ភ្នំពេញ ៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា សុពលភាពនៃវ៉ាក់សាំងដែលបានមកដល់កម្ពុជា និងកំពុងចាក់ជូនមន្ត្រីរាជការក៏ដូចជាបងប្អូនប្រជាពលរដ្ឋពេលនេះគឺមានសុពលភាពខុសគ្នា ដូច្នេះរាល់ការចាក់ជូនសុទ្ធតែត្រូវបានពិនិត្យទៅលើអាយុជាសំខាន់។
ចំពោះប្រភេទវ៉ាក់សាំងដែលជាជំនួយរបស់រដ្ឋាភិបាលចិន Sinopharm ក្នុងដំណាក់ដំបូងចំនួន60ម៉ឺនដូស មានសុពលភាពចាប់ពីថ្ងៃផលិតរយៈពេលមួយឆ្នាំ ប៉ុន្តែអនុគ្រោះសម្រាប់អ្នកដែលមានអាយុចាប់ពី59ចុះក្រោយ ខុសពីវ៉ាក់សាំងរបស់អង់គ្លេស ផលិតនៅក្នុងប្រទេសឥណ្ឌាដែលជាជំនួយរបស់អង្គការសុខភាពពិភពលោក Astrazeneca ដែលទើបបញ្ជូនមកកាន់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន 324,000 ដូស មានសុពលភាពចាប់ពីថ្ងៃផលិតត្រឹមរយៈពេល6ខែ និងអនុគ្រោះសម្រាប់មនុស្សដែលមានអាយុចាបពី60ឆ្នាំឡើងទៅ។
ទោះជាយ៉ាងណាក្តីរដ្ឋាភិបាលបាន និងកំពុងផ្ដល់វ៉ាក់សាំង AstraZeneca ជូនទៅ3ខេត្ត ជាសំខាន់ ដែលកំពុងប្រឈមនឹងហានិភ័យខ្ពស់ នោះគឺ រាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ដែលខេត្តបីនេះមានហានិភ័យខ្ពស់ មានអាទិភាពទទួលវ៉ាក់សាំង។
សម្ដេចតេជោបានបញ្ជាក់ថា វ៉ាក់សាំងនៅមានកំណត់ មិនទាន់អាចផ្ដល់ដល់ប្រជាពលរដ្ឋគ្រប់រូបបាន ជាមួយគ្នានេះវ៉ាក់សាំងទាំងពីរ ដែលកម្ពុជាទទួលបាន កំពុងអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នេះ គឺមានកាលកំណត់សុពលភាពប្រើប្រាស់ខុសគ្នា។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖
“តាមការប៉ាន់ស្មាន ចំនួនប្រជាពលរដ្ឋ និង មន្ត្រីរាជការមូលដ្ឋានក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ដែលជារាជធានីខេត្តមានហានិភ័យខ្ពស់ប្រឈមនឹងការឆ្លងមេរោគកូវីដ-19 ប្រហែលជា10 ទៅ13ម៉ឺននាក់ ដែលត្រូវការវ៉ាក់សាំងប្រហែល 20 ទៅ26ម៉ឺនដូស”
សូមបញ្ជាក់ថា ប្រទេសកម្ពុជាបានទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-19 ពីអង្គការសុខភាពពិភពលោក (WHO) ចំនួន324,000 ដូស ជាលើកដំបូង ដែលបានមកដល់នៅយប់ថ្ងៃទី02 ខែមីនា ឆ្នាំ2021។ ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដំបូងៗគេ នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលទទួលបានវ៉ាក់សំាងពីយន្តការ COVAX។
សេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសុខាភិបាល, អង្គការ Unicef និងអង្គការ WHO បានបញ្ជាក់ថា វ៉ាក់សាំងចំនួន324,000 ដូស គឺជាចំនួនដូសមកដល់ដំបូងក្នុងចំណោមវ៉ាក់សំាងសរុបចំនួន1.1លានដូស ដែលយន្តការ COVAX នឹងផ្តល់ជូនប្រទេសកម្ពុជា ជាដំណាក់កាលនៅត្រឹមបំណាច់ ខែឧសភា។
ប្រទេសកម្ពុជា ត្រូវបានរំពឹងទុកថា នឹងទទួលបានបរិមាណវ៉ាក់សាំងសម្រាប់20% នៃប្រជាពល រដ្ឋសរុប (ប្រហែល 7លានដូស) ពីយន្តការ COVAX ដែលនឹងដឹកជញ្ជូនមកជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ ។ យន្តការ COVAX គឺជាកិច្ចខិតខំជាសកល ដែលមិនធ្លាប់មានពីមុនមក ដើម្បីផ្តល់ឱ្យប្រទេសទាំងអស់ នៅក្នុងពិភពលោក នូវសមភាពទទួលបានវ៉ាក់សាំង ប្រកបដោយសុវត្ថិភាព ដើម្បីការពារជំងឺកូវីដ-19 ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ការចាក់វ៉ាក់សាំងដំបូងបង្អស់ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី10 ខែកុម្ភៈ ហើយការមកដល់នៃវ៉ាក់សាំងបន្ថែមនេះ គឺជាជំហានដ៏សំខាន់មួយទៀត ឆ្ពោះទៅគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងគោល បំណងចាក់វ៉ាក់សាំង ដល់ប្រជាពលរដ្ឋឱ្យបាន10លាននាក់៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content