រុស្ស៊ី បានក្លាយជាអ្នកផលិតជីគីមីធំទី២របស់ពិភពលោកបន្ទាប់ពីចិន

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា​ រុស្ស៊ីបានក្លាយជាអ្នកផលិតជីគីមីធំទី២របស់ពិភពលោក ដែលនេះគឺជាការដកស្រង់សម្តីរបស់ប្រធានសមាគមផលិតជីរបស់រុស្ស៊ី លោក Andrey Guryev នៅក្នុងការប្រជុំជាមួយនឹងប្រធានាធីបតីរុស្ស៊ីលោក Vladimir Putin។

យោងទៅតាមសម្តីរបស់លោក Guryev បាននិយាយថា ក្នុងរយៈពេលប៉ុន្មានសតវត្សរ៍នេះ ទិន្នផលជីបានកើនឡើងជាង​ ៤០​ ភាគរ​យ​ ឬ ៥៥ លាតោន។​ ស្របពេលនេះដែរ កម្រិតនៃការផ្គត់ផ្គង់ជីគីមីទៅកាន់ទីផ្សារក្នុងស្រុកបានកើនឡើង ២,៥ ដង ឬ ១៣,២ លានតោន។ មិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ីបានវ៉ាដាច់សហរដ្ឋអាមេរិក និងឥណ្ឌាក្នុងការផលិត ហើយសព្វថ្ងៃនេះពួកគេគឺជាអ្នកផលិតជីគីមីដ៏ធំទី២នៅលើពិភពលោកបន្ទាប់ពីប្រទេសចិន។ លើសពីនេះផងដែរ រុស្ស៊ីគ្រោងនឹងបង្កើនទិន្នផលដល់ ៧០ លានតោនក្នុងរយៈពេល៥ឆ្នាំខាងមុខទៀត។

លោក Guryev ក៏បានកត់សម្គាល់ផងដែរថា ប្រទេសរុស្ស៊ីគឺជាអ្នកនាំចេញជីគីមីច្រើនជាងគេបំផុតរបស់ពិភពលោកដោយផ្គត់ផ្គង់ប្រហែល ៣៨ លានតោនក្នុងមួយឆ្នាំៗ។ យោងតាមសមាគមជីអន្តរជាតិ បានបង្ហាញថា នៅដើមឆ្នាំ ២០២២ ការនាំចេញរបស់រុស្ស៊ីមានចំណែក​ ១៥ ភាគរយនៃការនាំចេញជីពិភពលោក បន្ទាប់មកប្រទេសចិន ១៣ ភាគរយ និង កាណាដា ៧ ភាគរយ។ ទោះជាយ៉ាងណាក្តី ការនាំចេញបានធ្លាក់ចុះប្រហែល ១៥ ភាគរយបើធៀបនឹងឆ្នាំ ២០២១ ដោយសារវា​បណ្តាលមកពី​ការ​ដាក់​ទណ្ឌកម្មពីប្រទេស​លោក​ខាង​លិច​។ ស្របពេលនោះដែរ បើទោះបីជាផលិតផលកសិកម្មរបស់រុស្ស៊ីមិនត្រូវបានកំណត់ជាគោលដៅដោយផ្ទាល់នៅក្នុងទណ្ឌកម្មក៏ដោយ ប៉ុន្តែការរឹតបន្តឹងនេះបានបណ្តាលឱ្យមានបញ្ហាជាច្រើនសម្រាប់អ្នកនាំចេញរបស់ប្រទេសនេះ ដោយសារការដឹកជញ្ជូនផលិតផលរាប់លានតោនត្រូវបានរារាំងនៅក្នុងកំពង់ផែអឺរ៉ុប។

ការលុបបំបាត់ការរឹតបន្តឹងចំពោះការនាំចេញជីគីមីរបស់រុស្ស៊ីគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅរវាងអង្គការសហប្រជាជាតិ និង តួកគី ដែលបានជួយសម្រួលការនាំចេញទំនិញកសិកម្មរបស់អ៊ុយក្រែន និងរុស្ស៊ី។ កិច្ចព្រមព្រៀងនេះត្រូវបានបន្តជាច្រើនដងរួចមកហើយ ហើយគ្រោងនឹងផុតកំណត់នៅថ្ងៃទី ១៨ ខែឧសភាខាងមុខនេះ។ ទោះជាយ៉ាងណាក៏ដោយ រុស្ស៊ីបាននិយាយម្តងហើយម្តងទៀតថា ផ្នែកនៃកិច្ចព្រមព្រៀងដែលសំដៅលើការនាំចេញកសិកម្ម និងជីរបស់ខ្លួនមិនត្រូវបានអនុវត្តទេ ដោយសារវាអាចនឹងផ្អាកការចូលរួមរបស់រុស្ស៊ីនៅក្នុងកិច្ចព្រមព្រៀងប្រសិនបើស្ថានភាពកាន់តែអាក្រក់។ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ទណ្ឌកម្មដែលបង្កគ្រោះថ្នាក់ដល់ការនាំចេញជីរបស់រុស្ស៊ីបានធ្វើឱ្យប៉ះពាល់ដល់ប្រទេសមួយចំនួនដែលពឹងផ្អែកលើពួកគេរួចហើយ។ ទណ្ឌកម្ម​ត្រូវ​បាន​ដាក់​ដោយ​ប្រទេស​ដែល​មិន​ត្រូវ​ការ​ជី​របស់​រុស្ស៊ី​ជា​ពិសេស ដែលបង្កឲ្យទីផ្សារ​កំពុង​អភិវឌ្ឍ​​រង​គ្រោះ​ពី​ផលប៉ះពាល់នេះ។ ប្រទេសទាំងនោះបានដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ប៉ុន្តែទីផ្សារកំពុងអភិវឌ្ឍន៍នៃទ្វីបអាហ្រ្វិក អាមេរិកឡាទីន អាស៊ីបានរងទុក្ខច្រើនជាងគេ ដោយពួកគេខកខានក្នុងការដាក់ជីនៅក្នុងដីដំណាំ ដែលនាំឱ្យមានការប្រមូលផលធ្លាក់ចុះ ខ្វះខាតស្បៀងអាហារ និងការឡើងថ្លៃតម្លៃអាហារនៅទូទាំងពិភពលោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ