្ធិអចលនវត្ថុ​នៅពេលនេះ សូមកុំយក​បណ្ណ​កម្ម​សិ​ទ្ធិ​យកទៅលក់ដូរ ក៏ប៉ុន្តែ​ការ​ដោះដូរយកទៅ​ប្រក​ប​មុខ​របរ​ ឬការ​ពង្រីក​អាជីវកម្ម​ផ្សេងៗ ដើម្បីបង្កើន​អាជីវកម្ម​គ្រួសារ​កាន់​តែល្អ​ប្រសើរ ត្រូវ​គិតគូ​រពិចារណា​ឱ្យបាន​គ្រប់ជ្រុង​ជ្រោយជាមុន​សិនក្នុងការ​បង្កើតអាជីវកម្ម​ប្រកប​ដោយ​ភាពរីករាយ​ក្នុងក្រុមគ្រួសារ​ ។

ឯកឧត្តម​​អភិបាល​ខេត្ត​ព្រះសីហនុបាន​បន្ថែមថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជាទីមោទក គឺពិត​ជា​បា​​ន​ចូ​ល​រួ​មចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ក្នុ​ង​ការ​លើ​ក​ក​ម្ព​ស់​សុ​វ​ត្ថិ​​ភាព​ក្នុង​​ការកាន់កាប់ដីធ្លី ដែលជាបច្ច័យជួយជំរុញនូវកំណើនសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរ៍ភាព និ​​ង​សុ​ខ​ដុ​ម​នីយ​កម្ម ជាពិសេសស្របតាមគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅប្រែក្លាយខេត្តព្រះសីហនុ ​ជា​តំ​​ប​ន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលអភិវឌ្ឍជាតិទំនើបប្រកបដោយចីរភាព ជីវភាព សុខភាព និងសុភ​មង្គលនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។

ជាចុងក្រោយ ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុកកំពង់សីលា មន្រ្តី​​បច្ចេ​ក​ទេ​ស​សុ​រិ​​យោដី និងអ្នកពាក់ព័ន្ធ ត្រូវផ្តល់​កិ​ច្ចសហការចូលរួមគាំ​ទ្រស​ម្រប​ស​​​ម្រួ​ល​ឱ្យ​បា​ន​កា​ន់​តែ​ស​ក​ម្មថែ​​ម​ទៀ​តនៅ​​ក្នុង​​ដំ​ណើរការចុះបញ្ជីដីធ្លី និងជំរុញដំណើរការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ព្រម​ទាំ​ង​ខិ​​ត​ខំ​សម្រួល និង​ដោះ​ស្រាយ​ប​​ញ្ហា​ប្រឈ​​ម​នា​នា​​ដែល​កើ​ត​​មា​ន​ពា​ក់​ព័​ន្ធ​ក្នុ​ងកា​រ​ផ្ត​ល់​សេ​​វានៃ​កា​រ​ចុះ​ប​ញ្ជី​ដី​ធ្លី​ជាលក្ខណៈប្រព័ន្ធឱ្យបានលឿន ឆាប់ និងមានប្រសិទ្ធភាព ។

ប្រជាពលរដ្ឋ​ដែលទទួលបាន​បណ្ណ​កម្មសិទ្ធិអចលនវត្ថុ​​នៅពេល​នោះ បាន​បង្ហាញពីអារម្មណ៍​រីករាយ​ ដោយទទួលបាននូវ​ប្លង់ជា​កម្មសិទ្ធិលើ​អចលនវត្ថុរបស់ខ្លួន និងលែង​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​បាត់បង់ទ្រព្យរបស់ខ្លួន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កាស៊ីណូ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញប្រឈមការដកហូតអាជ្ញាប័ណ្ណ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នឹងត្រូវដកហូតអាជ្ញាបណ្ណ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦

កម្ពុជា ទទួលបានគម្រោងវិនិយោគ ៥០០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃគជ់ខ្យងធំជាងគេបង្អស់នៅអាស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយបានសម្រេច​បោះទុន ៥០០លានដុល្លារ បង្កើតរោងចក្រកែច្នៃគជ់ខ្យង​​ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី។

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត១ទសវត្សរ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត ១ទសវត្សរ៍

តម្លៃប្រេងឆៅនៅតែបន្តឡើង-ចុះ មិនច្បាស់លាស់ ដោយសារហានិភ័យចំពោះមុខមិនមានភាពប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,២៥​ ភាគរយមកនៅត្រឹម ៧៥,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,១៨ ភាគរយមកនៅត្រឹម ៧១,៧៩ ដុល្លារក្នុងមួយបារ៉ែល

ក្រុមហ៊ុន Unilever បញ្ជាក់ពីផលិតផលមានលេខបាកូដ 885 នៅលើទីផ្សារកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត- Unilever (Cambodia) Limited បានបញ្ជាក់ថា ផលិតផលដែលមានលេខបាកូដ 885 ពីប្រទេសថៃនៅលើទីផ្សារកម្ពុជា គឺជាស្ដុកចាស់នៅសេសសល់ ដែលធ្លាប់មាននៅលើទីផ្សារកន្លងមក។

វិនិយោគិនខ្មែរនិងបរទេស រួមគ្នាបោះទុនជាង ៤០ លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង នៅកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនវិនិយោគរួមរវាងវិនិយោគិនខ្មែរ និងបរទេស បានបណ្តាក់ទុនជាង ៤០លានដុល្លារអាមេរិក ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង និងត្រី​នៅក្នុងខេត្តកំពង់ធំ

ក្រុមហ៊ុនយក្សចិន ចង់បោះទុនវិនិយោគសាងសង់រោងចក្រផលិតថ្នាំកសិកម្មនៅកម្ពុជា ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនចិនដ៏ធំមួយដែលមានផលរបរប្រមាណ២ពាន់លានដុល្លារអាម៉េរិក និងមានជំនាញផ្នែកកសិកម្ម បានបង្ហាញបំណងបោះទុនវិនិយោគសាងសង់រោងចក្រផលិតថ្នាំកសិកម្ម ដើម្បីផ្គត់ផ្គង់នៅកម្ពុជា និងនាំចេញទៅក្រៅប្រទេស

កម្ពុជា ស្នើឱ្យភាគីចិន កៀរគរក្រុមហ៊ុនមានសក្ដានុពល និងគុណភាពខ្ពស់មកវិនិយោគនៅកម្ពុជាកាន់តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យភាគីចិនជួយកៀរគរ និងលើកទឹកចិត្តដល់ក្រុមហ៊ុនចិនដែលមានគុណភាពខ្ពស់ និងមានបទពិសោធន៍យមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត

នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស នឹងប្រឈមមុខជាមួយបញ្ហាសេដ្ឋកិច្ចចំនួន ៦ ចំណុច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីចំនួន ៥ រូបហើយក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ ខណៈដែលសេដ្ឋកិច្ចវិទូព្រមានថា មេដឹកនាំដែលឡើងកាន់តំណែងបន្តបន្ទាប់នឹងត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដដែលៗដូចនឹងនាយករដ្ឋមន្ត្រីៗមុនៗដែរ

Leave a Reply

Your email address will not be published.Required fields are marked *