កំណើនសេដ្ឋកិច្ចរបស់អារ៉ាប៊ីសាអូឌីតកើនឡើងយឺត ដោយសារការកាត់បន្ថយផលិតកម្មប្រេងឆៅ

បរទេស ៖ យោងទៅប្រភពព័ត៌មានពី CNBC បានរាយការណ៍ថា កំណើនសេដ្ឋកិច្ចរបស់អារ៉ាប៊ីសាអូឌីតកើនឡើងយឺតនៅក្នុងត្រីមាសទី២ ដោយសារការកាត់បន្ថយទិន្នផលប្រេងឆៅ និងការធ្លាក់ចុះនៃតម្លៃប្រេង។

កាលពីសប្តាហ៍មុនកន្លងទៅនេះ អាជ្ញាធរទូទៅសម្រាប់ស្ថិតិ​របស់​អារ៉ាប៊ីសាអូឌីតបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) ​របស់អារ៉ាប៊ីសាអូឌីតនៅ​ត្រីមាស​ទី២ ​កើនឡើងយឺតត្រឹម ៨,៧ ភាគរយប៉ុណ្ណោះ បើធៀបទៅនឹងរយៈពេល​ដូចគ្នាកាលពី​ឆ្នាំ២០២២ ដែលកើនឡើងដល់ ១១,២ ភាគរយ។ នៅឆ្នាំ២០២៣ នេះ តម្លៃទំនិញមានឥទ្ធិពលតិចជាងមុនដល់សេដ្ឋកិច្ចអារ៉ាប៊ីសាអូឌីត ដោយសារតម្លៃប្រេងបន្តធ្លាក់ចុះក្រោម ៨០ ដុល្លារក្នុងមួយបារ៉ែល ចំពេលមានការព្រួយបារម្ភអំពីម៉ាក្រូសេដ្ឋកិច្ច ការធ្លាក់ចុះនៃតម្រូវការ និងការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយកូវីដ-១៩។

ទន្ទឹមនឹងនេះ អារ៉ាប៊ីសាអូឌីតកំពុងកាត់បន្ថយផលិតកម្មប្រេងឆៅដោយស្ម័គ្រចិត្តបន្ថែម​ទៀត ដែលត្រូវបានយល់ព្រមដោយសមាជិកមួយចំនួននៃអង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្ត (OPEC+) ផងដែរ។ សមាជិកនៃ OPEC + មួយចំនួនកំពុងអនុវត្តការកាត់បន្ថយផលិតកម្មសរុប ១,៦៦  លានបារ៉ែលក្នុងមួយថ្ងៃរហូតដល់ចុងឆ្នាំ២០២៤ ដោយអារ៉ាប៊ីសាអូឌីតនឹងកាត់បន្ថយទិន្នផលដោយស្ម័គ្រចិត្ត ១ លានបារ៉ែលក្នុងមួយថ្ងៃក្នុងខែកក្កដា និងសីហានេះ។ ​រុស្សី​ក៏​កំពុង​កាត់​បន្ថយ​ការ​នាំ​ចេញ​ប្រេង​ឆៅ​របស់​ខ្លួន​ចំនួន ៥ សែនបារ៉ែល​ក្នុង​មួយ​ថ្ងៃ​នៅ​ខែសីហានេះផងដែរ។

លើសពីនេះផងដែរ អារ៉ាប៊ីសាអូឌីតមានបំណងចង់ឲ្យតម្លៃប្រេងឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ដើម្បីបន្តផែនការចំណាយលើវិស័យសាធារណៈរបស់ខ្លួនសម្រាប់បង្កើតកម្មវិធី Vision 2030 ។ វាក៏អាស្រ័យលើរយៈពេលដែលអារ៉ាប៊ីសាអូឌីតប្រកាន់ខ្ជាប់នូវការកាត់បន្ថយដោយស្ម័គ្រចិត្តផងដែរ ដោយសារការធ្លាក់ចុះនៃតម្លៃប្រេងបានធ្វើឲ្យផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនក្នុងត្រីមាសទី២នេះធ្លាក់ចុះ។ ដូច្នោះហើយការឡើងថ្លៃតម្លៃប្រេងប្រហែលអាចជំរុញឲ្យសេដ្ឋកិច្ចអារ៉ាប៊ីសាអូឌីតងើបឡើងវិញ។ មិនត្រឹមតែប៉ុណ្ណោះ វិស័យមិនមែនប្រេងរបស់អារ៉ាប៊ីសាអូឌីតក៏បានធ្លាក់ចុះផងដែរ ដោយអ៊ីដ្រូកាបូនបានធ្លាក់ចុះ ៤,២ ភាគរយនៃផលិតផលក្នុងស្រុកសរុបមិនមែនប្រេងនៅក្នុងត្រីមាសទី២នេះ ដោយសារវាទទួលរងនូវផលប៉ះពាល់ពីតម្លៃទាបនៃប្រេងឆៅពិភពលោក និងការកាត់បន្ថយផលិតកម្មប្រេងដោយស្ម័គ្រចិត្ត។ កាលពីឆ្នាំមុនកន្លងទៅនេះ តម្លៃប្រេងបានឡើងថ្លៃ ដោយសារសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន និងការដាក់ទណ្ឌកម្មមកលើរុស្ស៊ីបានប៉ះពាល់ដល់អ្នកប្រើប្រាស់នៅលោកខាងលិចជាច្រើន។ ក្នុងកំឡុងពេលនោះ អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងធំមួយបំផុតរបស់ពិភពលោកទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ការឡើងថ្លៃតម្លៃប្រេង និង ការកើនឡើងនៃតម្រូវការសម្រាប់ប្រេងឆៅផ្ទាល់របស់ខ្លួន។

កាលពីឆ្នាំមុនដដែលនោះ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានហៅទីក្រុងរីយ៉ាដថាជាសេដ្ឋកិច្ច G20 ដែលរីកលូតលាស់លឿនបំផុតនៅឆ្នាំ ២០២២ ជាមួយនឹងកំណើនសេដ្ឋកិច្ចសរុបចំនួន ៨,៧ ភាគរយ។ យ៉ាងណាមិញ កាលពីសប្តាហ៍មុនកន្លងទៅនេះ IMF បានបង្ហាញពីការធ្លាក់ចុះរបស់អារ៉ាប៊ីសាអូឌីត និង បានកាត់បន្ថយការព្យាករណ៍កំណើន GDP របស់ទីក្រុងរីយ៉ាដពី ៨,៧ ភាគរយក្នុងឆ្នាំ ២០២២ មកនៅត្រឹម ១,៩ ភាគរយប៉ុណ្ណោះសម្រាប់ឆ្នាំ ២០២៣។ IMF បាននិយាយថា កាត់បន្ថយការព្យាករណ៍លើអារ៉ាប៊ីសាអូឌីតសម្រាប់ ២០២៣ ឆ្លុះបញ្ចាំងពីការកាត់បន្ថយផលិតកម្មរបស់ប្រទេសនេះ។ ទោះបីជាកំពុងប្រឈមនឹងបញ្ហានាពេលបច្ចុប្បន្នក៏ដោយ អារ៉ាប៊ីសាអូឌីតនៅតែមានឥទ្ធិពលសំខាន់នៅក្នុងទីផ្សារប្រេងពិភពលោក ខណៈដែលខ្លួននៅតែបន្តយកចិត្តទុកដាក់់លើដំណើរការសេដ្ឋកិច្ចយ៉ាងដិតដល់ទាំងក្នុងស្រុក និងក្រៅស្រុក៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

BYD ដាក់សម្ពោធស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ជាផ្លូវការ៖ កម្ពុជាឈានចូលយុគសម័យ «សាកថ្មពេញក្នុងរយៈពេល ៩ នាទី»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/11/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ស្ថានីយ FLASH Charge អាជីវកម្មដំបូងបង្អស់របស់ BYD នៅកម្ពុជា (ស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ខណ្ឌជ្រោយចង្វារ ហៅកាត់ថា

ប្តូរទម្លាប់សន្សំប្រាក់ ៖ ហេតុអ្វីបានជាមូលប័ត្របំណុលជាពាក្យគន្លឹះថ្មីសម្រាប់គ្រួសារកម្ពុជា?

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្ងាយពីខ្លួន។ ប៉ុន្តែ បើក្រឡេកមើលវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ទីផ្សារមូលធនរបស់កម្ពុជាកំពុងមានការផ្លាស់ប្តូរយ៉ាងស្ងប់ស្ងាត់តែមានសារៈសំខាន់ ព្រោះរាជរដ្ឋាភិបាលបានចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋរួចទៅហើយ។ រាជរដ្ឋាភិបាលក៏បានអនុម័តឱ្យមានការបោះផ្សាយបន្ថែមទៀតក្រោមក្របខ័ណ្ឌថវិកាឆ្នាំ២០២៦។ ជាមួយគ្នានេះ និយ័តករមូលបត្រក៏កំពុងជំរុញឱ្យមានការបោះផ្សាយមូលបត្រសាជីវកម្មថ្មីៗជាច្រើន ដោយមានការគាំទ្រពីវិធានការលើកទឹកចិត្តផ្នែកពន្ធថ្មីៗ ដើម្បីទាក់ទាញទាំងក្រុមហ៊ុន និងអ្នកសន្សំប្រាក់។ មូលបត្ររដ្ឋ គឺជាអ្វីទៅ? និយាយឱ្យងាយយល់

យុវជនជំនាន់ថ្មីមួយក្រុមបង្កើតកម្មវិធីទូរសព្ទ អាចវាស់ស្ទង់សារធាតុក្នុងចំណីអាហារ មានឈ្មោះថា Nham Health

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/11/2026

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី​ ជាមួយប្រាក់រង្វាន់សរុបរហូតដល់ ៥០០០ដុល្លារអាម៉េរិក ក្រោយការបង្កើតកម្មវិធីទូរសព្ទដៃ ដែលអាចវាស់ស្ទង់សារធាតុដែលមាននៅក្នុងចំណីអាហារ។ កញ្ញា តាំង ស៊ីវអេង ជាបេក្ខជនក្នុងក្រុមជ័យលាភីម្នាក់ក្នុងចំណោមសមាជិកចំនួន៣នាក់ មកពីសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ដែលបង្កើតកម្មវិធីទូរសព្ទដៃឈ្មោះថា Nham Health បានឱ្យដឹងថា

រដ្ឋមន្ត្រីក្រសួងដែនដី ណែនាំឱ្យ​ស្ថាបត្យករ ​និ​ងវិស្វករ​ គូសប្លង់​និងសាងសង់​ត្រូវគិតពីបរិយាកាស ​និង​ទំនៀម​ទម្លាប់ប្រពៃណីរបស់ប្រជាជន​តាមតំបន់​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/11/2026

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករ​និ​ងវិស្វករ​គិតគូរ​ពីសំណង់​នៅតាម​តំបន់​ឱ្យស្របតាម​បរិយាកាស​និងប្រពៃណី ...

ដំណឹងល្អ ! ហ្វីលីពីន ក្លាយជាទីផ្សារអង្ករធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីចំនួន ៣ ៥០០ តោនពេញមួយឆ្នាំ ២០២៥ កន្លងទៅ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១​

ស្ពៃ​បូក​គោ​ពូជ​ជប៉ុន​នៅ​មណ្ឌលគិរី​​ហក់​ចូល​ទីផ្សារ​ភ្នំពេញ​ ​តម្លៃ​លក់​រាយ​ ​១២​,​០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​

ជំនួញ, ព្រឹត្តិការណ៍

• 06/11/2026

ដំណាំ​ស្ពៃ​បូក​គោ​ពូជ​ជប៉ុន ​ដែល​ដាំដុះ​លើ​ទឹកដី​ខេត្ត​មណ្ឌលគិរី ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន ​និង​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​ ​ទាំង​ក្នុង​ខេត្ត​ ​និង​រាជធានី​ភ្នំពេញ

ដាំ​ឈូក​លើ​ដី​ជួល​​ ១០ ​ហិកតា​ ​កសិករ​ម្នាក់​អាច​នៅសល់​ចំណូល​សុទ្ធ​ជាង ​៣ ​លាន​រៀល​ក្នុង​មួយ​វគ្គ​

ជំនួញ, បទយកការណ៍

• 06/11/2026

លោក​ ​ជ្រឹន​ ​ឡួត កសិករ​អាយុ​ ៤៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​អ្នក​ម្ចាស់​ ​ឃុំ​វិហារ​សួគ៌ ​ខេត្ត​កណ្ដាល​ ​បាន​ងាក​មក​ប្រកបរបរ​ដាំ​ឈូក​ជាង​ ​១០​ឆ្នាំ​មកហើយ​ ​ដោយសារ​មើល​ឃើញ​ថា​ ​ដំណាំ​នេះ​អាច​ផ្តល់​ផល​ច្រើន​ដង​ ​និង​មាន​លទ្ធភាព​បង្កើត​ចំណូល​ប្រសើរ​ជាង​ការ​ធ្វើ​ស្រែ​ដែល​តម្លៃ​ស្រូវ​មាន​ការ​ប្រែប្រួល​ ​និង​ទទួល​បាន​ប្រាក់​ចំណេញ​តិច

​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ជំរុញ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន ​និង​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ហ្វីលីពីន ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​នាំចេញ​ ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍