រុស្ស៊ី ទោះកំពុងស្ថិតក្នុងស្ថានភាពមានវិបត្តិ ប៉ុន្តែអាចពង្រឹងសេដ្ឋកិច្ចបានកាន់តែខ្លាំង និងក្លាយជាមហាអំណាចលេខ៤លើពិភពលោក

បរទេស ៖ កិច្ចប្រជុំកំពូលនៃក្រុមប្រទេសសេដ្ឋកិច្ចថ្មីហៅកាត់ថា BRICS ទើបតែបានបញ្ចប់ទៅកាលពីពេលថ្មីៗនេះដោយមានប្រទេសរុស្ស៊ីជាម្ចាស់ផ្ទះ និងបង្ហាញនូវភាពខ្លាំងក្លា លើកមុខមាត់របស់រដ្ឋាភិបាលទីក្រុងមូស្គូនៅក្នុងឆាកអន្តរជាតិបើទោះបីជាមានការមិនពេញចិត្តពេញថ្លើមពីសំណាក់បណ្តាប្រទេសលោកខាងលិចក្តី។

ក្នុងពេលជាមួយគ្នានៃកិច្ចប្រជុំនេះ ប្រទេសរុស្ស៊ីក៏ទើបតែទទួលបានដំណឹងល្អផ្ទួនៗបន្ថែមទៀតតាមរយៈរបាយការណ៍ដែលត្រូវបានចេញផ្សាយដោយមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ថា បានវ៉ាដាច់ប្រទេសជប៉ុន និងក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកលេខរៀងទី៤គិតក្នុងទំហំអំណាចនៃការបញ្ជាទិញ ឬ purchasing power parity (PPP)។

អំណាចនៃការបញ្ជាទិញ PPP ដែលបានមកពីការប្រៀបធៀបគ្នារវាងផលិតកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ច និងស្តង់ដារស់នៅរវាងប្រទេសនីមួយៗ ហើយដោយការធ្វើចំណាត់ថ្នាក់គ្នាទៅលើភាពខុសគ្នាតិចឬច្រើននៃតម្លៃថ្លៃដើមនៃទំនិញប្រើប្រាស់ រួមទាំងសេវាកម្មផ្សេងៗ។

នៅក្នុងរបាយការណ៍ World Economic Outlook (WEO) ដែលផលិតដោយ IMF និងត្រូវបានប្រកាសចេញផ្សាយជាផ្លូវការកាលពីសប្តាហ៍មុនបានបង្ហាញថា ប្រទេសរុស្ស៊ី គិតជាផលិតផលក្នុងស្រុកសរុប ឬ GDP សម្រាប់ឆ្នាំ២០២៤នេះ មានទំហំកើនឡើងទៅដល់៣,៥៥ភាគរយនៃចំណែក GDP សរុបរបស់ពិភពលោកក្នុងលក្ខខណ្ឌ PPP ពោលគឺច្រើនជាងជប៉ុនដែលមានត្រឹមតែ ៣,៣៨ភាគរយនៃ GDP ពិភពលោក។

ដោយឡែក ប្រទេសមហាអំណាចសេដ្ឋកិច្ចសម្រាប់លក្ខណ្ឌ PPP កំពូលទាំង៣របស់ពិភពលោកនោះគឺមានដូចជាប្រទេសចិនឈរនៅលេខរៀងទី១ មានចំណែក ១៨,៨ភាគរយនៃ GDP ពិភពលោក ខណៈអាមេរិកឈរនៅលេខរៀងទី២ មាន១៥ភាគរយ និងឥណ្ឌានៅលេខ៣ មាន៧,៩ភាគរយនៃ GDP ពិភពលោក ។

ក្រុមអ្នកស្រាវជ្រាវរបាយការណ៍ WEO បានសរសេររៀបរាប់ដែរថា ការតម្លើងចំណាត់ថ្នាក់រុស្ស៊ីនៅក្នុងឆ្នាំ២០២៤នេះ ដោយសារក្នុងនោះមានកត្តាជំរុញសំខាន់មួយដែលបានមកពីសំពាធ និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់លោកខាងលិច មានន័យថា បច្ចុប្បន្នសមាជិករបស់ BRICS ចំនួន៣ប្រទេសរួចទៅហើយដែលស្ថិតនៅចំណាត់កំពូលរបស់ WEO រួមមាន ចិន, ឥណ្ឌា និងរុស្ស៊ី ។

ចំពោះចំណាត់ថ្នាក់ថ្មីនេះ អ្នកជំនាញសេដ្ឋកិច្ចក្នុងស្រុករបស់រុស្ស៊ី និងជាប្រធានផ្នែកសិក្សាស្រាវជ្រាវមីក្រូសេដ្ឋកិច្ចនៃសកលវិទ្យាល័យហិរញ្ញវត្ថុ Financial University លោក Evgeny Balatsky បានលើកឡើងថា៖ រុស្ស៊ី បានអនុវត្តនូវកិច្ចការងារដ៏មានប្រសិទ្ធភាព និងបានឆាប់រហ័សបំផុតដើម្បីអាចជំនួសទំនិញក្នុងស្រុកទៅក្នុងទីផ្សារប្រើប្រាស់ ហើយចំណាត់ថ្នាក់នេះគឺពិតជាមានភាពស័ក្ដិសមទៅនឹងអ្វីដែលបានរំពឹងទុកជាមុន។

លោកបានបន្តថា៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ រុស្ស៊ី បានវ៉ាដាច់ដៃគូប្រកួតប្រជែងរបស់ខ្លួនទាំងនៅក្នុងតំបន់អឺរ៉ុបជាច្រើនប្រទេស មានដូចជា អង់គ្លេស, បារាំង, អាល្លឺម៉ង់ និងបច្ចុប្បន្នរាប់ទាំងប្រទេសជប៉ុនថែមទៀតផង។

គួរឲ្យដឹងដែរថា IMF បានបង្ហាញទិន្នន័យបច្ចុប្បន្នភាពថា ចំណែក GDP នៅក្នុងលក្ខខណ្ឌ PPP របស់តំបន់សេដ្ឋកិច្ចធំៗទាំង៧ ឬ G7 ដែលមានដូចជា កាណាដា, បារាំង, ជប៉ុន, អ៊ីតាលី, អាមេរិក, អង់គ្លេស និងអឺរ៉ុប បានធ្លាក់ចុះយ៉ាងខ្លាំងពី ៥០,៤២ភាគរយកាលពីឆ្នាំ១៩៨២ មកត្រឹមតែ ២៩ភាគរយប៉ុណ្ណោះនៅក្នុងឆ្នា២០២៤នេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ