ភ្នំពេញ ៖ ពន្ធលើចំណេញមូលធនដែលរាជរដ្ឋាភិបាលបានពន្យារពេលអនុវត្តន៍ម្ដងជាពីរដង បានបន្តពន្យារពេលរហូតដល់ដំណាច់ឆ្នាំ២០២៣ ខាងមុខ ដោយសារតែវិបត្តិកូវីដ-១៩ និងតាមការស្នើសុំពីប្រតិបត្តិករអចលនទ្រព្យក្នុងប្រទេសជាច្រើនផងដែរ។

តាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះ ឱ្យដឹងដឹងថា យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីសំណើសុំពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធន និងចំណារឯកភាពដ៏ខ្ពស់ខ្ពង់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា ចុះថ្ងៃទី២១ ខែកុម្ភៈ ២០២២ រាជរដ្ឋាភិបាលបានសម្រេចឱ្យពន្យារកាលបរិច្ឆេទកំណត់ការដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធនរយៈពេល២ឆ្នាំបន្តទៀត ដោយកំណត់យកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទនៃការអនុវត្តពន្ធនេះ ក្នុងគោលដៅចូលរួមអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០៣ របស់រាជរដ្ឋាភិបាលដើម្បីជំរុញការវិនិយោគ ។

លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group បានឱ្យដឹងថា ការពន្យារពេលនៃការអនុវត្តពន្ធលើចំណេញមូលធននេះគឺជារឿងល្អសម្រាប់អ្នកវិនិយោគ និងប្រជាពលរដ្ឋ ពីព្រោះពេលនេះ កម្ពុជានៅតែបន្តជួបផលប៉ះពាល់ពីវិបត្តិកូវីដ ហើយការអនុវត្តពន្ធនេះគួរតែពន្យារពេលរង់ចាំដល់ស្ថានភាពវិបត្តិបានប្រសើរឡើងវិញ ។ លោកឧកញ៉ាបន្តថា ការពន្យារពេលអនុវត្តពន្ធចំណេញមូលធននេះជាចំណែកដ៏សំខាន់មួយក្នុងការជួយគាំទ្រដល់ទីផ្សារអចលនទ្រព្យនៅកម្ពុជា ខណៈដែលកាលពីពេលកន្លងទៅនេះ រាជរដ្ឋាភិបាលបានព្យាយាមជួយជ្រោមជ្រែងវិស័យនេះតាមរយៈការលើកលែងពន្ធប្រថាប់ត្រាលើការលក់អចលនទ្រព្យដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារ ហើយការលើកលែងនេះបានបន្តអនុវត្តរហូតមកដល់ពេលបច្ចុប្បន្ន។ ដោយឡែកសម្រាប់ពន្ធលើចំណេញមូលធននេះដែរ គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋដែលជាអ្នកលក់អចលនទ្រព្យគ្រប់ប្រភេទ ហើយនៅពេលពួកគាត់ត្រូវការលក់អចលនទ្រព្យគាត់ត្រូវការដំឡើងតម្លៃដើម្បីទទួលបានប្រាក់ចំណេញយកទៅបង់ពន្ធ ពេលនោះការទិញលក់អាចនឹងថមថយសកម្មភាពបន្តិច៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content