អ្នកមគ្គទេសក៍ចេះរុស្ស៊ីនៅសល់តិចតួច ខណៈកម្ពុជាកំពុងពង្រឹងកិច្ចសហការ

ភ្នំពេញ ៖ ការងារជាអ្នកមគ្គទេសក៍ទេសចរណ៍ជាអាជីពមួយក្នុងចំណោមអាជីពផ្សេងទៀតដែលត្រូវបានគេរាប់បញ្ចូលក្នុងក្រុមដែលទទួលផលប៉ះពាល់ធ្ងន់ធ្ងរជាងគេក្រោមឥទ្ធិពលនៃវិបត្តិជំងឺសកល។ អ្វីដែលជាការគួរឲ្យកត់សម្គាល់ ដោយសារកត្តាជីវភាព ផ្គួបផ្សំនឹងភាពមិនច្បាស់លាស់នៃស្ថានភាពជំងឺកូវីដ-១៩ផងនោះ អ្នកមគ្គទេសក៍មួយចំនួនធំបានបង្ខំចិត្តទុកអាជីពខ្លួនចោលបណ្ដោះអាសន្ន និងស្រវ៉ាចាប់ការងារ​ក្រៅជំនាញដែលអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ឬមានអ្នកខ្លះ ក៏សម្រេចចិត្តបោះបង់ចោល​​​អាជីពនេះតែម្ដង។

ជាការឆ្លើយតប និងស្រោចស្រង់ រាជរដ្ឋាភិបាលកម្ពុជាបានព្យាយាមស្វះស្វែងរកដំណោះស្រាយជាបន្តបន្ទាប់ដែលអាចជួយឲ្យវិស័យនេះមានដង្ហើមឡើងវិញជាបណ្តើរៗ។ ជាលទ្ធផល កម្ពុជាគ្រោងនឹងអនុវត្តន៍​នូវទេសចរណ៍វ៉ាក់សាំងនៅពេលខាងមុខ ខណៈដែលកម្ពុជាក៏ទទួលបាននូវកិច្ចព្រម​ព្រៀង​​សហការ​ជាមួយប្រទេសរុស្ស៊ីក្នុងការផ្សព្វផ្សាយ និងណែនាំទេសចររបស់ខ្លួនមកកាន់កម្ពុជាបន្ថែមទៀត។

ប្រធានសមាគមទីភ្នាកងារទេសចរណ៍កម្ពុជា លោកជំទាវ ឆាយ ស៊ីវលីន បានមានប្រសាសន៍ថា អ្នកមគ្គទេសក៍កម្ពុជាដែលមានជំនាញ និងចំណេះដឹងផ្នែកភាសារុស្ស៊ីនៅពេលបច្ចុប្បន្ននេះសុទ្ធតែមានវ័យចំណាស់ដែលពួកគេ​ជាអតីត​និស្សិតធ្លាប់ទៅបណ្ដុះបណ្ដាលនៅ​ប្រទេស​​រុស្ស៊ី។ ពេលពួកគាត់ត្រឡប់មកកម្ពុជាវិញក៏មានតែមួយ​ចំណែកតូចប៉ុណ្ណោះដែលចូលបម្រើការងារ​នៅក្នុងវិជ្ជាជីវៈ​ជាអ្នកមគ្គទេសក៍​ ហើយមួយចំណែកធំក៏បានចូលបម្រើការងា​រនៅក្នុង​ជួររដ្ឋាភិបាល។

លោកជំទាវបញ្ជាក់ថា ៖

«ចំនួនខ្វះខាតនេះគឺគិតតែក្នុងរង្វង់អ្នកដែលធ្លាប់ទទួលបានការបណ្ដុះបណ្ដាលពីប្រទេសរុស្ស៊ីប៉ុណ្ណោះ នៅមិនទាន់រាប់បញ្ចូលទាំងអ្នកដែលផ្អាកបណ្ដោះអាសន្ន ឬបោះបង់នៅឡើយទេ ពោលគឺធាតុផ្សំដែលធ្វើឲ្យកម្ពុជាមានការខ្វះខាតអ្នកមគ្គទេសក៍ទេសចរណ៍តែម្ដង។ ដោយសារតែបែបនេះហើយបានជាកន្លងមក​យើង​មិន​សូវបានទទួលភ្ញៀវរុស្ស៊ី​ ហើយមិនត្រឹមតែជាមគ្គទេសក៍ទេសចរណ៍នោះទេ ជាការីទេសចរណ៍ ជាទីភ្នាក់​ងារទេសចរណ៍ក៏យើងមិនមានអ្នកចេះប្រើប្រាស់ភាសារុស្ស៊ីច្បាស់ដែរ ហេតុនេះការទំនាក់ទំនងយើង​នៅមាន​កម្រិតនៅឡើយ»

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ ឆាយ ស៊ីវលីន ក៏បានរំលេចឡើងពីគោលបំណងរបស់សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ដែលចង់ឲ្យមានការជ្រើសរើសយកមួយចំណែកនៃមគ្គទេសក៍ទៅបណ្ដុះបណ្ដាលភាសា ដោយរំពឹងថាពួកគេនឹងអាចទាក់ទាញភ្ញៀវជនជាតិរុស្ស៊ីឲ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន ខណៈដែលគោលដៅនៃភ្ញៀវទេសចររុស្ស៊ីភាគច្រើនបាញ់ឆ្ពោះទៅកាន់ប៉ែកអឺរ៉ុបច្រើនជាងអាស៊ី  ហើយកម្ពុជាអាចមានលទ្ធភាពទទួលបានភ្ញៀវជនជាតិរុស្ស៊ីត្រឹមតែប្រមាណ ៦ម៉ឺននាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/10/2026

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....