មុខរបរធ្វើម្ទេសឆ្អើរ ជួយទាំងជីវភាពកសិករ ផ្ដល់ទាំងការងារដល់សហគមន៍

ម្ទេសឆ្អើរ ឬម្ទេសក្រៀម ជាប្រភេទម្ទេសដែលគេកែច្នៃចេញពីម្ទេសប្លោកស្រស់យកទៅស្រុះ និងហាលឱ្យស្ងួតល្អដែលផ្ដល់ទាំងរសជាតិ និងពណ៌សម្រាប់អាហារ ជាពិសេសគឺអាចរក្សាទុកបានយូរទៀតផង។ តាមរយៈការផលិតម្ទេសឆ្អើរនេះ គេអាចផ្ដល់ការងារ និងចំណូដល់បងប្អូនក្នុងសហគមន៍ផង និងជួយទិញកសិផលពីប្រជាកសិករក្នុងតំបន់ផងដែរ។

អ្នកស្រី គឹម ប៊ុនណា ជាម្ចាស់សិប្បកម្មម្ទេសឆ្អើរ ខេត្តកំពង់ឆ្នាំងបានរៀបរាប់ឱ្យដឹងថា៖

«តាមរយៈការផលិតម្ទេសឆ្អើរនេះ យើងអាចផ្ដល់ការងារដល់អ្នកក្នុងតំបន់ទាំងចាស់ ទាំងក្មេងប្រមាណជាង១០នាក់ដែលមកវះម្ទេសយកគ្រាប់ចេញ អ្នកហាលម្ទេស ហើយម្ទេសស្រស់ក៏យើងទិញពីកសិករក្នុងតំបន់ដែលគាត់ដាំនៅខេត្តនេះផ្ទាល់ ដោយមួយថ្ងៃយើងប្រមូលទិញមកផលិតប្រមាណ ២តោន ឬអាចតិចជាងនេះតាមរដូវកាល»។   

ពាក់ព័ន្ធនឹងដំណើរការផលិត ត្រូវបានម្ចាស់អាជីវកម្មខាងលើបន្តថា៖

«ក្នុងការផលិតម្ទេសឆ្អើរ ដំបូងយើងទិញម្ទេសស្រស់មកហើយត្រូវជួលឱ្យគេវះក្នុងតម្លៃ ១០០គីឡូក្រាម ចំណាយ ១៥០០០រៀល បន្ទាប់មកយកម្ទេសទៅស្រុះដោយរោយអំបិលខ្លះ លុះពេលស្រុះរួចគេយកម្ទេសទៅដាក់ហាលទើបរោយអំបិលបន្ថែមទៀត ហើយការហាលនេះក៏ត្រូវការជួលកម្លាំងឱ្យគេហាលដែរ។ ដើម្បីឱ្យម្ទេសស្ងួតល្អ គេត្រូវការហាលក្រោមកម្ដៅថ្ងៃប្រមាណ ២-៣ថ្ងៃ បន្ទាប់មកគេរែងយកគ្រាប់ម្ទេសចេញឱ្យស្អាតទើបថ្លឹងច្រកថង់លក់បាន»។

ម្ទេសឆ្អើរដែលហាលស្ងួតហើយអាចទុកបានយូររាប់ឆ្នាំ តែវាអាចប្រែទៅជាពណ៌ខ្មៅ ឯតម្លៃអាចលក់បានខុសៗគ្នាអាស្រ័យលើរដូវកាលចាប់ពី ១៧០០០រៀល ឬនៅខែវស្សាដែលជាខែកម្រអាចលក់បាន ២០០០០-២៥០០០រៀល ដែលគេលក់បោះដុំទៅឱ្យឈ្មួញទិញយកទៅលក់បន្តផង និងលក់រាយដោយខ្លួនឯងផង។ 

ក្រៅពីនេះ ចំពោះផ្នែកដែលនៅសល់គេក៏អាចលក់បន្តទៀតបានដែរ តួយ៉ាងដូចជាគ្រាប់ម្ទេសនៅពេលដែលគេរែងយកទង និងដីចេញស្អាតអាចលក់បាន ៣០០០រៀលក្នុងមួយគីឡូក្រាម ឬលក់បានត្រឹម ២៥០០រៀលសម្រាប់គ្រាប់ម្ទេសនៅទាំងទង។ នេះជាអ្វីដែលម្ចាស់អាជីវកម្មខាងលើបានលើកឡើង។   

សម្រាប់វត្ថុធាតុដើមវិញ ម្ទេសប្លោកស្រស់ដែលគេទិញពីកសិករមកបរិមាណ ១០០គីឡូក្រាមអាចផលិតបានម្ទេសឆ្អើរជាមធ្យមត្រឹម ១៧គីឡូក្រាមប៉ុណ្ណោះ ឬអាចធ្ងន់ ឬស្រាលជាងនេះទៅតាមប្រភេទម្ទេសសាច់ក្រាស់ឬស្ដើង។ ដោយឡែកអំបិលដែលគេប្រើលាយនៅពេលស្រុះត្រូវប្រើក្នុងបរិមាណ ១០គីឡូក្រាមអំបិលសម្រាប់ម្ទេស ១០០គីឡូក្រាម ហើយត្រូវប្រើអំបិលកំពតទើបអាចផលតិបានល្អ ព្រោះអំបិលផ្សេងអាចធ្វើឱ្យខូចម្ទេស។

ជាចុងក្រោយ អ្នកស្រី គឹម ប៊ុនណា ក៏បានបញ្ចេញទស្សនៈទានដែរថា សម្រាប់អ្នកដែលចង់ចាប់ផ្ដើមប្រកបមុខរបរម្ទេសឆ្អើរនេះត្រូវត្រៀមដើមទុនច្រើនដើម្បីដំណើរការបានព្រោះទាំងការទិញម្ទេស និងជួលកម្លាំងមកវះ និងហាលម្ទេស ត្រូវឱ្យលុយភ្លាមៗ ហេតុនេះគេត្រូវមានដើមទុនគ្រប់គ្រាន់សម្រាប់បង្វិលក្នុងអាជីវកម្មទើបអាចទៅរួច៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១