វឌ្ឍនភាពគម្រោងព្រែកជីក ​ហ្វូណន តេជោ កំពុង​បន្ត​នីតិវិធី​ ដោយគ្រោង​នឹង​បញ្ចប់ទាំង​ស្រុង​អំឡុង​ឆ្នាំ២០២៨

ភ្នំពេញ ៖ គម្រោង​ព្រែកជីក​ហ្វូណនតេជោដែល​បានរៀបចំពិធី​បើក​ការដ្ឋាន​តាំងពីអំឡុងឆ្នាំ ២០២៤ បាននិង​កំពុងបន្ត​នីតិវិធី​ទៅជា​ជា​បន្តបន្ទាប់ ដូចជា​ដោះស្រាយផលប៉ះពាល់​​ ហើយគម្រោង​គម្រោងនឹង​បញ្ចប់ទាំង​ស្រុង​​នៅឆ្នាំ ២០២៨​ ។​ នេះ​បើតាមការ​បញ្ជាក់ពីឯកឧត្តម​ ​មាស សុខ​សេនសាន្ត​ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុថ្លែងក្នុងវេទិកា​សាធារណៈមួយ​កាលពីពេលថ្មីៗនេះ ។

ឯកឧត្តម​មានប្រសាសន៍ថា គិតត្រឹមឆ្នាំ២០២៦នេះ វឌ្ឍនភាព​នៃ​គម្រោងព្រែកជីក​ហ្វូណ​នតេជោ​ បានបញ្ចប់​ការ​ដោះស្រាយផល​ប៉ះពាល់​​កាលពីចុងឆ្នាំ២០២៥កន្លងទៅនេះ លើ​តម្រាយផ្លូវ​នៃគម្រោង​ព្រែកជីក​ហើយនៅឆ្នាំ២០២៦នេះ នឹង​បន្ត​ដោះស្រាយ​លើដីដែលត្រូ​វចាប់ផ្ដើម​ជីក​បន្តទៀត ។

ឯកឧត្តម​បន្តថា តាមផែនការ​ គម្រោង​នេះ នឹងត្រូវបញ្ចប់​ជីកឱ្យរួចរាល់​នៅក្នុងអំឡុង​ឆ្នាំ២០២៨ ដូច្នេះយើង​នៅមានពេលវេលាប្រមាណ២ទៅ៣ឆ្នាំ ដើម្បី​សម្រេច​ឱ្យបាន​នូវ​ផែនការ ។ បើតាម​ក្រុមហ៊ុនសាងសង​បានបញ្ជាក់ថា ពួកគេ​ចង់​ឱ្យ​ដោះស្រាយឱ្យចប់ ឬបានវែង ដើម្បីងាយស្រួល​ក្នុងការ​ជីក ដោយមិនចង់​ជីក​បណ្ដើរ​ដោះស្រាយបណ្ដើរ​​ផ្អាក​បណ្ដើរនោះទេ គឺនៅពេលជីក​ត្រូវជីក​រហូតតែម្ដង ។

ឯកឧត្តម​ផន រឹម អ្នកនាំពាក្យសាធារណការ​និងដឹកជញ្ជូន​ក៏បានថ្លែងប្រាប់​នៅថ្ងៃទី ០៤ កុម្ភៈ ២០២៦នេះឱ្យដឹងថា គម្រោងព្រែកជីក​ហ្វូណនតេជោ មិនមានការ​ប្រែប្រួល​ទេ គឺនៅតែបន្តទៅមុខ ដោយបច្ចុប្បន្ន​នេះកំពុង​បន្ត​ដោះស្រាយ​ផល​ប៉ះពាល់ ដែល​ការ​ដោះស្រាយ​នេះ​ធ្វើឡើងតាមយន្តការ​ដោះស្រាយ​របស់រាជរដ្ឋាភិបាល​ដែល​មានក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ជាអ្នកដឹកនាំ ។

ឯកឧត្តម​បន្តថា​ ក្រុមហ៊ុន​សាងសង់ និង​ក្រុមការងារ​របស់រាជរដ្ឋាភិបាលក៏បានជួបប្រជុំគ្នាជា​បន្ត​បន្ទាប់​ដើម្បីជជែកពីពេលវេលា​ជាក់​លាក់​ក្នុងការ​ចាប់ផ្ដើម​ជីក​ព្រែក​នេះ ។ ដូច្នេះ​ដំណើរការ​ មិនមានកា​រប្រែប្រួលទេ ដោយ​នីតិវិធីកំពុង​តែមានវឌ្ឍនភាពទៅមុខជា​បន្ត​បន្ទាប់ផងដែរ ។​

គួរ​រម្លឹកថា គម្រោងព្រែកជីក​ហ្វូណនតេជោ ត្រូវ​បានចុះ​បញ្ជី​នៅក្រុមប្រឹក្សាអភិវឌ្ឍន៍ក្នុងឆ្នាំ២០២៥ ដែលមានដើមទុន​ចុះបញ្ជី​ចំនួន១,២ពាន់​លានដុល្លារអាមេរិក ដោយ​បង្កើត​ការងារ​សរុបប្រមាណ៣២០០កន្លែង ។ គម្រោង​នេះ ស្ថិតនៅក្នុង​ខេត្ត​ចំនួន រួមមាន​ខេត្តកណ្ដាល ខេត្ត​តាកែវ ខេត្តកំពត និងខេត្ត​កែប ។​

បើតាម​ប្រសាសន៍សម្ដេចមហា​បវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា ​បានមានប្រសាសន៍ថា គម្រោងព្រែក​ជីក​ហ្វូណ​នតេជោ​នេះ គឺជាគម្រោង​ប្រវត្តិសាស្ត្រ​និងជាផ្លូវ​ទឹកថ្មីមួយរបស់​កម្ពុជា ដែលនឹងធ្វើឱ្យថ្លៃ​ដឹកជញ្ជូន​កាន់តែតិចជាង​មុន​ និងលែងពឹងពាក់បរទេស​ទៀត ។​​ ផ្លូវទឹក​ថ្មីៗនេះ មិនត្រឹមតែសម្រាប់ដឹកជញ្ជូនទំនិញទេ តែវាក៏សម្រាប់​ដឹកភ្ញៀវទេសចរ​តាមផ្លូវទឹកពីភ្នំពេញ ( ផ្លូវទឹក​សាបទៅ ខេត្តកែប ( ផ្លូវសមុទ្រ​) និង​បន្តទៅកាន់ខេត្តកំពត​និងខេត្តព្រះសីហនុ​បន្តទៀត ។

ទន្ទឹមនឹង​គម្រោងព្រែកជីក​ហ្វូណន​តេជោ កំពុង​ដំណើរការ​នីតិវិធីនេះដែរ ក្រុមហ៊ុនOCIC ដែលជា​ក្រុមហ៊ុនអភិវឌ្ឍន៍អាកាស​យានដ្ឋានអន្តរជាតិ​តេជោ ក៏បានបង្ហើបគម្រោង​សាងសង់ផ្លូវ​ទឹក​មួយខ្សែទៀត​តភ្ជាប់ពី​អាកាស​យានដ្ឋានអន្តរជាតិតេជោ​ទៅកាន់​ទន្លេបាសាក់ និង​បន្ត​ចូលផ្លូវព្រែកជីកហ្វូណ​នតេជោ ដោយគម្រោង​នេះគ្រោងចាយទុនរហូតដល់១០០លានដុល្លារអាម៉េរិក​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

Leave a Reply

Your email address will not be published.Required fields are marked *