កម្ពុជា-សិង្ហបុរី ដាក់ដំណើរការគម្រោងផ្តល់សេវាចែករំលែកព័ត៌មានឥណទានឆ្លងតំបន់​​រវាងប្រទេសទាំង២

ភ្នំពេញ​ ៖ ក្រុមហ៊ុនក្រេឌីតប្យួរ៉ូ (ខេមបូឌា)​ ខូ អិលធីឌី (ស៊ីប៊ីស៊ី-CBC)​ និងក្រុមហ៊ុនក្រេឌីតប្យួរ៉ូសិង្ហបុរី ភីធីអ៊ី អិលធីឌី (CBS) ដែលឋិតនៅក្រោមក្រុមហ៊ុនក្រេឌីតប្យួរ៉ូអាស៊ី លីមីតធីត (CBA) បានផ្តួចផ្តើមរួមគ្នាក្នុងការសម្ភោធជាផ្លូវការលើគម្រោងការផ្តល់សេវាចែករំលែកព័ត៌មានឥណទានឆ្លងតំបន់​​រវាងប្រទេសទាំងពីរ ដែលរំពឹងថានឹងអាចផ្តល់ជាប្រយោជន៍ទាំងចំពោះអ្នកខ្ចី ក៏ដូចជាអ្នកផ្តល់កម្ចីនៅក្នុងប្រទេសទាំងពីរ ហើយគម្រោងមួយនេះដែរនឹងក្លាយជាគំនិតផ្តួចផ្តើមគំរូនៅក្នុងតំបន់។

ការសម្ភោធជាផ្លូវការនេះ​​ ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣​ នៅសណ្ឋាគារ ផាករ៉ូយាល់​ ខូលិចសិន ម៉ារីណា ប៊េ  នៅប្រទេសសិង្ហបុរី នៅក្នុងកម្មវិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់​នៃការផ្តល់សេវាចែករំលែករបាយការណ៍​ឥណទាន​រវាងប្រទេសទាំងពីរ ដោយមានការចូលរួមពីអាជ្ញាធរនៃធនាគារកណ្តាលទាំងពីរ និងក្រុមហ៊ុនចែករំលែករបាយការណ៍ព័ត៌មាន​ឥណទានរបស់ប្រទេសទាំងពីរ ក៏ដូចជាថ្នាក់ដឹកនាំ​ក្នុងវិស័យធនាគារ និងហរិញ្ញវត្ថុជាច្រើនផងដែរ។​

ដោយសារមានការកើនឡើងទៅលើលំហូរចល័តការងារទូទាំងសកលលោក ក្នុងនោះដែរ គម្រោងនៃការផ្តល់សេវាចែករំលែកព័ត៌មាន​​ឥណទានឆ្លងតំបន់បានក្លាយជាបញ្ហាដ៏សំខាន់មួយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ខណៈពេលដែលបុគ្គលម្នាក់ៗមានសិទ្ធស្នើសុំ របាយការណ៍ឥណទានដោយផ្ទាល់ពីក្រុមហ៊ុនចែករំលែកព័ត៌មានឥណទាននៅក្នុងប្រទេសកំណើតរបស់គេ  ហើយត្រូវបញ្ជូនទិន្នន័យព័ត៌មានឥណទានទាំងនោះទៅកាន់និយោជក​របស់គេដែលនៅប្រទេសដទៃទៀត​។​

ការផ្តួចផ្តើមនេះបានធ្វើឲ្យស្ថាប័នហរិញ្ញវត្ថុដែលជាសមាជិករបស់ស៊ីប៊ីអេស និង ស៊ីប៊ីស៊ី អាចមានលទ្ធភាពក្នុងការចេញរបាយការណ៍ឥណទានបន្ទាប់ពីមានការស្នើរសុំពីបុគ្គលម្នាក់នោះ ក្នុងករណីទីមួយគឺ​នៅពេលដែលបុគ្គលម្នាក់​ធ្វើការស្នើ​សុំត្រួតពិនិត្យ​មើលលើលទ្ធភាពទទួលបានឥណទានរបស់គេជាមួយស្ថាប័ននោះ និងទីពីរនៅពេលដែលបុគ្គលម្នាក់បានដាក់ពាក្យ​ធ្វើការងារ​នៅក្នុងស្ថាប័នហរិញ្ញវត្ថុដោយស្ថិតនៅក្រោមលក្ខខណ្ឌតិក្កត្រឹមត្រូវនិងសមស្រប​​​ ដែលតម្រូវឲ្យមានការត្រួតពិនិត្យរបាយការណ៍ឥណទានតាមលក្ខខណ្ឌ​ការងារ។​​​ ការទទួលបានព័ត៌មានឥណទាននេះនឹងធ្វើឲ្យស្ថាប័នហរិញ្ញវត្ថុទទួលបាន ការត្រួតពិនិត្យលើលទ្ធភាពឥណទានរបស់បុគ្គលម្នាក់ៗបានកាន់តែច្បាស់លាស់ និងជាក់លាក់ មុនពេលធ្វើការផ្តល់ផលិផល​ឥណទាន​ផ្សេងៗ នៅក្នុងប្រទេសទាំងពីរ និងនៅពេលទទួលបានឧកាសការងារ ​​ទោះបី​នៅប្រទេសកម្ពុជាឬនៅក្នុងប្រទេសសិង្ហបុរីក៏ដោយក៏បុគ្គលម្នាក់ៗមាន​លទ្ធភាពទទួលបាន​របាយការណ៍ឥណទាន ដើម្បីត្រួតពិនិត្យប្រវត្តិរបស់ខ្លួនដែរ ។

លោកជំទាវបណ្ឌិត ជា សេរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងជាអគ្គនាយិកា ក្រុមហ៊ុនក្រេឌីតប្យួរ៉ូ ខេមបូឌា មានប្រសាសន៍ថា ការពិតណាស់ដែល ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុនៃប្រទេសសិង្ហបុរីធ្វើការគាំទ្រ និងជ្រោមជ្រែងលើគំនិតផ្តួចផ្តើមដ៏ធំនេះ ដើម្បីពង្រឹងលទ្ធភាពដល់សាធារណៈជនក្នុងការគ្រប់គ្រងលើព័ត៌មាន​ឥណទានផ្ទាល់ខ្លួនដែលជាលក្ខណៈឆ្លងតំបន់។​

លោកជំទាវបណ្ឌិត បានលើកឡើងថា ការិយាល័យឥណទានទាំងពីរ បានធ្វើការខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង​ដើម្បី ឲ្យការសហការលើគម្រោងនេះ​ អាចសម្ភោធដាក់ឲ្យប្រើប្រាស់បានជាផ្លូវការ ដែលនឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនទៅកាន់ធុរៈកិច្ច ក៏ដូចជាចំពោះបុគ្គលដែលមកពីប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី ដើម្បីបង្កើតឳកាសឲ្យកាន់តែច្រើន​ដល់ពួកគេ។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយយើងសង្ឈឹមថាយើងនឹងអាចពង្រីកកិច្ចសហការរបស់យើង ទៅកាន់ការិយាល័យឥណទានផ្សេងទៀតនៅក្នុងតំបន់អាស៊ាន។​

បន្ទាប់ពីរបាយការណ៍ឥណទានបានផ្តល់ជូនទៅស្ថាប័នហរិញ្ញវត្ថុជាសមាជិក និងក្នុងគោលបំណងដែលបានរៀបរាប់ខាងលើ បុគ្គលម្នាក់ៗនឹងទទួលបាន របាយការណ៍ឥណទានមួយច្បាប់ដូចគ្នាដែរ ដើម្បីធ្វើជាឯកសារយោង ក្នុងករណីថាប្រសិនបើបុគ្គលម្នាក់នោះ រកឃើញថាទិន្នន័យនៅលើរបាយការណ៍ឥណទានរបស់គេណាមួយមិនត្រឹមត្រូវ នោះដំណើរការនៃការស្នើសុំធ្វើការកែប្រែនឹងត្រូវបានធ្វើការតាមដានលើការស្នើសុំកែប្រែរបស់បុគ្គលផ្ទាល់​។​

ទាំងក្រុមហ៊ុនស៊ីប៊ីអេស និងស៊ីប៊ីស៊ី នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីធានាថាគម្រោងនេះដំណើរការស្របទៅតាមក្របខណ្ឌ ផែនការការងារ ក៏ដូចជាលក្ខខណ្ឌផ្សេងៗរបស់និយ័តករផងដែរ។​​ ដោយក្រុមហ៊ុនទាំងពីរនឹងផ្តល់នូវទិដ្ឋភាពកាន់តែច្បាស់លាស់ លើលទ្ធភាពទទួលបានឥណទានសម្រាប់អ្នកទើបចូលទៅប្រទេសថ្មីៗ ហើយក៏ដើម្បីផ្សារភ្ជាប់នូវចន្លោះប្រហោងរវាងអ្នកផ្តល់ឥណទាន និងនិយោជក ដែលកំពុងជួបប្រទះបញ្ហាលើដំណើរការត្រួតពិនិត្យ លើព័ត៌មានរបាយការណ៍របស់បុគ្គលម្នាក់ដែលទើបផ្លាស់ប្តូរទៅប្រទេសណាមួយ។​

លោក William Lim ជាប្រធាននាយកប្រតិបត្តិរបស់ ស៊ីប៊ីអេស បានលើកឡើងថា

“ស៊ីប៊ីអេស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រយ៉ាងពេញទំហឹង លើការទទួលបានឥណទាននៅប្រទេសសិង្ហបុរីក្នុងរយៈពេល២ទស្សវត្សកន្លងមកនេះ។​ យើងជឿថា គំនិតផ្តួតផ្តើម​គម្រោងថ្មីនេះនឹងជួយកសាង និងពង្រឹងប្រព័ន្ធគ្រងគ្រងឥណទានរបស់ការិយាល័យឥណទានទាំងពីរឲ្យកាន់តែមានវឌ្ឍនភាព។​ កិច្ចសហការនេះ គឺជាជំហានវិជ្ជមានដំបូង​ ក្នុងដំណើរការផ្លាស់ប្តូរទិន្នន័យឆ្លងដែនទៅវិញទៅមក ដើម្បីការទទួលបានឥណទានកាន់តែទូលំទូលាយ សម្រាប់ប្រជាពលរដ្ឋទាំងពីរប្រទេស​ ទាំងក្នុងស្រុក ក៏ដូចជាក្រៅប្រទេស​ផងដែរ។​ យើងសង្ឈឹមថានេះជាគម្រោងមួយក្នុងការត្រួសត្រាយ​ ផ្លូវសម្រាប់កិច្ចសហការទ្វេភាគីផ្សេងៗទៀត ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងហានិភ័យរបស់ស្ថាប័នហរិញ្ញវត្ថុ ដែលជាសមាជិករបស់យើង នៅពេលដែលអនុលោមតាមលក្ខខណ្ឌត្រឹមត្រូវ”

លោកអឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ​របស់ក្រុមហ៊ុនក្រេឌីតប្យួរ៉ូខេមបូឌា បានបញ្ជាក់ផងដែរថា

“នេះជាសមិទ្ធផលដ៏ធំធេងមួយរបស់យើងក្នុងការសម្ភោធជាផ្លូវការលើគម្រោងប្រព័ន្ធចែករំលែកឥណទានឆ្លងតំបន់ ដែលយើងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនចែករំលែកព័ត៌មានឥណទានរបស់ប្រទេសសិង្ហបុរី។ យើងជឿជាក់ថាគម្រោងនេះនឹងអាចផ្តល់ជាប្រយោជន៍ទាំងចំពោះអ្នកខ្ចី ក៏ដូចជាអ្នកផ្តល់កម្ចីនៅក្នុងប្រទេសទាំងពីរ ហើយគម្រោងមួយនេះដែរនឹងក្លាយជាគំនិតផ្តួចផ្តើមគំរូនៅក្នុងតំបន់។”

ក្រុមហ៊ុនចែករំលែកព័ត៌មានឥណទានទាំងពីរ សង្ឈឹមយ៉ាងមុតមាំថាគំនិតផ្តួចផ្តើមនេះនឹងជួយជម្រុញ​ បន្ថែមលើវិវឌ្ឍនភាពវិស័យទាំងមូល មិនតែប៉ុណ្ណោះគម្រោងនេះនឹងក្លាយជាពុម្ពគំរូមួយសម្រាប់កិច្ចសហការជាមួយក្រុមហ៊ុនចែករំលែកព័ត៌មានឥណទានអន្តរជាតិផ្សេងទៀត​ ដើម្បីជួយឲ្យអ្នកផ្តល់សេវាឥណទាន ឬក៏និយោជកទាំងឡាយ​ ទទួលបានទិដ្ឋភាពច្បាស់លាស់ជាងមុន ក្នុងការស្វែងយល់ ត្រួតពិនិត្យលើលទ្ធភាពទទួលបានឥណទាន និងប្រវត្តិរបស់បុគ្គលម្នាក់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណ្ឌា​បារម្ភ​ ​ពាណិជ្ជកម្ម​អាម៉េរិក​-​ចិន​ធូរ​ស្រាល​ អាច​ធ្វើឱ្យ​ខ្លួនខាត​ឱកាស​សេដ្ឋកិច្ច​ ​និង​សន្តិសុខ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/10/2026

ឥណ្ឌា​កំពុង​បារម្ភ​ថា​ ការ​ធូរ​ស្រាល​នៃ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​ ​និង​ចិន​ ​អាច​ធ្វើឱ្យ​ខ្លួនខាត​បង់​ផលប្រយោជន៍​សេដ្ឋកិច្ច​ ​និង​ខកខាន​ឱកាស​វិនិយោគ​សំខាន់​ៗ

ពិព័រណ៍ផលិតផលខ្មែរ បុណ្យភ្ជុំ​បិណ្ឌ​ឆ្នាំ២០២៦ ជួយផ្សព្វផ្សាយផលិតផលជាតិ​ដល់​អ្នកប្រើប្រាស់​កាន់តែទូលំទូលាយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ពិព័រណ៍ផលិតផល​ខ្មែរ ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌដែលបាន​ធ្វើ​ឡើង​នៅ​ផ្សារទំនើប​សូរិយា នឹង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ឱ្យ​កាន់តែទូលំទូលាយ ..

“ក្រូចពោធិ៍សាត់” ក្លាយជាម៉ាកសមូហភាពផ្លូវការ ជួយពង្រឹងអត្តសញ្ញាណផលិតផលជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

​ក្រសួង​ពាណិជ្ជកម្ម ​បាន​សម្រេចចុះ​បញ្ជី ​“​ក្រូច​ពោធិ៍សាត់​” ​ជាម៉ាក​សមូហភាព​ ​(​Collective ​Mark​)​ ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៩​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដែល​ជា​ជំហាន​មួយ​ក្នុង​ការ​ពង្រឹង​អត្តសញ្ញាណ ​និង​លើកកម្ពស់​ការ​ទទួល​ស្គាល់​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ

OPE​C+​ ​រក្សា​កម្រិត​ផលិតកម្ម​ប្រេង ​ខណៈ​សង្គ្រាម​បង្ក​ភាព​មិន​ប្រាកដប្រជា​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ក្រុម​ប្រទេស​ផលិត​ប្រេង ​និង​សម្ព័ន្ធមិត្ត​ OPE​C+​ ​បាន​ព្រមព្រៀង​គ្នា​រក្សា​គោលដៅ​ផលិតកម្ម​ប្រេង​ឱ្យ​នៅ​ដដែល​សម្រាប់​ខែ​វិច្ឆិកា​ ​ខណៈ​ទីផ្សារ​ប្រេង​នៅតែ​ប្រឈម​នឹង​ភាព​តានតឹង​ ​និង​ភាព​មិន​ប្រាកដប្រជា ​ដោយសារ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បន្តប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ប្រេង

អ្នក​ជំនាញ​៖​ ​រៀបចំ​ថវិកា​ច្បាស់លាស់​​ជួយ​ជៀសវាង​សម្ពាធ​ហិរញ្ញវត្ថុ​ ​ក្រោយ​ភ្ជុំ​បិណ្ឌ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 05/10/2026

​ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​ណែនាំ​ឱ្យ​ប្រជា​ពលរដ្ឋ​រៀបចំ​ផែនការ​ថវិកា​ច្បាស់លាស់​ ​និង​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​សន្សំ​សំចៃ​តាម​លទ្ធភាព​ជាក់ស្តែង​ ​ក្នុង​ការ​ចូលរួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​ដើម្បី​ជៀសវាង​វិបត្តិ​បំណុល​ ​ឬ​សម្ពាធ​ហិរញ្ញវត្ថុ​ក្រោយ​រដូវ​កាល​បុណ្យ

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/10/2026

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។