ភ្នំពេញ ៖ រាជរដ្ឋាភិបាលគ្រោងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូងក្នុងកម្រិត ១ ២១៩ ៥០០ លានរៀល ឬសមមូលស្មើនឹងប្រមាណ ៣០០ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ខណៈការបោះផ្សាយលក់មូលបត្ររដ្ឋនេះរំពឹងថានឹងចូលរួមអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

គម្រោងផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូងនេះគឺដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច ដែលរួមមានការអនុវត្តយុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយក្ខវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដែលត្រូវបានកំណត់រួចហើយ ចំនួន ២៥០ លានដុល្លារអាម៉េរិក និងគម្រោងដែលនឹងកំណត់តាមក្រោយទៀតចំនួន ២៥ លានដុល្លារអាមេរិក ព្រមទាំងគម្រោងប្រព័ន្ធបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលចំនួន ២៥ លានដុល្លារអាម៉េរិក។

គួរបញ្ជាក់ដែរថា ការបោះផ្សាយលក់មូលបត្ររដ្ឋនេះ នឹងចូលរួមអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈតួនាទីរបស់មូលបត្ររដ្ឋ ជាឧបករណ៍អនុវត្តគោលនយោបាយរូបិយវត្ថុ និងជាមូលដ្ឋានប្រៀបធៀប និងកំណត់ថ្លៃឧបករណ៍ហិរញ្ញវត្ថុក្នុងទីផ្សារ ព្រមទាំងជំរុញការធ្វើពីពិធកម្មប្រភពហិរញ្ញប្បទានក្នុងស្រុក។
ដូចនេះ ការបោះផ្សាយលក់មូលបត្ររដ្ឋខាងលើ គឺជាការគិតគូរស្របតាមរបត់ថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដើម្បីអាចឈានទៅកសាងប្រព័ន្ធគ្រប់គ្រងមួយដ៏រឹងមាំសម្រាប់ការបោះផ្សាយ និងការជួញដូរមូលបត្ររដ្ឋទាំងមូលដើម្បីបំពេញបន្ថែមលើភាពមានកម្រិតនៃប្រភពធនធានរបស់រដ្ឋបច្ចុប្បន្ន ខណៈដែលលទ្ធភាពក្នុងការទទួលបានឥណទានសម្បទានខ្ពស់មានការថមថយ ដោយសារការឡើងឋានៈមកជាប្រទេសចំណូលមធ្យមកម្រិតទាបរបស់កម្ពុជា។ គម្រោងបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូងក្នុងទំហំទឹកប្រាក់ ៣០០ លានដុល្លារ នឹងត្រូវបានធ្វើឡើងនៅខែមិថុនា ឆ្នាំ២០២២ខាងមុខ។ នេះបើយោងតាមប្រភពពីមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និងយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

AMRO ព្យាករថា តំបន់អាស៊ានបូកបីនឹងមានកំណើនសេដ្ឋកិច្ច ៤,១% នៅក្នុងឆ្នាំ ២០២៦ នេះ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន +៣ (AMRO) សប្តាហ៍នេះ បានចេញផ្សាយរបាយការណ៍បច្ចុប្បន្នភាពប្រចាំត្រីមាស ខែកក្កដា ឆ្នាំ២០២៦ នៃរបាយការណ៍ស្តីអំពីវិស័យសេដ្ឋកិច្ចតំបន់អាស៊ានបូកបី (AREO) ដោយបានព្យាករថា តំបន់អាស៊ានបូកបី (ASEAN+3)នឹងមានកំណើនសេដ្ឋកិច្ច ៤,១ ភាគរយ នៅក្នុងឆ្នាំ ២០២៦ នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content