ប្រេងរិតស្លឹកម្លូគឺជាផលិតផលវេជ្ជសាស្ត្រក្នុងស្រុកប្រើជំនួសថ្នាំបំបាត់ការឈឺចាប់បាន

ជាធម្មតា នៅពេលដែលមានរបួស ឬមានការវះកាត់ផ្សេងៗ គេត្រូវការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ ដើម្បីជួយឱ្យដំណើរការក្នុងការព្យាបាលអាចប្រព្រឹត្តិទៅដោយរលូន ប៉ុន្តែការប្រើប្រាស់ថ្នាំប្រភេទនេះ គឺត្រូវមានកម្រិត ដោយមិនអាចចេះតែប្រើនោះទេ។ យ៉ាងណាមិញ ដោយមិនមានជម្រើស រហូតមក ដល់ពេលបច្ចុប្បន្ន ថ្នាំបំបាត់ការឈឺចាប់នៅតែពេញនិយមក្នុងការប្រើប្រាស់ក្នុងផ្នែកវេជ្ជសាស្ត្រ។

ដោយមើលឃើញពីបញ្ហានេះ ឳសថការីមួយរូបបានសិក្សាស្រាវជ្រាវ ដោយប្រើប្រាស់ជំនាញផ្នែក វេជ្ជសាស្ត្រ បង្កើតចេញជាប្រេងរិតមួយប្រភេទ ដែលអាចប្រើជំនួសថ្នាំបំបាត់ការឈឺចាប់បាន។

ការប្រើជំនួសបាននេះ គឺដោយសារតែប្រេងរិតនេះ អាចប្រើបាននៅលើស្បែក ដោយមិនចាំបាច់ចាក់ ឬលេបដើម្បីទប់ទល់នឹងការឈឺចាប់ណាមួយនោះទេ។ ម្យ៉ាងទៀត គ្រឿងផ្សំនៃប្រេងនេះ គឺធ្វើពីវត្ថុធាតុដើមដែលកែច្នៃចេញពីដំណាំកសិផល និយាយរួម គឺជាវត្ថុធាតុដើម​ ដែលមិនប៉ះ​ពាល់ដល់សុខភាព។

ក្រោយឆ្លងកាត់ការស្រាវជ្រាវអស់ប្រមាណជា ១០ឆ្នាំ ឳសថការី អ៊ឹង សៀមគីម បានបង្កើតជាសិប្បកម្ម លក្ខណៈគ្រួសារ ដើម្បីផលិតប្រេងរិតបែបវេជ្ជសាស្ត្រ ដែលអ្នកស្រីឲ្យឈ្មោះថា ប្រេងរិតធីភីស្លឹកម្លូ។ បើតាមការរៀបរាប់របស់អ្នកស្រី ប្រេងរិតនេះអាចលាបរិតនៅលើរាង្គកាយ នៅកន្លែងដែលមានរបួស ឬក្រេចថ្លោសពីសកម្មភាពកីឡានានា។

ក្នុងរយៈពេល ១០ ឆ្នាំនៃការស្រាវជ្រាវរបស់អ្នកស្រីនេះ អ្នកស្រីក៏បានសិក្សាអំពីទីផ្សារប្រេងរិតនៅកម្ពុជា ប៉ុន្តែមិនបានប្រទះនោះទេ ដោយផលិតផលដែលប្រើប្រាស់យ៉ាងពេញនិយមនៅក្នុងស្រុក គឺជាផលិត​ផលនាំចូលពីក្រៅប្រទេសមក។

អ្នក​ស្រី អ៊ឹ​ង សៀម​គីម បានមានប្រសាសន៍ថា ៖

“ភាគច្រើន ប្រជាជនយើងប្រើជាថ្នាំលេបបំបាត់ការ​ឈឺចាប់ ឬក៏ជាប្រភេទគ្រីមដែលលាបលើស្បែក ប៉ុន្តែបើជាប្រភេទប្រេងរិតគឺមិនមានទេ អីចឹងហើយ បានជាខ្ញុំគិតថា បើធ្វើជាប្រេងរិតទៅ វាប្លែកខុសពីគេ។”

អ្នកស្របានពន្យល់ថា ៖

“ចង់ ឬមិនចង់ ថ្នាំបំបាត់ការឈឺចាប់ វានឹងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ប៉ុន្តែដោយសារស្ថានភាពមួយចំនួនគឺមិនអាចចៀសបាន គឺគេត្រូវប្រើហើយ […] ហើយបើសិនជាប្រើ លើសកម្រិតទៀត វានឹងបង្កជាបញ្ហាផ្សេងៗ ដូចជាប៉ះពាល់ដល់ថ្លើម តម្រងនោម កើតជាដំបៅ​ក្នុងក្រពះ និងពោះវៀនជាដើម។”

យ៉ាងណាមិញ បន្ទាប់ពីបានណែនាំផលិតផលថ្មីនេះ ចូលក្នុងទីផ្សារក្នុងស្រុក អ្នកស្រីអះអាងថា មានការ និយមចូលចិត្តប្រើច្រើន ព្រោះវាមានប្រសិទ្ធិភាពខ្ពស់ ជាពិសេសសម្រាប់លាបរិតសាច់ដុំ និងការក្រេ​ច​ថ្លោះ។

មែនទែនទៅ ឳសថការីរូបនេះថែមទាំងមានបំណងចង់ពង្រីកសិប្បកម្ម ដើម្បីអាចនាំយកផលិតផលនេះ ចេញទៅក្រៅប្រទេសទៀតផង ប៉ុន្តែជាជំហានដំបូងសម្រាប់ពេលនេះ គឺអ្នកស្រីត្រូវធ្វើយ៉ាងឱ្យណាមាន​ការទទួលស្គាល់ពីសំណាក់ប្រជាជនក្នុងស្រុក ជាមុនសិន។

ដើម្បីអាចឱ្យប្រជាជនក្នុងស្រុកអាចស្គាល់ពីផលិតផលថ្មីនេះបាន ជារឿយៗ អ្នកស្រីតែងនាំយកផលិត​ផលខ្លួនទៅតាំងបង្ហាញនៅក្នុងវេទិកាផ្គូរផ្គងអ្នកទិញ និងអ្នកលក់ ដែលរៀបចំដោយគណៈកម្មាការភូមិ មួយផលិតផលមួយ។

ក្រៅពីនេះ អ្នកស្រីក៏បានចុះផលិតផលប្រេងរិតស្លឹកម្លូនេះទៅក្នុងក្រសួងឧស្សាហកម្មកាលពីដើមឆ្នាំ ២០២២ និងព្យាយាមសម្រិតសម្រាំងការផលិតឱ្យត្រូវតាមស្តង់ដារគុណភាព ដើម្បីងាយស្រួលក្នុង ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ក្នុងថ្ងៃអនាគត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ