បរទេស ៖ យន្តហោះគ្មានមនុស្សបើក ឬហៅថា ដ្រូន ប្រយុទ្ធរបស់អ៊ីរ៉ង់ប្រភេទ kamikaze បានក្លាយទៅជាប្រធានបទដ៏ក្ដៅរហូតមានការបញ្ចេញមតិ និងទស្សនៈដ៏ចម្រូងចម្រាសរវាងថ្នាក់ដឹកនាំប្រទេសនានា រហូតមានសារព័ត៌មានគាំទ្រលោកខាងលិច និងសារព័ត៌មានដែលគាំទ្រប្រទេសរុស្សី និងអ៊ីរ៉ង់ ចេញផ្សាយនូវសារផ្ទុយគ្នា។

អាមេរិក និងលោកខាងលិចបានចោទប្រកាន់ថា រដ្ឋាភិបាលអ៊ីរ៉ង់គឺជាអ្នកផ្គត់ផ្គង់ដ្រូន ‘kamikaze’ ទៅឲ្យប្រទេសរុស្សីកាលពីសប្តាហ៍កន្លងទៅ និងបានប្រើប្រាស់នៅក្នុងការវាយប្រហារយ៉ាងខ្លាំងក្លាទៅលើប្រទេសអ៊ុយក្រែន ផ្តោតសំខាន់លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងប្រទេស ខណៈដែលការឆ្លើយតបតាមរយៈសារព័ត៌មានក្នុងស្រុករបស់អ៊ីរ៉ង់ និងរុស្សីបានបដិសេធមិនទទួលស្គាល់ការចោទប្រកាន់ទាំងនេះឡើយ។

ដ្រូនប្រភេទនេះមានតម្លៃចន្លោះពី ២ម៉ឺនដុល្លារ ទៅ ១០ម៉ឺនដុល្លារប៉ុណ្ណោះក្នុងមួយគ្រឿង ដែលរូបភាពទាំងនេះហើយជាមូលហេតុដែលរុស្ស៊ីបានសម្រេចចិត្តក្នុងការចុះកិច្ចព្រមព្រៀងទទួលយកដ្រូនដល់ទៅជាង២ពាន់គ្រឿងបន្ថែមទៀតសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការយោធារបស់ខ្លួននេះ។ បើយោងតាមសារព័ត៌មានរបស់លោកខាងលិច។
ទោះបីជាមានការអះអាងរៀងខ្លួនយ៉ាងណាក្តី ប៉ុន្តែយោងតាមការលើកឡើងរបស់ក្រុមអ្នកវិភាគស្ថានភាពនយោបាយ និងវិវត្តទៅនៃសង្គ្រាមនៅអ៊ុយក្រែននៃទូរទស្សន៍ BBC បានលើកឡើងថា ទោះបីជាពិត ឬមិនពិតក្តី នៅពេលនេះ ដ្រូនប្រភេទ kamikaze បាន និងកំពុងរុញច្រានឲ្យស្ថានការណ៍នៃជម្លោះនៅអ៊ុយក្រែនប្រែក្លាយខុសទ្រង់ទ្រាយដើម។

នៅក្នុងវីដេអូវិភាគដោយ BBC ដែលមានរយៈពេលជិត៥នាទីអំពីស្ថានភាពចុងក្រោយនៅអ៊ុយក្រែនក្នុងពេលដែលដ្រូន kamikaze ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែន អ្នកយកការណ៍របស់ BBC បានលើកឡើងបែបនេះថា អ៊ុយក្រែន នៅពេលនេះបានក្លាយទៅជាទឹកដីមួយដែលជាទីកន្លែងសម្រាប់ដោះស្រាយបញ្ហារវាងភាគីផ្សេងទៅវិញ ដែលក្នុងនោះមានរុស្ស៊ី និងលោកខាងលិច ជាពិសេស អាមេរិកហើយភាគីថ្មីមួយទៀតគឺអ៊ីរ៉ង់ និងអ៊ីស្រាអ៊ែល។
អ៊ីស្រាអ៊ែល ដែលកន្លងមកធ្លាប់ជាប្រទេសធ្លាប់បានប្តេជ្ញាចិត្តខ្លាំងជាងគេដាច់ខាតមិនឲ្យអ៊ីរ៉ង់ដែលជាសត្រូវមានអាវុធនុយក្លេអ៊ែរនោះ បានសន្យាថានឹងជួយអ៊ុយក្រែន ប៉ុន្តែក្នុងលក្ខខណ្ឌមិនដូចទៅនឹងការស្នើសុំរបស់រដ្ឋាភិបាលក្រុងគៀវនាពេលកន្លងមកឡើយគឺបានត្រឹមតែសន្យាផ្គត់ផ្គង់ប្រព័ន្ធចាប់រ៉ាដាមួយចំនួនប៉ុណ្ណោះជាជាងប្រព័ន្ធមីស៊ីលបាញ់ការពារដែនអាកាសខ្លាំងៗជាច្រើនប្រភេទ។
សូមរំលឹកដែរថា កាលពីសប្តាហ៍កន្លងមកនេះ រុស្ស៊ី បានបើកការវាយប្រហារដោយដ្រូនអត្តឃាតយ៉ាងច្រើនលើទឹកដីអ៊ុយក្រែន។ កំទេចកំទីដ្រូនត្រូវបានគេយកមកវិភាគដោយសង្កេតឃើញថា ដ្រូន ទាំងនោះត្រូវបានរុស្ស៊ីព្យាយាមលុបឈ្មោះដើមដោយសរសេរជាផលិតផលរបស់ខ្លួនជំនួសវិញ ប៉ុន្តែទោះបីជាយ៉ាងណាក្តីទាំងរូបរាង និងបច្ចេកវិទ្យាគឺអាចសន្មត់បានថា វាគឺជាផលិតផលរបស់អ៊ីរ៉ង់សុទ្ធសាធ។ គួរបញ្ជាក់ដែរថា kamikaze ជាប្រភេទដ្រូនអត្តឃាត ឬបំផ្ទុះខ្លួនឯងតែម្តងនៅពេលដែលហោះទៅដល់គោលដៅ។ វាមិនត្រឹមតែមានតម្លៃធូរថ្លៃចន្លោះពី ២ម៉ឺន ទៅដល់ ១០ម៉ឺនដុល្លារប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចប្រតិបត្តិការយ៉ាងមានប្រសិទ្ធភាពជាមីស៊ីលដែលរុស្ស៊ីធ្លាប់ប្រើមានតម្លៃពី ១,៥លានដុល្លារ ទៅ ២លានដុល្លារទៀតផង។ លើសពីនេះ kamikaze ទាំងនេះមានសមត្ថភាពពិសេសអាចហោះបានឆ្ងាយរហូតទៅដល់ ១ ៥០០ ម៉ាល ឬដល់ទៅជាង ២ ៤០០គីឡូម៉ែត្រ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 09/10/2026
ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content