ក្រសួងរៀបចំដែនដី សាកល្បងកំណត់ប្លង់គោលនៃការប្រើប្រាស់ដីជូនឃុំទាំង១៣០ នៅជុំវិញ​បឹង​ទន្លេសាប

កំពង់ឆ្នាំង ៖  ក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និង​សំណង់ បាន​សាកល្បង​កំណត់​នូវ​ប្លង់គោល​​នៃការ​ប្រើប្រាស់​ដីជូន​ឃុំ​ទាំង១៣០​នៅជុំវិញបឹងទន្លេសាប ហើយកិច្ចការ​ងារ​នេះចាប់​ផ្ដើម​ចេញពីខេត្តកំពង់ឆ្នាំង​ ។ នេះបើតាមការ​បញ្ជាក់ពី​ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ច​ប្រជុំពិភាក្សា​ និង​សកម្មភាពអញ្ជើញ​ចុះត្រួតពិនិត្យ​បឹងធំ នៅក្នុង​ស្រុក​រលា​ប្អៀរ​ ស្រុកជលគិរី និងក្រុ​ងកំពង់ឆ្នាំង ខេត្តកំពង់​ឆ្នាំ កាលថ្ងៃទី៩ ខែ​កក្កដា ឆ្នាំ២០២៥ ។​

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ៖

«ការដែលយើងជ្រើសរើសផ្ដើមចេ​ញពី​ខេត្ត​កំ​ព​ង់​ឆ្នាំ​ង​ ពី​ព្រោះ​ខេ​ត្ត​នេះ​​បា​ន​បញ្ចប់ការវាស់វែងដីធ្លីរួចរាល់ ដូច្នេះ អ្វីដែលយើងទទួលបានក្នុងដៃ គឺផែនទីសុរិយោដី ងាយស្រួ​លក្នុ​ង​កា​រ​កំ​ណត់នូវប្លង់គោលនៃការប្រើប្រាស់ដីក្នុងកម្រិតឃុំ ។ ម្យ៉ាងទៀត ខេត្តកំពង់ឆ្នាំងជាទី​កន្លែ​ងយុ​ទ្ធ​សាស្ត្រ​ស​ម្រាប់ចិញ្ចឹមត្រី មានសក្តានុពលច្រើនសម្រាប់វិស័យកសិកម្ម និងសេដ្ឋកិច្ច»។

ជាមួយនេះដែរ ចំពោះបឹងធំក្នុងខេត្តកំពង់ឆ្នាំង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានណែ​នាំ​ឱ្យ​ក្រុ​ម​​ការ​ងា​រ​ពិ​និត្យ​​មើលថា តើត្រូវចុះបញ្ជីបឹងនេះដោយរបៀបណា, ដោយ​ត្រូវ​កំណ​ត់​ឱ្យបា​ន​ច្បា​ស់​លាស់​ថា ​តើ​ទី​ណា​ដែ​ល​ត្រូ​វ​តែ​​ជា​ផ្ទៃទឹករបស់បឹង និងទី​ណា​ដែ​ល​អា​ច​ធ្វើជា​​តំបន់​ប​ម្រុ​ង​ស​ម្រាប់​ប្រើ​ប្រា​ស់​ជាឧ​ត្ត​ម​ប្រ​យោជ​ន៍​រប​ស់អ្ន​ក​ខេ​ត្ត​កំពង់ឆ្នាំង ដូចជាការកសាងសួនសាធារណៈជាដើម។

ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា កិច្ចការដែលក្រសួងត្រូវធ្វើបន្ទាប់ពីបញ្ចប់ការងារវាស់វែងដីធ្លីរួច គឺត្រូវបន្តការងារសិក្សា និងផ្ដល់យោបល់អំពីគុណតម្លៃនៃសេដ្ឋកិច្ចរបស់ដីតាមសក្តានុពលនៃបណ្តាខេត្តនីមួយៗ​ ​ដើម្បី​ជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋ, ជំរុញកិច្ចអភិ​វ​ឌ្ឍ​ន៍​ និ​ង​ព​ង្រឹ​ងខឿ​ន​សេ​ដ្ឋ​កិច្ច​ជា​តិ​ឱ្យ​​កា​ន់​តែ​រឹ​ងមាំ​ ។

បើតាម​របាយការណ៍របស់ក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីការ​សិក្សា​មួយ​ឱ្យ​ដឹងថា​ បឹងទន្លេសាបធនធានធម្ម​ជាតិ​របស់កម្ពុជា អាច​ផ្ដល់​ប្រយោជន៍​សេដ្ឋកិច្ច​ដល់​កម្ពុជា​គិតជា​ទំ​ហំទឹ​ក​ប្រា​ក់​រាប់ពាន់លានដុល្លារ​តាមរយៈការផ្ដល់​ជាផល​ត្រី និងទឹកសាប​សម្រាប់​ប្រើប្រាស់​ក្នុងវិស័យកសិកម្ម ក៏ដូច​ជា​ផ្លូវ​សម្រា​ប់ដឹក​​ជញ្ជូ​នតាមផ្លូវទឹក​ផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

Leave a Reply

Your email address will not be published. Required fields are marked *