សម្តេចតេជោ ហ៊ុន សែន ៖ វិបត្តិជំងឺកូវីដ-១៩ ធ្វើឱ្យកម្ពុជាចំណាយថវិកាជាតិប្រមាណ ២ ៣០០លានដុល្លារ

កំពង់ចាម ៖ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ មិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ឬស្ពានភ្ជាប់និស្ស័យនាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា វិបត្តិជំងឺកូវីដ-១៩ ធ្វើឱ្យកម្ពុជាចំណាយថវិកាជាតិប្រមាណ ២ ៣០០លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានប្រយុទ្ធជាមួយជំងឺកូវីដ-១៩ រយៈពេល២០ខែមកហើយ ដោយសង្ឃឹមថា ប្រជាពលរដ្ឋនឹងយល់ពីបែបបទ និងយុទ្ធសាស្ត្រទាំងឡាយ ដែលរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។

សម្ដេចតេជោបានប្រកាសដោយក្ដីសង្ឃឹមថា ការបើកប្រទេសឡើងវិញលើ​គ្រប់​វិស័យ គឺមិនថយក្រោយនោះទេ គឺបានន័យថា រដ្ឋាភិបាលនឹងលែងបិទប្រទេស ដោយសារកូវីដ-១៩ ទៀតហើយ។ ការបើកប្រទេសឡើងវិញនៅពេលនេះ គឺជាដំណើរឆ្ពោះទៅមុខ ពីព្រោះកម្ពុជាបានចាក់វ៉ាក់សាំងជូនពលរដ្ឋស្ទើរតែគ្រប់គ្នាទៅហើយ ដោយក្នុងចំណោមប្រជាពលរដ្ឋទូទាំងប្រទេស១៦លាននាក់ បានចាក់ជាង១៤លាននាក់ និងបន្តចាក់ជូនពលរដ្ឋជាបន្ទាប់ដូសទី៣ និងចាក់ជូនកូនក្មេងបន្តបន្ទាប់ផងដែរ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានកត់សម្គាល់ទៀតថា ប្រជាពលរដ្ឋភាគច្រើនបានចូលរួមអនុវត្ត​វិធាន​ការសុខាភិបាល ក៏ដូចជាវិធានការ ៣ការពារ និង ៣កុំ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ក្នុង​នោះសម្ដេចតេជោក៏បានស្នើឱ្យប្រជាពលរដ្ឋបន្តអនុវត្តនូវវិធានការទាំងនេះបន្តទៀត​ សម្រាប់ខ្លួនឯង សម្រាប់ក្រុមគ្រួសារ សហគមន៍ និងប្រទេសជាតិផងដែរ។

គ្រាដែលកូវីដ-១៩ ផ្ទុះខ្លាំង បានបង្ខំឱ្យរដ្ឋាភិបាលត្រូវសម្រេចចិត្តបិទប្រទេសទាំងមូលតែម្ដង ដូចជាផ្សារ សាលារៀន ភោជនីយដ្ឋាន និងកន្លែងកម្សាន្តនានា និងទីតាំងណា ដែលមានករណីរីករាលដាលជំងឺកាចសាហាវនេះ ។ ដោយឡែកនៅពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលនឹងមិនបិទប្រទេស និងទីតាំងណាមួយទាំងស្រុងទៀតទេ ពោលគឺ បើសាលារៀន មានកូនសិស្សឆ្លង គឺយកសិស្សនោះទៅព្យាបាល…។ បើមានអ្នកឆ្លងនៅក្នុងផ្សារ គឺយកទៅសម្រាកព្យាបាល ដោយមិនបិទផ្សារទៀតទេ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ៖

«យើងបានអនុញ្ញាតឱ្យអ្នកដំណើរបរទេសចូលមកកម្ពុជាដោយមិនធ្វើចត្តាឡីស័កនោះទេ តែអ្នកទាំងនោះត្រូវតែចាក់វ៉ាក់សាំងបាន២ដូស ហើយមកដល់ព្រលានយន្តហោះត្រូវធ្វើតេស្តរហ័ស ។ បើសិនជាតេស្តមិនឃើញមានកូវីដ-១៩ អ្នកដំណើរទាំងនោះអាចដើរហើរដោយសេរីនៅក្នុងប្រទេសកម្ពុជា ដែលខុសពីកាលមុនយើងគ្រោងធ្វើចត្តាឡីស័ក៥ថ្ងៃនៅក្នុងខេត្ត ឬតំបន់ដែលគាត់បានមកដល់ តែពេលនេះយើងបានផ្លាស់ប្តូរហើយ»

សូមបញ្ជាក់ថា កាលពីថ្ងៃទី១ វិច្ឆិកា រដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញ ក្រោយមើលឃើញស្ថានភាពរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា មានសភាពធូរស្រាល។ ក្រៅពីនេះពលរដ្ឋកម្ពុជា ក៏បាន​ចាក់វ៉ាក់សាំងជាង១៤លាននាក់ ទាំងចាស់ និងក្មេង ។ មិនតែប៉ុណ្ណោះប្រមុខរដ្ឋាភិបាល ក៏សម្រេចដកការធ្វើចត្តាឡីស័កលើអ្នកដំណើរ ឬទេសចរបរទេស ប៉ុន្តែត្រូវធ្វើតេស្តរហ័ស (Rapid Test) ដោយមិនចាំបាច់ធ្វើតេស្ត PCR នោះឡើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ