ព្រលានយន្តហោះអន្តរជាតិ​តេជោ ​​ចាយអស់ទឹកប្រាក់អស់ ​៩៦១​លាន​ដុល្លារ​អាមេរិកហើយ ​និងគ្រោ​ងបើក​ដំណើរការ​នៅពាក់​កណ្ដាលឆ្នាំក្រោយ

ភ្នំពេញ ៖ អាកាស​យានដ្ឋានអន្តរជាតិ​តេជោ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្តកណ្ដាល​ គិតត្រឹម​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤​កន្លងទៅនេះ បាន​ចំណាយទឹក​ប្រាក់អស់​ប្រមាណ៩៦១​លានដុល្លារអាមេរិក ឬសម្រេច​បាន​ប្រមា​ណ​៦​៦ភា​គ​រយ​ ។ នេះបើតាមការ​បញ្ជាក់ពីឯកឧត្តម ​ម៉ៅ ហាវណ្ណាល់​ រដ្ឋ​មន្ត្រីទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកា​សចរណ៍ស៊ីវិល​នៅព្រឹកថ្ងៃទី ១២ ខែមីនា ២០២៤ ។​

ឯកឧត្តម​ ម៉ៅ ហាវណ្ណាល់​ បានមានប្រសាសន៍ថា​ គិតត្រឹម​បច្ចុប្បន្ន​នេះ វឌ្ឍនភាពនៃ​គម្រោ​ងសាងសង់​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​តេជោ​លំដាប់​4F ដំណាក់​កាលទី​១​ សម្រេច​បានដូចជា អគារ​ស្ថានីយ៍​អ្នកដំណើរ​​សម្រេច​​​៥៦,៨ភាគរយ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ខែធ្នូឆ្នាំ ២០២៤ និង​ហេដ្ឋារចនាសម្ព័ន្ធ ហោះហើរ​សម្រេចបាន​ ៦៤,៤ភាគរយ​ គ្រោង​នឹង​បញ្ចប់​នៅ​ខែ​កក្កដា ឆ្នាំ ២០២៤ អគារ​​បញ្ជាចរាចរណ៍​ដែន​អាកាស​សម្រេច​១០០ភាគរយ ​មជ្ឈម​ណ្ឌល​​ផ្គត់ផ្គង់ថាមពល​សម្រេច​បាន​៧៦​,៨​ភាគរយ​ ហើយគ្រោងនឹង​បញ្ចប់​នៅខែមេសា ឆ្នាំ ២០២៤ ។

ឯកឧត្តម​បន្តថា សម្រាប់ការភ្ជាប់​ទឹកពីប្រភពដើមចូលមក​អាកាស​យានដ្ឋានអន្តរជាតិតេជោ គិត​មក​ដល់​ពេល​នេះ សម្រេច​បាន៨៥​ភាគរយ គ្រោង​នឹង​បញ្ចប់​នៅអំឡូ​ងខែមេសា​ឆ្នាំ២០២៤​នេះ ដោយ​ឡែក​សម្រាប់​សំណង់​អគារ​ទ្រទ្រង់​ប្រតិបត្តិការ ក៏សម្រេច​បាន​ប្រមាណ៦០ភាគរយ​ និងគ្រោងបញ្ចប់​នៅខែមិថុនា ឆ្នាំ ២០២៤ ។​

ឯកឧត្តម​បន្ថែមថា ៖

«ផ្អែក​តាមផែនការ​ និងទំហំការងារ​ដែល​សម្រេច​បាន​នេះ អាកាស​យានដ្ឋាន​អន្តរជាតិតេជោ​លំដាប់ 4F ដំណាក់​កាលទី​១ គ្រោង​នឹង​បើក​ឱ្យដំណើរការ​នៅឆមាស​ទី​១​ឆ្នាំ ២០២៥ខាងមុខនេះ ។ ដូច្នេះ​ដើម្បី​ឈាន​ទៅ​សម្រេច​ឱ្យបាន​ទៅផែនការ​ រដ្ឋលេខាធិការ​ដ្ឋានអាកាស​ចរណ៍ស៊ីវិល នៅថ្ងៃទី ១៨ខែធ្នូ ឆ្នាំ​២០២៣ បានបង្កើត​គណៈកម្មាធិការ​បច្ចេកទេស​មួយជាសេនាធិការ​ដើម្បីដឹកនាំ គ្រប់គ្រង​​និង​សម្រប​សម្រួល​ដោះ​ស្រាយ កា​ររៀបប្រតិបត្តិការ​អាកាស​យានដ្ឋានអន្តរជាតិតេជោ​លំដាប់​ 4F ដំណាក់​កាលទី​១ ដែល​​បច្ចុ​ប្បន្ន​​គណៈកម្មាធិការនេះ កំពុង​បំពេញការងាររបស់ខ្លួន​និង​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុម​ហ៊ុន​​អភិវឌ្ឍន៍​ព្រលានយន្តហោះ​មួយនេះ» ។

ថ្លែង​នៅក្នុង​ពេលចុះត្រួតពិនិត្យ​វឌ្ឍនភាពនៃគម្រោងសាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ២០២៤ សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​​បាន​មានប្រសាសន៍ថា​ នៅពេល​ព្រលានយន្តហោះអន្តរជាតិតេជោ​សាងសង់​រួចរាល់​ និងដាក់ដំណើរការ ​នឹង​អនុញ្ញាតឱ្យយន្តហោះ​ប្រភេទធំៗ​ចុះចតបាន ដូចជា​យន្តហោះមកពី​ប្រទេស​ឆ្ងាយៗ រួមមាន​អូស្ត្រាលី អឺរ៉ុប ​និង​ប្រទេស​ជាច្រើន​ទៀត​ចូលមក ។

សម្ដេចធិបតី​បានមានប្រសាសន៍ថា នៅពេលនោះដែរ កម្ពុជា​ក៏អាច​ទទួល​បានភ្ញៀវទេសចរ ក៏ដូចជា​អ្នក​ដំណើរ​ដែល​ធ្វើ​ដំណើរ​តាមផ្លូវ​អាកាស​ឆ្លងកាត់​ព្រលានយន្តហោះអន្តរជាតិ​របស់​កម្ពុជា​កាន់តែ​ច្រើន​ ដែល​អាច​កើនឡើង​ដល់​រាប់សិបលាន​នាក់ នៅពេលខាងមុខ ។

សម្ដេច​បញ្ជាក់ថា ព្រលានយន្តហោះ អន្តរជាតិតេជោ​នេះគឺ​សាងសង់ឡើង​ដោយ​គុណភាព​ ទំនើប និង​បច្ចេក​វិទ្យា​ខ្ពស់ ពីព្រោះយើងមាន​ការ​ចូល​រួមពី​ក្រុមហ៊ុន​ជំនាញៗ​ទាំង​ការគូសប្លង់​ និង​ការ​សាងសង់ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី​ ​«​Race Across the ​World​»​ ​ជ្រើសរើស​កម្ពុជា​ ​បង្ហាញ​សម្រស់ ​និង​បេតិកភណ្ឌ​ទៅកាន់​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

​កម្ម​វិធី​ ​«​Race Across the ​World​» ​បាន​ជ្រើសរើស​ប្រទេស​កម្ពុជា ជា​គោលដៅ​មួយ​ក្នុង​ដំណើរការ​ប្រកួត ​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ ​ជា​ឱកាស​ដ៏​មាន​តម្លៃ​សម្រាប់​បង្ហាញ​សម្រស់​ ​បេតិកភណ្ឌ​ ​វប្បធម៌ ​និង​ភាព​កក់ក្តៅ​របស់​ប្រជាជន​កម្ពុជា​ ​ទៅកាន់​ទស្សនិកជន​ជុំវិញ​ពិភពលោក​

វិនិយោគិនមកពីប្រទេស​ចំនួន៣ ស្វែងយល់ពីសក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅកម្ពុជា​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

វិនិយោគិនមកពីប្រទេស​ជប៉ុន សិង្ហបុរី​​ និង​រដ្ឋបាល​ស្វយ័ត​ហុងកុងនៃសាធារណរដ្ឋ​ប្រជា​មានិតចិន បានមកស្វែងយល់ពីសក្ដានុពល និង​កាលនុវត្តភាព​លើការវិនិយោគនៅក្នុងប្រទេស​កម្ពុជា

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ អ.ប.ព ត្រៀម​ចុះ​ M​OU ​ពង្រឹង​តម្លាភាព ​និង​ទំនុកចិត្ត​វិនិយោគិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

សភាពាណិជ្ជកម្ម​កម្ពុជា​ ​(​ស.ព.​ភ​) ​និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​(​អ.ប.ព​) ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​(​MOU​)​ ​ស្តីពី​ ​«​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​អំពើ​ពុករលួយ​» ​ដើម្បី​ពង្រឹង​កិច្ច​សហការ​រវាង​ភាគី​ទាំង​ពីរ ​លើក​កម្ពស់​តម្លាភាព ​និង​បង្កើន​ទំនុកចិត្ត​របស់​ធុរជន ​និង​វិនិយោគិន

លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានលើប្រទេសទាំងឡាយណាដែលជួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសទាំងឡាយណាដែលផ្តល់ជំនួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

កម្ពុជា​ចុះ​បញ្ជី​ពូជ​ស្វាយចន្ទី​ ​៤​ ប្រភេទ​ ​ទប់ស្កាត់​ការ​លួច​ចម្លង ​និង​ការ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

កម្ពុជា​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់ ​និង​ការពារ​សិទ្ធិ​លើ​ពូជ​ស្វាយចន្ទី​ក្នុង​ស្រុក​ចំនួន​ ៤​ ប្រភេទ​ ​ដើម្បី​ការពារ​ពូជ​ពី​ការ​លួច​ចម្លង​ ការ​ដូរ​ឈ្មោះ ​និង​ការ​យក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ព្រមទាំង​ពង្រឹង​ការ​ទទួល​ស្គាល់​គុណភាព និង​ប្រភព​ដើម​របស់​ពូជ​កម្ពុជា​នៅ​ទីផ្សារ​អន្តរជាតិ

បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

​បំណុល​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​ ​ខណៈ​បំណុល​សរុប​គិតជាទំហំទឹកប្រាក់ មាន​រហូត​ទៅ​ដល់ ​ ៤០​ ទ្រី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥