អ្នកជំនាញ ៖ តម្លៃអចលនទ្រព្យក្នុងឆ្នាំ២០២២​នេះ​មាន​ភាពប្រសើរ​ជាង២ឆ្នាំកន្លងទៅ

ភ្នំពេញ ៖ តម្លៃអចលនទ្រព្យ​ក្នុងឆ្នាំ២០២២​នេះ ត្រូវបានគេមើលឃើញថា​មានភាពល្អប្រសើរឡើង​ជាង​ឆ្នាំ២០២០ ​និងឆ្នាំ២០២១​កន្លងទៅ ខណៈ​ការទិញ-លក់​ក៏ត្រូវ​បានកត់សម្គាល់ឃើញថា​ប្រសើរជាង២ឆ្នាំមុន​ដែរ បើទោះបីជា​ឆ្នាំនេះ​ស្ថានភាពសេដ្ឋកិច្ច​សកលមិនទាន់​បានប្រសើរដូច​កាលមុន​វិបត្តិក៏ដោយ។

អ្នកស្រី​ Grace Rachny Fong អគ្គនាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ Century 21 Cambodia បានមានប្រសាសន៍​ឱ្យដឹងថា​ ឆ្នាំ​២០២២​នេះ ចាប់តាំងពី​ដើមឆ្នាំ​មក​ឃើញថា​តម្លៃអចលនទ្រព្យ​មាន​ភាពប្រសើរ​ជាង​២​ឆ្នាំមុន ពីព្រោះតែ​ក្នុង​រយៈ​ពេល​២​ឆ្នាំកន្លងទៅ​ស្ថានភាពអចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា​ក៏ដូចជា​ពិភពលោក​ទាំង​មូល​សុទ្ធតែជួបប្រទះ​នឹង​បញ្ហា​ ដូច្នេះ​ការ​ទិញលក់​បានថមថយ​ ដែល​ធ្វើឱ្យ​តម្លៃ​ក៏មានការ​ថមថយ​មួយកម្រិត​ដែរ​តែមិនមែនទូទៅ​នោះទេ។

អ្នកស្រី​បន្តថា​ ៖

“ដើមឆ្នាំ២០២២​ ក្រោយពីស្ថានភាពកូវីដ​១៩​បានប្រសើរ​​ និង​បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​​បើក​ប្រទេស​ បើក​សេដ្ឋកិច្ច​ឡើង​វិញ​ យើងក៏បានឃើញថា ​ទីផ្សារ​អចលនទ្រព្យ​បានរើបៗឡើងវិញ ​​និ​ង​មាន​ការទិញ​ជាហូរហែរ​ផងដែរ ដែល​បានជំរុញឱ្យ​តម្លៃអចលនទ្រព្យ​ក្នុ​ងឆ្នាំ២០២២​ មានភាពប្រសើរ​ជាង​២​ឆ្នាំកន្លង​”

អ្នកស្រី​បន្ថែមថា

“​​ឆ្នាំ២០២៣​ខាងមុខ រំពឹងថា​ស្ថានភាពទីផ្សារ​អចលនទ្រព្យ​ក្នុ​ងប្រទេស​កម្ពុជា​នឹង​មាន​កំណើន​ឡើង​បន្ថែមទៀត​ទាំង​ការ​ទិញលក់​ និង​តម្លៃ​ ដោយសារតែ​ឆ្នាំនេះ​កម្ពុជាបានរៀបចំនូវ​ព្រឹត្តិការ​ណ៍​​អ​ន្តរជាតិ​ដ៏ធំមួយ ​និងមានវត្តមាន​មេដឹកនាំ​ពិភពលោក​ និងអាស៊ានមក​ចូលរួម ។ ឆ្នាំ២០២៣ ​ខាងមុខនេះ ក​ម្ពុ​ជា​​ក៏គ្រោង​នឹងរៀប​ព្រឹត្តិការណ៍​អន្តរជាតិមួយទៀត ដែលព្រឹត្តិការណ៍នេះដែរ​ក៏​នឹង​នាំមកនូវ​ភ្ញៀវទេសចរ​បរ​ទេ​ស​ ​និង​វិនិយោគិន​អន្តរជាតិ​ចូលមកម្ពុជា​ ដែលជា​ការ​រំពឹងមួយ​ពីវិស័យ​អចលនទ្រព្យ”

អ្នកស្រី​បញ្ជាក់ថា​ ការទិញលក់​អចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា​ នាពេ​ល​បច្ចុប្បន្ន​នេះ ក៏ត្រូវបានធ្វើឡើង​តាម​ប្រព័ន្ធបច្ចេកវិទ្យាផងដែរ​ ដែល​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យានេះ បានជំរុញ​ និងពន្លឿន​ការ​ទិញលក់​​អចលនទ្រ​ព្យ​បានមួយកម្រិតទៀត និង​ជា​ការ​ចូលរួម​ឱ្យវិស័យ​នេះបានងើប​មួយកម្រិតទៀត​ផងដែរ ។​

លោក ច្រឹក សុខនីម ​ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា​ក៏បានលើកឡើងផងដែរថា​ ឆ្នាំ​២០២២​នេះ តម្លៃអចលនទ្រព្យចាប់ផ្ដើម​រើបៗឡើងវិញទាំង​ការ​ជួល ​និងទិញលក់ ​ខណៈ​អាជីវកម្ម​នានា​ក្នុងប្រទេស​ក៏ត្រូវបានឃើញថា​មានភាពប្រសើរ​ឡើងវិញ​ដែរ។

លោក​បន្តថា​ តម្លៃអចលនទ្រព្យ​ ជាពិសេស​ដីធ្លី​នៅតែ​បន្ត​ឡើងថ្លៃ ​ប៉ុន្តែក្នុ​ងកាលៈទេសៈ​ដែល​ជួ​បនូវបញ្ហា​ប្រ​ឈម​ ម្ចាស់អចលនទ្រព្យ​ដែលមាន​បញ្ហា​នឹង​ហិរញ្ញវត្ថុ​ក៏បាន​លក់ទ្រព្យនោះក្នុងតម្លៃក្រោមទីផ្សារ​ ដែល​ជា​ឱ​កាស​សម្រាប់អ្នកមានទុន​គ្រប់គ្រាន់​ទិញ​ទុក​ដើម្បី​រក​ប្រាក់ចំណេញនៅពេល​ចប់វិបត្តិ ​ឬវិបត្តិ​បានធូរស្រាល ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)