ក្រសួងរៀបចំដែនដី ប្ដេជ្ញា​បញ្ចប់​បញ្ហា​ដីធ្លីនៅទូទាំង​ប្រទេស​ ដើម្បីជួយឱ្យជីវភាពពលរដ្ឋ​កាន់តែប្រសើរ​

កែប ៖ ថ្លែង​ចេញពី​ខេត្តកែប ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បាន​បញ្ជាក់ថា ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ ប្ដេជ្ញា​បញ្ចប់បញ្ហា​ដីធ្លីនៅទូទាំង​ប្រទេស បង្កើត​បរិយកាសគ្មាន​វិវាទ ជាពិសេស​សម្រាប់ខេត្តកែប នឹង​បង្កើតផលិតផលទេសចរណ៍ថ្មីៗដើម្បីទាក់ទាញទេសចរ​ឱ្យ​កាន់តែច្រើន​ ជួយលើកកម្ពស់កម្រិតជីវភាពរបស់ពលរដ្ឋ​ឱ្យកាន់តែប្រសើរឡើង ។​

ក្នុងពិធីចែកវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុបង្ហើយទូទាំងខេត្តកែប ដែលបានធ្វើឡើងនៅសាលាស្រុកដំណាក់ចង្អើរ ក្នុងខេត្តកែប នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម​ សាយ សំអាល់​ បានបញ្ជាក់ថា ក្រសួងប្ដេជ្ញាថា នឹងបញ្ចប់បញ្ហាដីធ្លីនៅទូទាំងប្រទេស និងបង្កើតបរិយាកាសគ្មានវិវាទនៅកម្ពុជា។ លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថាពីផែនការរៀបចំឆ្នេរទាំងអស់នៅក្នុងខេត្តកែប និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលមកលំហែកំសាន្តក្នុងខេត្តកែប ក្នុងគោលដៅធ្វើយ៉ាងណាជួយឱ្យជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តកែបកាន់តែប្រសើរជាងមុន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា យុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ គឺមានសារៈសំខាន់និងមានអត្ថន័យជាប្រវត្តិសាស្ត្រ ហើយក្នុងនាមក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ឯកឧត្តមប្ដេជ្ញានឹងបញ្ចប់បញ្ហាដីធ្លីនៅទូទាំងប្រទេសនិងបង្កើតបរិយាកាសគ្មានវិវាទនៅកម្ពុជា។ ក្បាលដីដែលត្រូវចុះបញ្ជីនៅទូទាំងប្រទេសសរុបមាន ១៤ លានក្បាលដី ។ ជាយុទ្ធសាស្ត្រ ការចុះបញ្ជីដីធ្លីនេះគឺបានបញ្ចប់វិវាទដីធ្លីរាប់ម៉ឺនករណី ហើយបច្ចុប្បន្នវិវាទដីធ្លី គឺថយចុះនៅសល់ប្រមាណត្រឹមតែ ១៥០ ករណីប៉ុណ្ណោះ ។  

ឯកឧត្តម​បន្ថែមថា អមជាមួយនឹងការចុះបញ្ជីដីធ្លីបង្ហើយនេះ ក្រសួង បាននិងកំពុងអនុវត្តកិច្ចការមួយចំនួនទៀតដើម្បីបង្កើតបរិយាកាសគ្មានវិវាទសម្រាប់សង្គមជាតិ នោះគឺត្រូវដោះស្រាយបញ្ចប់វិវាទដីធ្លីដែលនៅសេសសល់ប្រមាណត្រឹមតែ ១៥០ករណីទៀតប៉ុណ្ណោះ, ដោះស្រាយសម្របសម្រួលបញ្ហានៃការប្រើប្រាស់ដីនៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរនៃខេត្តសៀមរាបឱ្យមានភាពចុះសម្រុងគ្នា, ដោះស្រាយសម្របសម្រួលបញ្ហាក្នុងតំបន់បឹងទន្លេសាប, ការផ្ដល់សេវាគាប់ចិត្តជូនប្រជាពលរដ្ឋតាមរយៈប្រព័ន្ធឌីជីថលដែលងាយស្រួលប្រើប្រាស់គ្រប់ពេលវេលានិងគ្រប់ទីកន្លែង, ដោះស្រាយបញ្ហាបុរីមានវិវាទដែលនៅសេសសល់ និងជួយសម្របសម្រួលអត្រាការប្រាក់កម្ចីជាមួយធនាគារសម្រាប់អតិថិជនរបស់បុរី ដែលជាមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធឱ្យទទួលបានលក្ខខណ្ឌដោយឡែកមួយដើម្បីទទួលបានអត្រាការប្រាក់សមរម្យសម្រាប់ទិញផ្ទះ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា គោលនយោបាយចុះបញ្ជីដីធ្លីដែលផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន គឺប្រៀបដូចទៅនឹងឪពុកបានចែកទ្រព្យអោយកូន ហើយសម្ដេច​ម​ហា​បវ​រធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីបន្តវេន គឺជាអ្នកធានាផ្ដល់សុវត្ថិភាពក្នុងការកាន់កាប់អចលនទ្រព្យស្របច្បាប់ជូនប្រជាពលរដ្ឋ។

ជាមួយនេះឯកឧត្តម បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋឱ្យថែរក្សាសុខភាពអោយបានល្អ និងបានជំរុញដល់កងកម្លាំងនិងអាជ្ញាធរខេត្តកែបឱ្យធានាបាននូវសន្តិសុខសុវត្ថិភាពសំរាប់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្តនៅខេត្តកែបពីព្រោះខេត្តកែបនិងខេត្តកំពត គឺជាគោលដៅទេសចរណ៍ទី២ បន្ទាប់ពីខេត្តសៀមរាប។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នេះប្រហែលជាយើងអាចរៀបចំឆ្នេរទាំងអស់នៅក្នុងខេត្តកែបបានចប់សព្វគ្រប់និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលមកលំហែកំសាន្តក្នុងខេត្តកែបបានកាន់តែច្រើនជារៀងរាល់ថ្ងៃ ក្នុងគោលដៅធ្វើយ៉ាងណាជួយឱ្យជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តកែបកាន់តែប្រសើរជាងមុន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ក្រោយសម្រេចកំណត់ត្រា ១លានតោន កម្ពុជាកំណត់គោលដៅនៃការនាំចេញអង្ករកើនឡើងពី ៥% ទៅ១០%រៀងរាល់ឆ្នាំ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/10/2026

ភ្នំពេញ ៖ ការនាំចេញអង្ករលើសពី ១លានតោនក្នុងឆ្នាំ២០២៦ បានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងដល់កសិករខ្មែរ ខណៈទីផ្សារអឺរ៉ុប និងចិន បន្តឈរជាអ្នកបញ្ជាទិញធំជាងគេសម្រាប់កសិផលកម្ពុជា។  ប្រទេសកម្ពុជាបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ដោយបាននាំចេញអង្ករសរុបកើនឡើងរហូតដល់ ១,០១៤,៤៤២ តោន គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះបើយោងតាមទិន្នន័យផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

យុទ្ធសាស្ត្រពង្រីកទីផ្សារថ្មី ៖ កម្ពុជា រុញច្រានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទៅកាន់តំបន់អាស៊ីកណ្ដាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ ៖ បើទោះបីជាចំណងមិត្តភាពរវាងកម្ពុជា និងបណ្ដាប្រទេសនៅអាស៊ីកណ្ដាលហាក់នៅមានកម្រិតនៅឡើយ ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលថ្មីៗនេះ បានបើកផ្លូវយ៉ាងសំខាន់ក្នុងការរឹតចំណងទាក់ទងរវាងតំបន់ទាំងពីរ ទាំងចំណងការទូតវិស័យរដ្ឋ និងវិស័យឯកជន។ ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋអាស៊ែបៃហ្សង់, សាធារណរដ្ឋតួកគីយ៉េ, សាធារណរដ្ឋកាហ្សាក់ស្ថាន និងការចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ សម្ដេចធិបតី ហ៊ុន

បណ្តាញសារព័ត៌មាន AMS ចុះទស្សនកិច្ចសិក្សាអំពីសេដ្ឋកិច្ចទេសចរណ៍ និងវប្បធម៌នេសាទអាយុកាល ៤០០ ឆ្នាំនៅកោះ West Island

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

បណ្តាញសារព័ត៌មាន AMS ពីកម្ពុជាបានចុះទស្សនកិច្ចនៅលើកោះ West Island ក្នុងទីក្រុងសានយ៉ា កាលពីថ្ងៃទី២០ ខែតុលា ដើម្បីសិក្សាពីការរួមបញ្ចូលគ្នារវាងទេសចរណ៍សមុទ្រ សេវាកម្មស្នាក់នៅ ម្ហូបអាហារ និងសកម្មភាពកម្សាន្ត ជាមួយនឹងបេតិកភណ្ឌនេសាទប្រពៃណីរបស់កោះ

ទំនិញ​ថៃ មក​កម្ពុជា​ បន្ដធ្លាក់ចុះខ្លាំង បង្ហាញ​ពីរលកពហិការនៅខ្លាំងក្លា ដែលជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកពង្រឹងគុណភាព ពង្រីកទីផ្សារ

បទសម្ភាសន៍ និងបទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ៖ តួលេខនៃទំហំពាណិជ្ជកម្ម​ ក៏ដូចជាការនាំចូលទំនិញពីប្រទេស​​ថៃ​មកកាន់ទឹកដីកម្ពុជាក្នុងរយៈ​ពេល ៩ខែ ​ឆ្នាំ​២០២៦ កន្លងទៅនេះ បាន​ធ្លាក់​ចុះជិត ៣៣.៩%​ បើ​ធៀបនឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៥ ពោលបើ​គិត​ជា​ទឹកប្រាក់ ​គឺ​ធ្លាក់ចុះពី ២ ៣៣៣លានដុល្លារអាមេរិក មក​នៅ​ត្រឹម ១ ៥៤២លានដុល្លារ។ ចំណែកឯការ​នាំចេញ​ទំនិញ​របស់​កម្ពុជារយៈ​ពេល ៩ខែ​ដូច​គ្នា ​​ទៅប្រទេស​ថៃ​វិញ​​ ក៏បាន​ធ្លាក់​ចុះ

ក្រសួងការងារ បន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងបន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាក់ស្ដែងនាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅ The Factory Phnom Penh


Leave a Reply

Your email address will not be published.Required fields are marked *