អគ្គនាយកដ្ឋានគយ និងសមាគមភស្តុភារកម្មកម្ពុជា រួមគ្នាធ្វើកំណែទម្រង់ប្រព័ន្ធអេកូឡូជីស្ទីក

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសមាគមភស្តុភារកម្មកម្ពុជា បានសហការគ្នា និងប្តេជ្ញាចិត្តរួមដើម្បីធ្វើកំណែទម្រង់ភាពជាដៃគូ និងការកសាងប្រព័ន្ធអេកូឡូជីស្ទីកសម្រាប់ត្រៀមខ្លួនប្រឈមនឹងសមាហរណកម្មក្នុងតំបន់ និងពាណិជ្ជកម្មពិភពលោក។

ក្នុងគោលបំណងសម្រេចបានគោលដៅរួម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសមាគម​ភស្តុភារកម្មកម្ពុជានាពេលថ្មីៗនេះបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិ​បត្តិការលើការផ្លាស់ប្តូរព័ត៌មានលើទំនិញនាំចេញ-នាំចូល ឆ្លងកាត់ និងការផ្ទេរមធ្យោបាយដឹកជញ្ជូន។

ពិធីចុះហត្ថលេខានេះ ក្រោមវត្តមាន ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ និង លោក ហាក់ លាងហ៊​ ប្រធានសមាគមភស្តុភារកម្មកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានថ្លែងថា៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាពេលកន្លងមក បានធ្វើទំនើបកម្មស្ថាប័ន និងកិច្ចសម្រួលពាណិជ្ជកម្ម មានជាអាទិ៍៖ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window), ការធ្វើស្វ័យប្រវត្តិកម្មពេញលេញនូវនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយ, ការដាក់ឱ្យអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO), ការអនុវត្តនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់ (Pre-Arrival Processing), និងការពង្រីកវិសាលភាពការប្រើប្រាស់ e-Payment ជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ក៏បានគូសបញ្ជាក់ថា៖

«ការចុះMOUនេះ គឺជាវឌ្ឍនភាពថ្មីមួយទៀតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម,ពង្រឹងអនុលោមភាពច្បាប់, កែលម្អបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជា, ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ​រា​ជា​ណា​​ចក្រកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវវិស័យភស្តុភារកម្ម»។

គួរបញ្ជាក់ផងដែរថា កន្លងមក អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធ្លាប់បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្ថាប័ន​​ឬក្រុមហ៊ុនមួយចំនួន ដូចជា សមាគមអេឡិចត្រូនិចនិងបច្ចេកវិទ្យាកម្ពុជា (CETA), ក្រុមហ៊ុន Chipmong Insee Cement Corporation, ក្រុមហ៊ុន DHL EXPRESS (CAMBODIA) និង​ជាពិសេសគឺ MOU ជាមួយប្រៃសណីយ៍កម្ពុជាលើកិច្ចសហការផ្លាស់ប្តូរ​ព័ត៌មានកញ្ចប់បញ្ញើប្រៃសណីយ៍ សំដៅផ្ដល់កិច្ចសម្រួល​បន្ថែមទៀត ក៏ដូចជាលើកកម្ពស់អនុលោមភាពនៃការបំពេញ​បែបបទបញ្ចេញទំនិញពីគយ។

លោក ហាក់ លាងហ៊ បានសម្ដែងនូវអំណរគុណចំពោះអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដែលបានផ្ដល់ការគាំទ្រដល់វិស័យឯកជន ក៏ដូចជាដែលបានធ្វើទំនើបកម្ម និងសាមញ្ញកម្មនីតិវិធីគយជាបន្តបន្ទាប់ និងបានប្ដេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងវិស័យឡូជីស្ទិកនៅកម្ពុជាតាមរយៈការលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈ, សុចរិតភាព, និងគុណភាពសេវា។ លោកប្រធានសមាគម ក៏បានបន្ថែមទៀតថា៖ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមក្នុងការធ្វើកំណែទម្រង់ ភាពជាដៃគូ និងការកសាងប្រព័ន្ធអេកូឡូជីស្ទីកឱ្យកាន់តែមានភាពប្រកួតប្រជែងស្របតាមស្ថានភាពនៃសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់និងពាណិជ្ជកម្មពិភពលោក៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម

​ADB ផ្ដល់​​កញ្ចប់ថវិកា​៧២លានដុល្លារដល់កម្ពុជា​​​ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចកសិករខ្នាតតូចនៅតាមជន​បទ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត​កញ្ចប់ថវិកា​៧២លានដុល្លារ​ជួយកសិករ​ខ្នាតតូច​នៅតំបន់ជន​បទ ...

អ្នកជំនាញចង្អុលបង្ហាញពីកត្តាចម្បងៗ ដែលធ្វើឱ្យគណនីជួញដូរភាគហ៊ុននៅកម្ពុជាភាគច្រើនមិនសកម្ម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/10/2026

ភ្នំពេញ ៖ អ្នកជំនាញបានលើកឡើងថា កង្វះចំណេះដឹងហិរញ្ញវត្ថុ ភាពស្មុគស្មាញនៃបច្ចេកវិទ្យា ការវិនិយោគតាមអារម្មណ៍ និងការប្រុងប្រយ័ត្នខ្ពស់លើការចាយវាយក្នុងបរិបទសេដ្ឋកិច្ច គឺជាមូលហេតុចម្បងធ្វើឱ្យម្ចាស់គណនីជួញដូរភាគហ៊ុនមិនសូវមានសកម្មភាពទិញ-លក់ជាក់ស្តែង។ ថ្លែងប្រាប់ AMS នាពេលថ្មីៗនេះ លោក ទ្រី តៃហ៊ី ប្រធានស្តីទីនាយកដ្ឋានប្រតិបត្តិការទីផ្សារនៃផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា មកដល់ពេលបច្ចុប្បន្ននេះ គណនីជួញដូរនៅផ្សារហ៊ុនមានចំនួនប្រមាណ ៨៧ ០០០

ក្រសួងកសិកម្មជំរុញការប្រើប្រាស់យន្តការកាត់បន្ថយហានិភ័យ និងធានារ៉ាប់រង ដើម្បីទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការកាត់បន្ថយហានិភ័យ និងការធានារ៉ាប់រងកសិកម្ម ដើម្បីទាក់ទាញការវិនិយោគឯកជន ព្រមទាំងជួយការពារផលប្រយោជន៍កសិករចំពេលដែលអាកាសធាតុកំពុងមានការប្រែប្រួលខ្លាំង។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ កំណើនវិស័យកសិកម្មមានការប្រែប្រួលជាមធ្យមក្នុងចន្លោះពី ១,៣% ទៅ ១,១% ដែលបញ្ជាក់ពីការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យកសិកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដោយឡែក នៅក្នុងរយៈពេល ៥

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ២ ភាគរយ ប៉ុន្តែការវាយប្រហារនៅអារ៉ាប៊ីសាអូឌីតនៅតែជាក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

តម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ២,០៧ ភាគរយមកត្រឹម ១០១,១៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,៨២ ភាគរយមកត្រឹម ១១៤.៦០ ដុល្លារក្នុងមួយបារ៉ែល

អុីស្រាអែល ត្រៀមខ្លួនបង្កើតប្រព័ន្ធសេដ្ឋកិច្ចថ្មីមួយដែលអាចប្រឈមការហ៊ុមព័ទ្ធដោយទណ្ឌកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/10/2026

បរទេស ៖ នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បានអះអាងថា ប្រទេសជាតិត្រូវតែត្រៀមរៀបចំខ្លួនដើម្បីកែសម្រួល និងបង្កើតជាប្រព័ន្ធសេដ្ឋកិច្ចក្នុងស្រុកថ្មីមួយ ដើម្បីទប់ទល់នឹងទណ្ឌកម្មសកល ដែលអាចកើតមានឡើងនាពេលខាងមុខ។ យោងតាមការចេញផ្សាយរបស់កាសែត RT លោក Netanyahu បានសារភាពអំពីក្តីបារម្ភនេះ ហើយចង្អុលបង្ហាញចំៗពីគោលជំហរគាំទ្ររបស់អន្តរជាតិ ដែលកំពុងធ្លាក់ចុះ និងលទ្ធភាពនៃការបញ្ចប់ទៅដែលមិនអាចជៀសរួចនៃជំនួយក្នុងវិស័យការពារជាតិពីសំណាក់សហរដ្ឋអាមេរិក។ នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ

ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប ស្វាគមន៍គណៈប្រតិភូពាណិជ្ជកម្មហ្វីលីពីន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការធុរកិច្ច

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 26/10/2026

ភ្នំពេញ ៖ ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប បានទទួលស្វាគមន៍គណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន (DTI) ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន លោកស្រី Maria Cristina Aldeguer Roque និងលោកស្រី Bianca Pearl R. Sykimte នាយិកាការិយាល័យទីផ្សារនាំចេញនៃក្រសួងពាណិជ្ជកម្ម

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។

រដ្ឋមន្ត្រីកសិកម្ម ៖ សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹមតែជា​មុខ​របរ​បែបប្រពៃណី តែត្រូវ​សម្លឹងរកឱកាស​បង្កើតធុរកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និងនេសាទ បានលើកឡើងថា សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹម​តែ​ជា​របរ​ប្រពៃណី តែត្រូវ​រកឱកាស​បង្កើតធុរកិច្ច​ថ្មីៗ..


Leave a Reply

Your email address will not be published.Required fields are marked *