ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី វាយតម្លៃខ្ពស់ពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលកំពុងបន្តអភិវឌ្ឍន៍ឆ្ពោះទៅរកលទ្ធផលជាផ្លែផ្កា

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានវាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលកំពុងបន្តអភិវឌ្ឍ ឆ្ពោះទៅរកលទ្ធផលជាផ្លែផ្កា ជាពិសេសតាមរយៈការរៀបចំជាប្រចាំឆ្នាំនូវវេទិការដ្ឋ-ឯកជន ស្តីពី “ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន” ព្រមទាំងលើកទឹកចិត្តគាំទ្រឱ្យមានការរៀបចំវេទិកានេះក្នុងវិសាលភាពឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យមានការចូលរួមពីផ្នែក និងវិស័យពាក់ព័ន្ធកាន់តែច្រើន។

នេះជាការលើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តម AMAKAWA Hirofumi អនុរដ្ឋមន្ត្រីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ 

បន្ទាប់ពីបានលើកឡើងដោយសង្ខេបនូវលទ្ធផលការងារសំខាន់ៗ ដែលក្រសួងសម្រេចបានក្នុងរយៈពេលជាងមួយឆ្នាំរួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តបង្ហាញពីទិសដៅការងារអាទិភាពបន្ទាប់ រួមមាន ការរៀបចំដែនដី ដើម្បីកំណត់ឱ្យបានជាក់លាក់នូវតំបន់អភិរក្ស តំបន់សម្រាប់អភិវឌ្ឍន៍ តំបន់ឧស្សាហកម្ម ព្រមទាំងតំបន់សម្រាប់ធ្វើកសិកម្ម សំដៅធានាឱ្យបាននូវសន្តិសុខស្បៀងសម្រាប់អ្នកបន្តវេននាពេលអនាគត។ បន្ថែមលើនេះទៀត គឺការគិតគូរពីការរៀបចំតំបន់នានា ដែលមានសក្តានុពលសេដ្ឋកិច្ច សំដៅបង្កើតទីផ្សារ និងឱកាសការងារជូនប្រជាជន ដើម្បីបង្កើនប្រាក់ចំណូល។

ឯកឧត្តម ក៏បានលើកជាសំណើឱ្យភាគីជប៉ុនពិចារណាបន្តផ្តល់កិច្ចសហការជួយជំរុញវិស័យហិរញ្ញវត្ថុ មានជាអាទិ៍ ការផ្តល់ឥណទានលំនៅដ្ឋានសម្រាប់ប្រជាពលរដ្ឋឱ្យមានគេហដ្ឋានសមរម្យ ដែលនេះគឺជាការគំនិតផ្តួចផ្តើមប្រកបដោយការយកចិត្តទុកដាក់ស្របតាមទស្សនវិស័យអាទិភាពរបស់សម្តេចមហាបរវធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

ជាការឆ្លើយតប ឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន បានសម្តែងនូវមនោសញ្ចេតនាសាទរយ៉ាងកក់ក្តៅ ព្រមទាំងកោតសរសើរនូវលទ្ធផលការងារសំខាន់ៗដែលក្រសួងសម្រេចបានក្នុងរយៈពេលជាងមួយឆ្នាំនេះ។ ឯកឧត្តមអនុរដ្ឋមន្ត្រី នឹងបន្តយកសំណើរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជម្រាបជូនថ្នាក់ដឹកនាំក្រសួង និងរដ្ឋាភិបាលភិបាលជប៉ុនផងដែរ។

សង្ខេបអំពីលទ្ធផលជាផ្លែផ្កាតាមរយៈកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន នៅក្នុងវិស័យដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនោះរួមមាន៖

(១). វេទិការដ្ឋ-ឯកជន កម្ពុជា-ជប៉ុន ស្តីពីការអភិវឌ្ឍនគរូបនីយកម្ម  ត្រូវបានរៀបចំ ចំនួន ៥លើក ក្នុងក្របខ័ណ្ឌលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ជាពិសេសគឺកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

(២). ការងាររៀបចំដែនដីនិងនគរូបនីយកម្ម៖ ចូលរួមសហការគាំទ្រការអនុវត្តគម្រោងទីក្រុងឆ្លាតក្របខ័ណ្ឌអាស៊ាន និងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រចាំឆ្នាំ នៃបណ្តាញទីក្រុងឆ្លាត អាស៊ាន-ជប៉ុន, ការកសាងផែនការរៀបចំដែនដីនិងនគរូបនីយកម្ម, ការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំដែនដី និងនគរូបនីយកម្ម,ការអនុវត្តគម្រោងរៀបចំទីក្រុងគំរូ 3D (PLATEAU City 3D Model), ថ្មីៗនេះ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់នូវជំនួយឥតសំណងដែលមានទឹកប្រាក់ ៧លានដុល្លារអាមេរិក ដើម្បីគាំទ្រលើការធ្វើទំនើបកម្មវិស័យនគរូបនីយកម្មកម្ពុជា ដែលគ្រោងនឹងចុះហត្ថលេខាលើលិខិតប្តូរសារនាពេលខាងមុខនេះ។

(៣). ការងារសំណង់៖ ច្បាប់ស្តីពីសំណង់ត្រូវបានអនុម័ត និងប្រកាសដាក់ឲ្យប្រើប្រាស់ ក្នុងនោះ អនុក្រឹត្យ និងប្រកាសពាក់ព័ន្ធនឹងការអនុវត្តច្បាប់នេះ ត្រូវបានអនុម័តជាបន្តបន្ទាប់, មន្ទីរពិសោធន៍ជាតិសំណង់ និងសម្ភារសំណង់ ចំនួន ១៧មុខ ទំហំថវិកា ២,៣លានដុល្លារអាមេរិក ត្រូវបានដាក់ឲ្យដំណើរការ។

(៤). ការងារលំនៅឋាន៖ បានសហការបណ្តុះបណ្តាល គោលនយាបាយ និងបទដ្ឋានគតិយុត្តិ។

(៥). ការងារសុរិយោដីនិងភូមិសាស្ត្រ៖ បានសហការលើការបណ្តុះបណ្តាល និងទទួលបានការគាំទ្រគម្រោងអភិវឌ្ឍស្ថានីយ៍វាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប (CORS) ពីអង្គការ JICA ព្រមទាំងជាឧបករណ៍វាស់វែង (GNSS Receiver)។ គម្រោងកសាងស្ថានីយ៍វាស់វែងអចិន្ត្រៃយ៍ដើរដោយផ្កាយរណប CORS ៩៤ ទីតាំងបន្ថែមទៀតទូទាំងប្រទេស ទំហំថវិកា ៩,៧លាន នៅឆ្នាំ២០២៣។

(៦). ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទីក្រុងឆ្លាតអាស៊ាន៖  បាននិងកំពុងជំរុញសហការគាំទ្រការអនុវត្តគម្រោងទីក្រុងឆ្លាតក្របខ័ណ្ឌអាស៊ាន រួមមាននៅរាជធានីភ្នំពេញ, ក្រុងសៀមរាប, ក្រុងបាត់ដំបង, និងក្រុងព្រះសីហនុ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មេ FASMEC គ្រោងបង្កើតគណៈកម្មការសម្របសម្រួល និងនាំចូលវត្ថុធាតុដើមចាំបាច់ពីក្រៅប្រទេស លក់ជូន SME ក្នុងស្រុកដោយតម្លៃទាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

ភ្នំពេញ ៖ ប្រធានសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានបង្ហើបពីផែនការនៃការបង្កើតគណៈកម្មការសម្របសម្រួល និងនាំចូលវត្ថុធាតុដើមចាំបាច់ពីក្រៅប្រទេស ហើយលក់ជូនបងប្អូននៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម SME ក្នុងស្រុកជាមួយតម្លៃទាប ដើម្បីធ្វើយ៉ាងណាអាចកាត់បន្ថយថ្លៃដើមផលិត និងលក់ចេញផលិតផលសម្រេចនៅលើទីផ្សារក្នុងតម្លៃសមរម្យ។ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យម កម្ពុជា

កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី ​បើក​ឱកាស​ទាក់ទាញ​វិនិយោគ​ ​ពង្រីក​ពាណិជ្ជកម្ម ​និង​ជំរុញ​ទេសចរណ៍​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​ឆ្នាំ​២០២៦ ​នៅ​រាជធានី​ភ្នំពេញ​ ​មិន​ត្រឹមតែ​ជា​ព្រឹត្តិការណ៍​ការទូត​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​បើក​ឱកាស​ទាក់ទាញ​ការ​វិនិយោគ ​ពង្រីក​ពាណិជ្ជកម្ម​អន្តរជាតិ​ ស្តារ​វិស័យ​ទេសចរណ៍​ ​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​អប់រំ​ជាមួយ​ប្រទេស​និយាយ​ភាសា​បារាំង​ផងដែរ​

កម្ពុជា កំពុងជំរុញនាំចេញផលិតផលស្វាយចន្ទី និងម្រេច ដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់សហភាពអឺរ៉ុប

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

ភ្នំពេញ ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកទីផ្សារ និងការបំពេញតម្លៃបន្ថែមទៅលើរាល់ផលិតផលកសិកម្ម ក្រសួងចំនួន ៣ និងស្ថាប័នពាក់ព័ន្ធបានចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាបង្កើនការផលិត ពង្រឹងគុណភាព មានរសជាតិឆ្ងាញ់ ព្រមទាំងការវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារ អាចបំពេញតម្លៃបន្ថែម​ ជាពិសេស ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១០

ភាគហ៊ុន​ R​GPPSEZ ​កើន​ ៣៩​%​ ​ក្រោយ​ចុះ​បញ្ជី​ផ្សារ​មូលបត្រ​កម្ពុជា​រយៈពេល​ ១០ ​ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

តម្លៃ​ទីផ្សារ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ រ៉ូយ៉ាល់ ​គ្រុប ​ភ្នំពេញ​ ​អេស​អ៊ីហ្សិត​ ម​.ក ​ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ រ៉ូយ៉ាល់ ​គ្រុប ​ភ្នំពេញ​ ​(​R​GPPSEZ​)​ ​បាន​កើនឡើង​ ​៣៩​%​ ​ដល់​ជាង​ ៥​៧ ​លាន​ដុល្លារ​អា​ម៉េរិក​ ​បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​ចុះ​បញ្ជី​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​អស់​រយៈពេល​ ១០ ​ឆ្នាំ​

ADB ចេញរបាយការណ៍ថ្មីថា អាស៊ីអាគ្នេយ៍ត្រូវការទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រមាណ ៧,១ ទ្រីលានដុល្លារបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយថា តំបន់អាស៊ីអាគ្នេយ៍ត្រូវការទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចំនួន ៧,១ ទ្រីលានដុល្លារអាមេរិករហូតដល់ឆ្នាំ២០៤០ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច ពង្រឹងសន្តិសុខថាមពល និងកសាងសេដ្ឋកិច្ចដែលមានទំនាក់ទំនងគ្នាយ៉ាងរឹងមាំ

កម្ពុជា​នាំចេញ​ទំនិញ​ជិត ​២៩ ​ពាន់​លាន​ដុល្លារ​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​សរុប​កើន​ជាង​ ​២០​%​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

ម្ពុជា​សម្រេចបាន​ការ​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​ ២៨​,​៨​ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ក្នុង​រយៈពេល​ ​១០ ​ខែ​ដើម​ឆ្នាំ ​២០២៦ ​កើនឡើង​ ​២០​,​៤​%​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​សរុប​របស់​កម្ពុជា​សម្រេចបាន​ជាង​ ​៦​២ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​កើនឡើង​ ​២០​,​៩​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥

ដំណឹងល្អ ! ហ្វីលីពីន ក្លាយជាទីផ្សារអង្ករធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីចំនួន ៣ ៥០០ តោនពេញមួយឆ្នាំ ២០២៥ កន្លងទៅ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១​

​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ជំរុញ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន ​និង​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ហ្វីលីពីន ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​នាំចេញ​ ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍


Leave a Reply

Your email address will not be published.Required fields are marked *