បរទេស ៖ ក្រោយការប្រកាសលាលែងពីតំណែងមិនបាន២ខែផងរបស់អតីតនាយករដ្ឋមន្ត្រីលោក Boris Johnson ហើយក្រោយមកគឺលោកស្រី Liz Truss ដែលទទួលកាន់តំណែងបានត្រឹមតែ៤៥ថ្ងៃនោះ ប្រទេសអង់គ្លេសគិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះបានប្រកាសតំណែងនាយករដ្ឋមន្ត្រីថ្មីរបស់ខ្លួនម្នាក់ទៀតគឺលោក Rishi Sunak ដែលជាអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុធ្លាប់បានលាលែងពីតំណែងកាលពីខែឧសភាកន្លងមក។

ធ្លាប់ជាសមាជិកភាតាំងតែពីឆ្នាំ២០១៥ លោក Sunak បានបន្តឡើងតំណែងតាមរយៈសមត្ថភាពនៅក្នុងវិស័យហិរញ្ញវត្ថុក្លាយជាប្រធានរតនាគារជាតិអង់គ្លេសពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២០ មុនពេលដែលលោកបានឡើងកាន់តំណែងក្នុងអាណត្តិលោក Boris Johnson កាលពីឆ្នាំ២០២០ ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងបន្តធ្វើការដល់ខែឧសភា ឆ្នាំ២០២២។

អ្វីដែលជាការគួរឱ្យកត់សម្គាល់នោះ បើទោះបីជាបានចាប់កំណើតនៅក្នុងទីក្រុង Southampton ប្រទេសអង់គ្លេសក្តី ប៉ុន្តែមនុស្សភាគច្រើនក៏បានដឹងរួចទៅហើយថា ប្រវត្តិរបស់លោក Sunak ផ្ទាល់ គឺជាអ្នកដែលមានពូជពង្សចេញពីត្រកូនឪពុកម្តាយជាជនជាតិឥណ្ឌាដែលបានភៀសខ្លួនមករស់នៅប្រទេសអង់គ្លេសតាំងតែពីទសវត្សរ៍ឆ្នាំ១៩៦០មកម្ល៉េះ។
ការសិក្សា ៖ ចំណាយពេលខិតខំប្រឹងប្រែងរៀនសូត្រក្នុងនាមជាជនជាតិអាស៊ីនៅក្នុងប្រទេសអឺរ៉ុប លោក Sunak បានបញ្ចប់ការសិក្សានៅឯសកលវិទ្យាល័យ Winchestser College និងបន្តបញ្ចប់សញ្ញាបត្រនយោបាយផង និងសេដ្ឋកិច្ចផងនៅ Lincoln College និង Oxford ព្រមទាំងបញ្ចប់ថ្នាក់អនុបណ្ឌិត MBA អាហារូបករណ៍១០០ភាគរយនៅសកលវិទ្យាល័យ Standard University សហរដ្ឋអាមេរិកផងដែរ។

ប្រវត្តិធ្វើការរបស់លោកមុនទទួលតំណែងនៅរដ្ឋាភិបាលអង់គ្លេស លោក Sunak ធ្លាប់បានបំពេញការងារនៅធនាគារវិនិយោគដ៏ល្បីរបស់អាមេរិក Goldman Sachs និងក្រោយមកក្លាយជាប្រធានក្រុមហ៊ុនវិនិយោគដ៏ធំ The Children’s Investment Fund Management និង Theleme Partners។
ឆ្នាំ២០១៥ លោកបានជាប់ឆ្នោតជាសមាជិកសភានៅទីក្រុង North Yorkshire ហើយក្នុងឆ្នាំ២០១៦ លោក Sunak ចាប់ផ្តើមទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈការគាំទ្រឲ្យអង់គ្លេសចាកចេញពីអឺរ៉ុប ឬ Brexit និងបានបន្តធ្វើយុទ្ធនាការនេះរហូតបានសម្រេច។ស្នាដៃរបស់លោកមានច្រើន ជាពិសេសក្នុងរយៈពេលដែលអង់គ្លេសស្ថិតនៅក្នុងដំណាក់កាលរីករាលដាលនៃវិរុសកូវីដក្នុងនាមជាអ្នកគ្រប់គ្រងផែនការហិរញ្ញវត្ថុរបស់ប្រទេស និងកញ្ចប់ជំនួយសំខាន់របស់ប្រទេស ដើម្បីទប់ទល់បញ្ហាវិបត្តិដ៏ធំមួយនេះ។
អនាគតភរិយារបស់លោក Sunak គឺអ្នកនាង Akshata Murty ជាកូនស្រីរបស់មហាសេដ្ឋីមានទ្រព្យសម្បត្តិពាន់លានរបស់ឥណ្ឌា ដែលនេះជាមូលហេតុបានធ្វើឲ្យលោក Sunak និងនាង Akshata ក្លាយទៅជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតទី២២២ នៅអង់គ្លេស ឬប្រមាណជា ៧៣០លានផោនគិតត្រឹមឆ្នាំ២០២២នេះ។ បច្ចុប្បន្ន មិនត្រឹមតែមានឈ្មោះជានាយករដ្ឋមន្ត្រីអង់គ្លេសវ័យក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររយៈពេល២០០ឆ្នាំអង់គ្លេសប៉ុណ្ណោះទេលោកក៏មានឈ្មោះជានាយករដ្ឋមន្ត្រីជនជាតិអាស៊ីខាងត្បូងដំបូងគេរបស់អង់គ្លេស ហើយក៏ជានាយករដ្ឋមន្ត្រីមិនមែនស្បែកសដំបូងគេនិងជានាយករដ្ឋមន្ត្រីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងប្រវត្តិជានាយករដ្ឋមន្ត្រីទាំងអស់របស់អង់គ្លេសទៀតផង៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content