ក្រសួងពាណិជ្ជកម្មរៀបចំវេទិកាដាក់ឱ្យអនុវត្តការអភិវឌ្ឍទីផ្សារ ខ្សែច្រវាក់តម្លៃស្រូវ និងគ្រឿងទេស

ភ្នំពេញ ៖ ក្នុងគោលបំណងលើកកម្ពស់តម្លៃស្រូវ និងផលិតផលគ្រឿងទេស ក្រសួងពាណិជ្ជកម្ម បានសហការជាមួយដៃគូពាក់ព័ន្ធនានា រៀបចំវេទិកាជាតិស្តីពីការពង្រឹងភាពជាដៃគូរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមអ្នកផលិត ក្រោមប្រធានបទ «ការអភិវឌ្ឍទីផ្សារខ្សែច្រវាក់តម្លៃស្រូវប្រណីត» ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)។

លោកជំទាវ តឹក រ៉េតកំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងក្នុងវេទិកាថ្នាក់ជាតិខាងលើកាលពីថ្ងៃទី២៤ ខែវិចិ្ឆកា ឆ្នាំ២០២៥ ថា វេទិការនេះ ជាសក្ខីភាពបង្ហាញឱ្យឃើញនូវកិច្ចសហប្រតិបតិ្តការក្នុងការពង្រឹង និងអភិ​វឌ្ឍន៍ទីផ្សារខ្សែច្រវាក់ស្រូវ និងគ្រឿងទេស ដែលនឹងឈានទៅរកការកំណត់គោលដៅរួមគ្នានាពេលអនា​គត ដើម្បីធ្វើឱ្យការអភិវឌ្ឍទីផ្សារខ្សែច្រវាក់តម្លៃផលិតផលស្រូវកាន់តែមានលក្ខណៈល្អប្រសើរឡើង។

លោកជំទាវបន្តថា នៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ការគិតគូរស្តង់ដារសុខភាព សុវត្ថិភាពចំណីអាហាររបស់ប្រជាពលរដ្ឋ ការធានានិរន្តភាពក្នុងការផលិត និងទីផ្សារ គឺជាកត្តាចាំបាច់ដែលទាម​ទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នារកដំណោះស្រាយសមរម្យ។

លោកជំទាវបញ្ជាក់បន្ថែមដូច្នេះថា ៖

«ការចូលរួមពីគ្រប់ដៃគូប្រកបដោយការគាំទ្រជាប្រព័ន្ធពីសំណាក់រាជរដ្ឋាភិបាល ការវិនិយោគពីវិស័យឯកជន និងការប្ដេជ្ញាចិត្តរបស់ក្រុមអ្នកផលិតគឺជាកត្តាចាំបាច់ ដើម្បីបង្កើតឱកាសថ្មីៗក្នុងទីផ្សារ និងអភិវឌ្ឍខ្សែច្រវាក់តម្លៃប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ព្រមទាំងធានាឱ្យបានអ្នកប្រើប្រាស់ទទួលបានផលិតផលសុវត្ថិភាព»។

ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជានាយករងគម្រោង AIMS បានថ្លែងថា កម្មវិធីនេះ ជាវេទិការចនាសម្ព័ន្ធភាពជាដៃគូមួយដែលរួមបញ្ចូលរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមអ្នកផលិតសហការគ្នា ដើម្បីអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិ-ពាណិជ្ជកម្ម ស្ថិតក្រោមគម្រោង AIMS។ ភាគីពាក់ព័ន្ធ ត្រូវរួមចំណែកទទួលខុសត្រូវ ចែករំលែកធនធាន ចំណេះដឹង អត្ថប្រយោជន៍ ហានិភ័យ និងចូលរួមដោះស្រាយបញ្ហាប្រកបដោយការសម្របសម្រួល ដើម្បីអភិវឌ្ឍន៍ទីផ្សារប្រកបដោយបរិយាបន្ន។

ឯកឧត្តមបានបញ្ជាក់ដូច្នេះថា ៖

«វេទិកានេះ គឺជាឱកាសបើកកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ហើយអាចបង្កើនការវិនិយោគ និងការផ្តួចផ្តើមអាជីវកម្មកាន់តែច្រើនក្នុងខ្សែច្រវាក់ផលិតផលដែលមានគុណភាពខ្ពស់ ឬផលិតផលប្រណិត (Premium Products)។ លើសពីនេះ យើងអាច​កំណត់បានសកម្មភាពជាយុទ្ធសាស្ត្រ សម្រាប់ជំហានបន្ទាប់ផងដែរ»។

គួររំឭកថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ជាគម្រោងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្ដរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD)។ ​អនុវត្តគម្រោងដោយក្រសួងពាណិជ្ជកម្ម ក្រោមការណែនាំរបស់គណៈកម្មាធិការដឹកនាំគម្រោងដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គម្រោងនេះមានគោលបំណងផងដែរ ក្នុងការជំរុញកំណើនប្រកបដោយបរិយាប័ន្នលើទីផ្សារដែលមានតម្លៃខ្ពស់ និងការអភិវឌ្ឍន៍ចង្កោមតាមមូលដ្ឋានដែលក្រុមផលិតជាកសិករខ្នាតតូចក្រីក្រ អាចទទួលបានផលប្រយោជន៍រួមគ្នា​។ ចំណែកមន្ទីរពាណិជ្ជកម្មខេត្តគោលដៅចំនួន១៨ គឺជាអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្តរួមមាន៖ ខេត្តបាត់ដំបង, កំពង់ធំ, ព្រះវិហារ, ក្រចេះ, ស្ទឹងត្រែង, សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ, ប៉ៃលិន, កែប, កណ្តាល, តាកែវ, កំពត, កំពង់ស្ពឺ, ព្រៃវែង, ត្បូងឃ្មុំ, រតនគិរី និងមណ្ឌលគិរី៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋាភិបាលគ្រោងដំឡើងស្ថានីយ៍សាកថ្មយានយន្តអគ្គិសនីឱ្យបានច្រើន ចំពេលមានវិបត្តិប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជាតិ ១០លានដុល្លារ ដើម្បីដំឡើងស្ថានីយ៍សាកយានយន្តអគ្គិសនីនៅទូទាំងប្រទេស ក្នុងបំណងបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យបានកាន់តែច្រើន

ពលរដ្ឋសម្រុកទិញប្រេងស្តុកទុក ខណៈតម្លៃកំពុងហក់ឡើងខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

នៅអំឡុងពេលចុងសប្តាហ៍មុននេះ ពលរដ្ឋមួយចំនួនបានសម្រុកទិញប្រេងស្តុកទុក មិនថានៅក្នុងរាធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនោះឡើយ ដោយសារតម្លៃប្រេងហក់ឡើងខ្លាំង

សហគ្រិនខ្មែរ, ក្រុមហ៊ុន 2080 Ventures និងក្រុមហ៊ុន Seedstars រៀបចំព្រឹត្តិការណ៍ Cambodia Entrepreneur Showcase

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 09/03/2026

សហគ្រិនខ្មែរ, ក្រុមហ៊ុន 2080 Ventures និង ក្រុមហ៊ុន Seedstars រៀបចំ ព្រឹត្តិការណ៍ Cambodia Entrepreneur Showcase ជាមួយនឹងកិច្ចព្រមព្រៀងវិនិយោគធុរកិច្ចថ្មីដោយក្រុមហ៊ុន 2080 Ventures និង កិច្ចព្រមព្រៀងនាំចេញទៅអឺរ៉ុប

កាណាដា-ជប៉ុន ពង្រឹងទំនាក់ទំនងទ្វេរភាគី ហើយព្យាយាមកាត់បន្ថយការពឹងផ្អែកលើអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅនេះ នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានជួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi ក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី និងជជែកពីសន្តិសុខសេដ្ឋកិច្ច

កសិករម្នាក់ដាំត្របែក ៣៥០ ដើម ប្រើជីសរីរាង្គធម្មជាតិក្នុងស្រុក ទទួលបានចំណូលប្រមាណ ៥០០០ដុល្លារក្នុងមួយឆ្នាំ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 09/03/2026

កសិករម្នាក់ដែលរស់នៅក្នុងទឹកដីខេត្តកំពង់ចាម បានចាប់យកការងារធ្វើចំការត្របែក ដោយក្នុងឆ្នាំដំបូងដាំចំនួន ៣៥០ ដើម ហើយអាចទទួលបានចំណូលប្រមាណ ៥០០០ដុល្លារក្នុង១ឆ្នាំ

សង្គ្រាមនៅមជ្ឈិមបូព៌ា រុញច្រានឱ្យតម្លៃប្រេងកើនឡើងលើសពី ២០% ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ៤ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

តម្លៃប្រេងសកលឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ៤ ឆ្នាំ ដោយសារសង្រ្គាមរវាងអាមេរិក និងអ៊ីស្រាអែល ជាមួយនឹងអ៊ីរ៉ង់ កាន់តែរំខានដល់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz។

រដូវគុយដល់ហើយ! ប្រជាសហគមន៍ រីករាយនឹងការប្រមូលផល ខណៈតម្លៃវាថ្លៃគួរសមនៅដើមរដូវ

Uncategorized, ជំនួញ, ព្រឹត្តិការណ៍

• 09/03/2026

ចន្លោះពីខែកុម្ភៈ ដល់ខែឧសភា ជារៀងរាល់ឆ្នាំ ប្រជាសហគមន៍ប្រមាណ ១១០ គ្រួសារ នៅសហគមន៍តំបន់ការពារធម្មជាតិ ភ្នំទ័ពជាង ក្នុងខេត្តកោះកុង រីករាយជាមួយការប្រមូលផលពីផ្លែគុយ ដោយអនុផលព្រៃឈើប្រភេទនេះ អាចជួយផ្តល់ចំណូលបន្ថែមដល់គ្រួសាររបស់ពួកគាត់។

ការបង្កើតមណ្ឌលស្តុកប្រេងឥន្ធនៈច្រើន អាចជួយធានាដល់ការផ្គត់ផ្គង់ប្រេង និងស្ថិរភាពតម្លៃនៅលើទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

សង្គ្រាមនៅមជ្ឈិមបូព៌ាបានបង្កប៉ះពាល់ដល់តម្លៃប្រេងសកល ក្នុងនោះកម្ពុជា ក៏រងផលប៉ះពាល់ផលដែរ ប៉ុន្តែការបង្កើតឱ្យមានបង្កើតមណ្ឌលសន្និធិ (ស្តុក) ប្រេងឥន្ធនៈច្រើន អាចជាដំណោះស្រាយមួយ ជួយធានាដល់ការផ្គត់ផ្គត់ប្រេង និងស្ថិរភាពតម្លៃនៅលើទីផ្សារ មិនឱ្យមានការប្រែប្រួលច្រើនផងដែរ។

ក្រុមហ៊ុន FWI​ Corporation បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ WAREHOUSE ONE ENTERPRISE CO., LTD នៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/03/2026

ក្រុមហ៊ុន បុត្រសម្ព័ន្ធ FWI Corporation ក៏ទទួលបានការគាំទ្រពីក្រុមហ៊ុនបុត្រសម្ព័ន្ធ FWF ដែលជាការវិនិយោគរួមរវាងកម្ពុជា និង Nisshin Japan

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយជំរុញសេដ្ឋកិច្ចអាស៊ានឱ្យឡើងដល់លំដាប់ទី៤ លើពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

កម្ពុជាបានរៀបចំខ្លួនរួចជាស្រេចក្នុងនាមជាដៃគូយុទ្ធសាស្ត្រក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន។ កម្ពុជា ក៏បានផ្ដល់អត្ថប្រយោជន៍ជាយុទ្ធសាស្ត្រសម្រាប់វិនិយោគិន ដែលមានកំណើន៥,២% ក្នុងឆ្នាំ២០២៥ ជាមួយនឹងការព្យាករណ៍ថា នឹងបន្តសម្រេចបានអត្រាកំណើនរឹងមាំក្នុងរយៈពេលមធ្យម

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *