រាជរដ្ឋាភិបាលគ្រោងចំណាយ​ថវិកាប្រមាណ២១លានដុល្លារ​សម្រាប់ជួសជុលផ្លូវ​ជាតិលេខ៧៦​ពីស្នួល​ទៅ​មណ្ឌល​ខេត្តគីរី

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា​គ្រោងនឹង​ចាយថវិកា​ប្រមាណ៨៦​ពាន់លានរៀល​ ឬប្រមាណ២១​លានដុល្លារ​អា​មេ​រិក​ សម្រាប់ត្រៀមជួសជុលផ្លូវ​ជាតិលេខ​៧៦ ពីស្នួល​ខេត្តក្រចេះ​ទៅដល់​ក្រុង​សែន​មនោរម្យ​ខេត្ត​មណ្ឌល​គីរី ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ ​និងដឹកជញ្ជូន​ថ្លែង​​ក្នុងឱកាស​ចុះពិនិត្យ​ទី​តាំង​ផ្លូ​វបាក់ស្រុត​​ ក្នុងភូមិអណ្ដូង​ក្រឡឹង ឃុំសែន​មនោរម្យ​ ស្រុកអូររាំង ខេត្ត​មណ្ឌល​គីរីនៅព្រឹក​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ២០២៣ ។​

ឯកឧត្តម ទេសរដ្ឋមន្ត្រី ​ឯកឧត្តម​ ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ​បាន​មានប្រសាសន៍ថា​ ផ្លូវ​ទៅកាន់ខេត្តមណ្ឌលគីរី​អាចធានាគុណភាពបានត្រឹមតែ ៧ ទៅ ៨ ឆ្នាំប៉ុណ្ណោះ តាមស្ដង់ដារ​ដែលបានសាងសង់​ ប៉ុន្តែជាក់ស្ដែង​ផ្លូវនេះ​មានរយៈពេល​ជាង​១០ឆ្នាំម​ក​ហើយ​​​​នៅតែមានគុណភាពល្អ ។

ឯកឧត្តមបញ្ជាក់ថា ៖ ​

“ផ្លូវជាតិលេខ​៧៦​ ត្រូវបានចាប់ផ្ដើមសាងសង់​នៅឆ្នាំ២០០៧​​ និង​បា​ន​ដាក់ឱ្យដំណើរការ​ជាផ្លូវការ​នៅក្នុងឆ្នាំ២០១១ ដូច្នេះមកដល់ពេលនេះវា​មានរយៈពេល​១១ឆ្នាំ ទៅ​ ១២​ឆ្នាំ ហើយ​ នៅតែ​មានសភាពល្អ”

ឯកឧត្តម​បន្តថា​ ៖

“ឆ្នាំ២០២៤​ខាងមុខនេះ ក្រសួង​នឹង​ស្នើ​សុំថវិកា​ដើម្បីជួសជុលផ្លូ​វជាតិលេខ៧៦​ឱ្យបានល្អពី​ស្នួលទៅ​មណ្ឌលគីរីតែម្ដង ហើយបើតាមការ​ប៉ាន់ស្មាន់ ថវិកា​ចំណាយសម្រាប់ការ​ជួសជុល​គឺប្រមាណជា​៨៦​ពាន់លានរៀល ​ឬក៏ជាង ​២១​លានដុល្លារអាមេរិកប៉ុណ្ណោះ ។ សម្រាប់​ទីតាំង​ដែលបាក់ស្រុត​នោះ ការ​ចំណាយ​លើការ​ជួស​ជុល និង​ធ្វើ​ផ្លូវវាង​មានប្រមាណជា​១ពាន់លានរៀល​ ហើយពេលនេះ ក្រសួង​ក៏កំពុងពិចារណា​ថា​តើ​នឹងយកផ្លូវថ្មីសម្រាប់ធ្វើចរាចរណ៍រហូតឬក៏​ត្រូវជួសជុលផ្លូវចាស់​នោះឡើង​វិញ”

ឯកឧត្តម​បាន​បន្ថែមថា រដ្ឋាភិបាល​បានចំណាយថវិកា​យ៉ាងច្រើន​ក្នុងការ​ជួសជុល​ថែទាំ និង​សាងស​ង់​ហេដ្ឋា​រចនាសម្ព័ន្ធផ្លូវ ស្ពាន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់​ប្រជាពលរដ្ឋ​ពី​តំបន់មួយទៅ​តំបន់មួយ​ពី​ខេ​ត្ត​មួ​យ​ទៅ​ខេត្ត​មួយ និងជួយសម្រួលដល់ការ​ជំរុញ​វិស័យ​ទេសចរណ៍​នៅកម្ពុជា​កាន់តែមានភាពប្រសើរ។ មិន​តែប៉ុ​ណ្ណោះ​ ការ​សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវនេះដែរ ក៏បានទាក់ទាញ​និងជំរុញការ​វិនិយោគ​ទៅដល់​បណ្ដាខេត្ត​ដែល​នៅឆ្ងាយៗពីរាជធានី​ភ្នំពេញបានមួយកម្រិតផងដែរ។ ​

ជាកា​រកត់សម្គាល់​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តមណ្ឌលគីរី​ហាក់ទទួលបានការ​នូវការ​វិនិយោគ​កាន់តែខ្លាំងបន្ថែម​ទៀត ជាពិសេស​ទៅលើ​វិស័យបដិសណ្ឋារកិច្ច ទេសចរណ៍ និង​កសិ-ទេសចរណ៍ ក្នុងនោះ​ដែរ​មួយរយៈចុងក្រោយនេះ​ គេសង្កេតឃើញថា នៅខេត្តមណ្ឌលគីរី​មានការសាងសង់លើ​ផ្ទះសំណាក់ រីសត និង​ភោជនីយដ្ឋាន​ច្រើន​ ហើយក្នុងនោះដែរ សកម្មភាពនៃការ​ទិញលក់ដីធ្លី  នៅក្នុង​ខេត្តមណ្ឌលគីរី​ក៏ឃើញ​ថា​​មួយរយៈមុននេះ​​មានភាពល្អប្រសើរ និង​បានថមថយ​វិញនៅពេល​មានវិបត្តិកូវីដ​១៩ និង​ក្នុងអំឡុង​នៃ​សង្គ្រា​ម​រវាងរុស្ស៊ីនិងអ៊ុយក្រែន។​

លោក​ មាឃ ឬទ្ធីជ័យ ភ្នាក់ងារអចលនទ្រព្យ​មួយរូប​ប្រចាំខេត្ត​មណ្ឌលគីរីនៃក្រុមហ៊ុន Century 21 Zillion Holding បានមានប្រសាសន៍លើកឡើងថា មណ្ឌលគីរី​បានក្លាយជា​ខេត្ត​មួយដែលមានភាពទាក់ទាញ​សម្រា​ប់​​អ្នកអភិវឌ្ឍ​ន៍ទេសចរណ៍ ដូចជា​ការទិញដីដើម្បីត្រៀម​សង់​រីសត ​បឹង​ហ្កាឡូ ផ្ទះសំណាក់ និង​សណ្ឋាគារ​ជា​ដើម  ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា